Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីអ​តី​ត​សិស្ស​ជាប់​ជ័យលាភី​លេខ១ ពាក់​តែ​វ៉ែនតា គិតតែពី​ការសិក្សា ឥឡូវ មិន​នឹកស្មាន​ប្រែ​សម្រស់ ស្អាត​ខ្លាំង​ហើ​យ ការងារ​ខ្ពង់ខ្ពស់​ទៀ​ត

ថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមវៀតណាម ផ្ទុះការចែករំលែកជាបន្តបន្ទាប់ នូវរូបថតផ្លាស់ប្តូររបស់អតីតសិស្សជ័យលាភី អូឡាំព្យា ដែលពីសិស្សស្រីពាក់វ៉ែនតា ផ្តោតតែលើការសិក្សា ឥឡូវ មិននឹកស្មានក្លាយជាស្រីស្អាតដ៏ទាក់ទាញ។ ពិតណាស់ ក្រឡេកទៅមើលរូបភាពតាំងពីពេលនោះមក គ្រប់គ្នានឹកស្មានថាជាមនុស្សពីរនាក់ ព្រោះមើលទៅស្ទើរតែខុសគ្នាទាំងស្រុង ប៉ុន្តែ តាមពិតគឺជាមនុស្សតែមួយប៉ុណ្ណោះ!។

យ៉ាងណាមិញ តួអង្គនៅក្នុងស៊េរីរូបថតដែលកំពុងទទួលការចាប់អារម្មណ៍ទាំងនេះគឺកញ្ញា Tran Thi Thuy Huyen (កើតឆ្នាំ1996 អតីតសិស្សវិទ្យាល័យ Quang Trung ខេត្ត Binh Dinh) ជាបេក្ខនារីដែលឈ្នះរង្វាន់ទីមួយក្នុងឆ្នាំទី១៤ នៃកម្មវិធីប្រកួតប្រជែងចំណេះដឹង Olympia។

ត្រឡប់ទៅ៩ឆ្នាំមុន Thuy Nguyen ក្នុងវ័យ១៨ឆ្នាំ បានបង្ហាញខ្លួនក្នុងការប្រកួតប្រជែងចំណេះដឹង ហើយអាចទទួលបានចំណាត់ថ្នាក់លេខ១ ប្រកបដោយមោទនភាព។ ទោះ​បី​ជា​យ៉ាង​ណា​ ពេល​ឃើញ​រូប​នាង​តាំង​ពី​ថ្ងៃ​នោះ​កាល​នៅ​ជា​សិស្ស​វិទ្យាល័យ ពាក់​វ៉ែនតា និង​ស្លៀក​ពាក់​សាមញ្ញ​ដូច​ជា​ដង្កូវ​នាង ប្រៀបធៀបជាមួយរូបថតបច្ចុប្បន្ន អ្នកនឹងឃើញថា ភាពខុសគ្នាទាំងស្រុងរបស់នាង ដូចជាមនុស្សផ្សេងគ្នាអ៊ីចឹង។

នារី​វ័យ​ក្មេងរូបនេះដែល​បច្ចុប្បន្ន​មាន​អាយុ​២៧​ឆ្នាំ​ហើយ​ បាន​ក្លាយ​ជា​នារី​មាន​ទំនុក​ចិត្ត ​និង​ស្រស់​ស្អាត។ ភាពពូកែ​បូក​បញ្ចូល​គ្នា​និង​ចំណេះដឹង​ពី​អតីតកាល និង​បុគ្គលិក​លក្ខណៈ វា​មិន​ចម្លែក​ទេ​ដែល​នាង​ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​តាម​អ៊ីនធឺណិត។

ការ​ផ្លាស់​ប្តូរ​របស់​នាង​ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ជា​ច្រើន Thuy Nguyen បាន​ចង្អុល​បង្ហាញ​ថា នាង​ពិត​ជា​ភ្ញាក់​ផ្អើល និង​មាន​មោទនភាព​ ដែល​មាន​មនុស្ស​ឃើញ​ការ​ខិត​ខំ​របស់​នាង។ នាងក៏សង្ឃឹមដែរថា នេះនឹងជួយជំរុញទឹកចិត្តក្មេងស្រីវ័យក្មេងផ្សេងទៀតឱ្យមានទំនុកចិត្ត និងកែលម្អខ្លួនឯងជារៀងរាល់ថ្ងៃ មិនថារូបរាង ការគិត ឬការងាររបស់ពួកគេឡើយ។

