កាសែត Daily Mail ចុះផ្សាយព័ត៌មានថា ទារកម្នាក់ដែលមានផ្ទៃមុខដល់ទៅពីរ ត្រូវបានចាប់កំណើតនៅទីក្រុង Batam,ប្រទេស Indonesia។
ទារក Giman Endikaកើតមកមានផ្ទៃមុខពីរ
មកទល់ពេលនេះ ក្មេងប្រុសខាងលើមានអាយុ២ខែហើយ ។ នេះជាករណីចម្លែកបំផុត ដែលទារកម្នាក់មានដងខ្លួនតែមួយ ដៃ២ និងជើង២ ប៉ុន្ដែបែរជាមានខួរក្បាល២នៅក្នុងក្បាលតែមួយ។
បណ្ដាវេជ្ជបណ្ឌិតនិយាយថា ករណីបែបនេះកើតមានក្នុងអត្រា1/250.000។ហើយជំងឺបែបនេះបណ្ដាលឱ្យជីវិតរបស់ក្មេងប្រុសប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង ព្រោះតែសារធាតុរាវដែលស្ដុកទុកក្នុងក្បាល។ ការព្យាបាលតាមគម្រោងត្រូវធ្វើការវះកាត់ខួរក្បាលមួយចោល។
ម្ដាយរបស់ទារកនេះនិយាយថា នាងពុំបានដឹងពីជំងឺរបស់ក្មេងមុនពេលកើតទេ ថ្វីត្បិតតែនាងបានទៅមើលEchoបីលើក ប៉ុន្ដែពុំឃើញមានអ្វីមិនប្រក្រតីឡើយ៕
សូយន