Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែល​ទប់​លែង​ជា​ប់! ទីបំផុត ព្រះសង្ឃ​ដែល​បាន​ដៀ.ល​អ្ន​ក​ជេ.រប្រ​មា.ថ​គ្រូ​ធម៌​ខ្លួន​អន្ទិ​ត សាន សុ​ជា ថា​សុទ្ធតែ​ជា «អ្នកក្រ​រហាម» ពេលនេះ ចេញមុខ​សុំទោស​ហើ​យ

spot_img

ក្រោយរងការរិះគន់ដូចទឹកបាក់ទំនប់ ពីសំណាក់មហាជន រហូតសម្ងំស្ងាត់អស់រយៈពេលប៉ុន្មានថ្ងៃ នៅពេលនេះ ព្រះសង្ឃដែលនៅមិនស្រណុកចេញមុខការពារ និងដៀលអ្នកដែលរិះគន់ ជេរប្រមាថគ្រូធម៌របស់ខ្លួនអន្ទិត សាន សុជា ដែលទេសនាអប់រំគេ តែបែរជាជាន់កែងខ្លួនឯង (សឹកមិនបានប៉ុន្មានថ្ងៃដណ្តឹងប្រពន្ធភ្លែត) ថា សុទ្ធសឹងជា «អ្នកក្ររហាម» បានចេញមុខមកធ្វើការទទួលស្គាល់កំហុស និងសូមទោសទៅដល់មហាជនហើយ។

តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ «Por Rin» ព្រះសង្ឃអង្គនេះបានបង្ហោះសារដឹងពីកំហុស និងសុំការអភ័យទោសពីសំណាក់មហាជន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖ «ខ្ញុំព្រះករុណាអាត្មាភាព Por Rin -ប៉ោ រិន សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជ ព្រះសង្ឃនាយក សម្ដេចព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះករុណាគុណម្ចាស់គ្រប់អង្គ សម្ដេច ឯកឧត្តម ទ្រង់លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់គ្រប់មជ្ឈដ្ឋាន។ កាលពីយប់ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ ខ្ញុំព្រះករុណាអាត្មាបានសរសេរខេបសិនដោយពុំបានគិតពីអត្ថន័យឱ្យបានគ្រប់ជ្រុងជ្រោយ បណ្ដាលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ ដូច្នេះហើយ អាត្មាភាពសូមទទួលកំហុស និងសូមអធ្យាស្រ័យអភ័យអត់ទោសសារជាថ្មីម្ដងទៀតចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន មេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ។ សូមអរព្រះគុណនិងអរគុណ»។

គួររម្លឹកផងដែរថា កាលពីយប់ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ ព្រះសង្ឃអង្គនេះបានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ «Por Rin-ប៉ោ រិន» ជាមួយរូបភាពចំនួន២សន្លឹកដែលក្នុងរូបភាពនោះ គឺមានអន្ទិត សាន សុជា ដោយភ្ជាប់ជាមួយខ្លឹមសារដៀលទៅកាន់អ្នកដែលរិះគន់ ជេប្រមាថគ្រូធម៌របស់ខ្លួនបែបនេះថា៖ «តាមការសង្កេតរបស់ខ្ញុំ អ្នកដែលជេរលោកគ្រូធម៌ ភាគច្រើនសុទ្ធតែជាអ្នកក្ររហាម ខ្វះការអប់រំ។ ក្រហើយសន្សំក្រតជាតិក្រោយទៀត»។

ពិតណាស់ ក្រោយឃើញព្រះសង្ឃអង្គនេះ ក្នុងនាមជាអ្នកបួសបែរជាខ្វះសីលធម៌បំផុតបែបនេះ មហាជនបានផ្ទុះការរិះគន់ឡើងកក្រើកតែម្តង។ ក្នុងនោះ សូម្បីតែព្រះសង្ឃមួយអង្គ ក៏បានបង្ហោះសារផ្តាំទៅព្រះសង្ឃរូបនេះឲ្យបានដឹងខុសត្រូវបែបនេះថា៖ «ខ្ញុំ Kun thy សារឆ្លើយតបទៅគុណ por Rin» ព្រះអង្គមានសង្ឃដីការនិយាយថា តាមការសង្កេតរបស់ខ្ញុំអ្នកដែលជេលោកគ្រូធម៌ភាគច្រើនសុទ្ធតែអ្នកក្ររហាម ខ្វះការអប់រំ ក្រហើយសន្សំក្រ តជាតិក្រោយទៀត។ យើងជាអ្នកបួសរស់អាស្រ័យបច្ច័យបួនដែលញាតិញោមប្រគេន ព្រះពុទ្ធលោកមិនបង្រៀនសាវ័កព្រះអង្គឲ្យរើសអើង អ្នកមានអ្នកក្រទេ សូមកុំភ្លេចអ្នកដាក់បាតព្រះអង្គបានបាយឆាន់រាល់ថ្ងៃក៏ដោយសារអ្នកក្រ ព្រះអង្គមានបាយឆាន់រាល់ថ្ងៃក៏កើតចេញពីតាមស្រុកស្រែ អ្នកមានណាមកធ្វើស្រែផ្ទាល់ដៃនោះភាគតិចណាស់ ។ តើអ្នកក្រខុសអ្វី ចឹងហើយបានទស្សនៈបណ្ឌិត យ៉ន សេង យៀត លោកថា «មនុស្សដែលមានចំណេះវិជ្ជា តែខ្វះសីលធម៌ប្រៀបបានជាមនុស្សមានថ្នាំពុលនៅក្នុងដៃ»។

ព្រះសង្ឃខាងលើបន្តថា «យើងជាអ្នកបួសត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ តើយើងរស់នៅក្នុងធម្មវិន័យនៃព្រះសាស្ដាណា? » ខ្ញុំព្រះករុណាយល់ថាព្រះអង្គមិនគួរកើតលើទឹកដីមួយនេះទេ ខ្ញុំករុណាកូនអ្នកក្រ ញោមខ្ញុំករុណាអ្នកក្រ ព្រះអង្គមានថេរដីបែបនេះមើលងាយញាតិញោមណាស់ ជាពិសេសព្រះអង្គបានមើលងាអ្នកក្រ ដូចប្រមាទមើលងាយញាតិញោមខ្ញុំករុណាដែរដាក់បាតចិញ្ចឹមខ្ញុំព្រះករុណាកន្លងមករហូតដល់ខ្ញុំរៀនចប់ ។ សូមផ្ដាំព្រះអង្គវិញថា កុំរស់ដូចសត្វក្រពើ វង្វេងបឹង គួរតែខ្មាសសាសនាដទៃខ្លះផង គួរតែខ្មាសជាតិសាសន៍ដទៃផង ថ្ងៃទី24 ខែតុលា ឆ្នាំ2023 ពីខ្ញុំKun Thy»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×