Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ឃើញ​គ្រួសារ​កូនកំលោះ ស្រាប់តែ​ធ្វើ​រឿង​មួយ​នេះ​ដាក់​កូនក្រមុំ ធ្វើឲ្យ​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណែ​ត​ខឹ.ងស.ម្បា​រសួ​រថា តើ​កូនប្រសា​ស្រី​ត្រូវ​មក​បម្រើ​គ្រួសារ​ប្តី​ពេញ​មួយ​ជីវិត?

នៅថ្ងៃទី១៩ ខែតុលា ពិធីមង្គលការមួយ ត្រូវបានធ្វើឡើងនៅទីក្រុង Van Phu ខេត្ត Guangdong ប្រទេសចិន។ តែយ៉ាងណាមិញ វីដេអូដែលថតពីខណៈពេលកូនក្រមុំ និងកូនកំលោះចុះពីឡានអាពាហ៍ពិពាហ៍ បានទាក់ទាញចំណាប់អារម្មណ៍អ្នកនិយមលេងអ៊ីនធឺណេតយ៉ាងខ្លាំង នោះគឺដោយសារតែសកម្មភាពដ៏ចម្លែករបស់គ្រួសារកូនកំលោះ មកលើកូនក្រមុំ។

តាមរយៈការពិតឃើញជាក់ស្តែង នោះគឺនៅពេល​គូ​ស្នេហ៍​ទើប​រៀប​ការថ្មីថ្មោង ចុះ​ចេញ​ពី​ឡាន​ភ្លាម គេបានឃើញស្ត្រី​វ័យ​កណ្តាល​ម្នាក់​ បានស្វាគមន៍យក «​អាវ​ទ្រនាប់» ​ពណ៌​ផ្កាឈូក​មកពាក់ឲ្យ​កូនក្រមុំ ដែលធ្វើឲ្យនាងមានការងឿងឆ្ងល់ មិនដឹងថាមានរឿងអ្វីកើតឡើងទេ ប៉ុន្តែដោយគិតថាជាថ្ងៃធំរបស់នាង នាងនៅតែធ្វើតាមដោយមិនបញ្ចេញយោបល់អ្វី។

ពិតណាស់ រូបភាពកូនក្រមុំឈរកណ្តាលហ្វូងមនុស្ស ស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌ស កាន់ភួងផ្កាកុលាបភ្លឺ និងពាក់អាវទ្រនាប់ (អាវចុងភៅ) មើលទៅមិនសមរម្យទាល់តែសោះ អ្នក​ទស្សនា​ឃើញផ្ទុះ​សំណើច និង​គួរឲ្យហួសចិត្តយ៉ាងខ្លាំង។

អ្នក​និយម​លេង​អ៊ីនធឺណិត​ដែល​បាន​ឃើញ​ទិដ្ឋភាព​នេះហើយ ​បាន​រិះគន់​គ្រួសារ​កូន​កំលោះ​យ៉ាង​ខ្លាំង ​ព្រោះ​ជឿ​ថា ​សកម្មភាព​នេះ​ក្នុង​ថ្ងៃ​រៀបការ​មានន័យ​ថា ​កូនក្រមុំ «​ចូល​ផ្ទះ​ភ្លាម​ត្រូវ​ចូល​ផ្ទះបាយ​ធ្វើ​ម្ហូប បំពេញ​កាតព្វកិច្ច​ធ្វើ​ម្ហូប​ជូនប្តី និងគ្រួសារប្តី»។

ក្នុងនោះ មនុស្សជាច្រើនបានបញ្ចេញមតិថា៖ «តើ​នៅ​សម័យ​ណា​ដែល​គេ​ចាត់​ទុក​ប្រពន្ធ ឬ​កូន​ប្រសា ​ត្រូវ​បម្រើ​គ្រួសារ​ប្តី? គ្រួសារ​កូន​កំលោះ​នេះ​គ្រាន់​តែ​ចង់​ឱ្យ​កូន​ក្រមុំ​ធ្វើ​ការ​ផ្ទះ និង​ធ្វើ​ម្ហូប​ឱ្យ​ពួក​គេ​ពេញ​មួយ​ថ្ងៃតែម្តង, ហេតុ​អ្វី​បាន​ជា​ពាក់​អាវ​ទ្រនាប់ ហើយ​មិន​ពាក់​ខ្សែ​ក​មាស?»។ អ្នកនិយមលេងអ៊ីនធឺណេតមានការខឹងសម្បារជាខ្លាំង រហូតដល់អ្នកបង្ហោះវីដេអូនេះត្រូវលុបចេញភ្លាមៗ ប៉ុន្តែវានៅតែបង្ហាញនៅលើគណនីផ្សេងទៀត និងបណ្តាញទំនាក់ទំនងសង្គម។

ទោះយ៉ាងណា មានមតិយល់ឃើញផ្ទុយជាច្រើនបានលើកឡើងថា៖ «មនុស្សជាច្រើនគិតថាវាជារឿងធម្មតាណាស់ សម្រាប់កូនក្រមុំទៅផ្ទះប្តីរបស់នាង ដើម្បីថែរក្សា ចម្អិនអាហារ។ ជាងនេះទៅទៀត នេះអាចជាពិធីមង្គលការតាមទម្លាប់ ហើយវាមិនប្រាកដថា គ្រួសាររបស់ប្តីបង្ខំកូនក្រមុំ ឱ្យបំពេញកាតព្វកិច្ចរបស់ខ្លួននោះទេ»។ ក្រៅពីនេះ អ្នកនិយមលេងអ៊ីនធើរណែតដទៃ បានបង្ហើបថា ទង្វើនៃការពាក់អាវទ្រនាប់សម្រាប់កូនក្រមុំ គឺមិនមែនសំដៅលើការងារផ្ទះនោះទេ។ តាមទំនៀមទំលាប់នៃតំបន់ជាច្រើននៅ Van Phu ខេត្ត Guangdong ការពាក់អាវផាយជុំវិញពោះក្នុងថ្ងៃមង្គលការ បង្ហាញថាកូនក្រមុំមានផ្ទៃពោះ ហើយប្រាថ្នាចង់បានកូនចៅច្រើននាក់។

អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​ចែករំលែក​ថា៖ «ខ្ញុំ​មក​ពី​ស្រុក Uc Nam ខេត្ត Van Phu។ អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​ក៏​ដូច​គ្នា​ដែរ។ នៅ​ថ្ងៃ​រៀប​ការ ខ្ញុំ​មិន​ទាន់​មាន​ផ្ទៃ​ពោះ​ទេ ប៉ុន្តែ​នៅ​តែ​ពាក់​អាវ​ផាយ មនុស្សមានការយល់ច្រឡំ។ ការពាក់អាវទ្រនាប់សម្រាប់កូនក្រមុំ គឺគ្រាន់តែដើម្បីការពារការមានគភ៌ និងសូមជូនពរឱ្យអ្នកម្តាយមានកូនមានសុខភាពល្អ។ គ្មាន​ន័យ​អ្វី​ក្នុង​ការ​បង្ខំ​កូន​ក្រមុំ​ឲ្យ​ធ្វើ​កិច្ចការ​ផ្ទះ ឬ​បម្រើ​គ្រួសារ​ប្តី​ឡើយ។ ការងារ​ផ្ទះ​ក្នុង​គ្រួសារ​ខ្ញុំ​ ត្រូវ​បែងចែក​ទាំង​ប្ដី​ប្រពន្ធ​ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×