Thuy Nguyen សារភាពថា កាលនៅជាសិស្ស នាងគិតតែពីការខិតខំប្រឹងប្រែងរៀនសូត្រប៉ុណ្ណោះ សូម្បីតែចូលរៀននៅវិទ្យាល័យក៏ដោយ។ នាង​បាន​លះបង់​ខ្លួន​ក្នុង​ការ​សិក្សា​យ៉ាង​លំបាក។ ពេលខ្លះ នាងគេងបានតែ ៣ ម៉ោងប៉ុណ្ណោះ ប្រើពេលដែលនៅសល់ដើម្បីសិក្សា ពិនិត្យមើលការប្រឡង និងរៀបចំខ្លួនដើម្បីចូលរួមការប្រកួត។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​សូវ​ខ្វល់​ពី​រូបរាង​របស់​នាង​នោះទេ។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី បើ​ក្រឡេក​ទៅ​ក្រោយ​វិញ នាង​មិន​មាន​អារម្មណ៍​សោកស្ដាយ​អ្វី​ឡើយ។ ដោយ​សារ​តែ​នាង​ប្ដេជ្ញា​ចិត្ត​ ក្នុង​ការ​អភិវឌ្ឍ​ចំណេះ​ដឹង​ខ្លួន​ឯង ដើម្បី​ជា​ការ​ជួយ​បង្កើត​ឱកាស​ល្អ​ សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​ទៅ​ថ្ងៃ​អនាគត។

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ Thuy Nguyen បាន​បន្ត​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ Foreign Trade និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ល្អ​ឥត​ខ្ចោះ។ បន្ទាប់មក នាងបានទៅធ្វើការនៅក្រុមហ៊ុនឈានមុខមួយ ដែលមានលក្ខខណ្ឌតឹងរ៉ឹងក្នុងការជ្រើសរើសបុគ្គលិក។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនាងទទួលបានបទពិសោធន៍ជីវិតកាន់តែច្រើន នាងចាប់ផ្តើមយល់ពីសារៈសំខាន់នៃរូបរាង ដែលជាហេតុផលធ្វើឱ្យនាងត្រូវចេះ​ថែរក្សា​ខ្លួនឯង​ឱ្យបាន​ច្រើន រួមទាំង​ការ​ពាក់​ដង្កៀប ការ​ទៅ​ហាត់ប្រាណ និង​ទទួលទាន​អាហារ​ដែល​ផ្តល់​សុខភាពផងដែរ​។

Thuy Nguyen បាននិយាយថា៖ «ខ្ញុំយល់ថា រូបរាងមិនតំណាងឱ្យតម្លៃពេញលេញរបស់មនុស្សនោះទេ។ មនុស្សម្នាក់ៗមានសម្រស់ និងរូបរាងរៀងៗខ្លួន។ ខ្ញុំគិតថា យើងអាចសប្បាយចិត្ត ដូច្នេះអ្នកគួរតែផ្តោតលើការស្រលាញ់ខ្លួនឯង ជឿជាក់​លើ​ខ្លួន​ឯង វា​មិន​មែន​ជា​ការ​ប្រៀបធៀប​ខ្លួន​ឯង​នឹង​អ្នក​ណា​នោះ​ទេ»។

ប៉ុន្តែមិនថារូបរាងរបស់អ្នកមានភាពទាក់ទាញយ៉ាងណានោះទេ Nguyen បានលើកឡើងបែបនេះថា អ្វី​ដែល​មនុស្ស​ចាប់​អារម្មណ៍​បំផុត ​គឺ​ជា​ប្រវត្តិ​នៃ​ការ​អប់រំ ​និង​សមិទ្ធផល​របស់​ពួក​គេ។ ឥឡូវនេះ នាងបានបន្តជោគជ័យក្នុងអាជីពរបស់នាង ហើយបានក្លាយជាប្រធានគ្រប់គ្រងសាខានៅក្រុមហ៊ុនមួយ និង​ជា​ទីប្រឹក្សា និង​តំណាងឲ្យ​ប្រទេស​វៀត​ណាម ​ក្នុង​គម្រោង​ចាប់​ផ្តើម​អាជីវកម្ម​នៅ​សិង្ហបុរី ហើយនាងត្រូវបានអញ្ជើញឱ្យធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យផងដែរ ដើម្បីនាំយកបទពិសោធន៍ពិតពីពិភពជំនួញ ដើម្បីបញ្ជូនចំណេះដឹងដល់អ្នកដទៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×