Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហែរ​ជំនូន​ទៅ​រោងពិ​ធី បែរជា​ត្រូវ​គ្រួសារ​កូនក្រមុំ មិន​ទទួល ហើយ​ថែមទាំង​ដេញ​កូនកំលោះ ចេញពី​រោងការ បង្ក​ឲ្យ.ផ្ទុះ.ហឹ.ង្សា​ដា.ក់​គ្នា​ផ្អើ​ល ដោយសារតែ…

នេះជារឿងមួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គមប្រទេសថៃ កាលពីពេលកន្លងមក ខណៈដែលដល់ថ្ងៃរៀបមង្គលការ បែរជាសាច់ញាតិ គ្រួសារកូនកំលោះ និងកូនក្រមុំ ឈ្លោះប្រកែកគ្នា រហូតវ៉ៃតប់គ្នាឡើងរញ៉េរញ៉ៃផ្អើលពេញក្នុងពិធីតែម្តង ដោយសារតែរឿង «ថ្លៃបណ្ណាការ» ធ្វើឲ្យគ្រួសារខាងកូនក្រមុំមិនពេញចិត្ត។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលយល់ព្រមរៀបការ គ្រួសារខាងស្រីបានទាមទារថ្លៃបណ្ណាការចំនួន ១០ ម៉ឺនបាត ពីគ្រួសារខាងប្រុស ប៉ុន្តែ ខាងប្រុសបានតថ្លៃសុំត្រឹម ៩៩,៩៩៩ បាត និងមាស ២បាត ដោយអះអាងថា ជាលេខល្អ និងសំណាង។ ប៉ុន្តែ លុះដល់ថ្ងៃមង្គលមកដល់ បែរជាមិនដូចអ្វីដែលគ្រួសារខាងស្រី បានសុបិននោះទេ។

ក្នុង​ថ្ងៃ​រៀប​មង្គលការ ដែលចាប់ផ្តើមនៅវេលា​ម៉ោង​៧​ព្រឹក ក្រុមគ្រួសារខាងស្រីបានអញ្ជើញអ្នកភូមិ និងភ្ញៀវជិត ១០០ នាក់ ប៉ុន្តែដល់ម៉ោង៧ រង់ចាំរហូតដល់ម៉ោង៩ បែរជាកូនកំលោះមិនឃើញមក ក៏ព្យាយាមទូរស័ព្ទទៅ កូនកំលោះបានប្រាប់ថារវល់ចេញទៅក្រៅ និងបិទមិនលើកទូរស័ព្ទទេ រហូតភ្ញៀវក្នុងពិធី និងសាច់ញាតិនិយាយគ្នាថា តើកូនកំលោះពិតជាមកឬអត់! កូនកំលោះមករៀបការឬអត់!។

ទោះជាយ៉ាងណា រហូតដល់ម៉ោង ១១ ថ្ងៃ កូនកំលោះក៏បានដង្ហែរក្បួនមក ដោយមានឪពុក ជីដូន និងមិត្តភក្តិមិនដល់៥នាក់ ធ្វើដំណើរទៅចូលក្នុងពិធី។ ប៉ុន្តែបែរជាកូនកំលោះយកស្រោមសំបុត្រទទេ មកប្រាប់ថា ថ្លៃបណ្ណាការចាំម្តាយយកមកតាមក្រោយ។

លុះដល់ម៉ោងប្រហែល ១២ ថ្ងៃត្រង់ ម្តាយរបស់កូនកំលោះបានមកដល់ ប៉ុន្តែម្តាយរបស់កូនកំលោះប្រាប់ថា មិនដឹងថាកូនប្រុសរៀបការនៅថ្ងៃនេះទេ ហើយបើពិតជាត្រូវរៀបការមែន ថ្លៃបណ្ណាការមានត្រឹមតែ ១ ម៉ឺនបាតប៉ុណ្ណោះ។ បន្ទាប់ពីលឺម្តាយកូនកំលោះនិយាយបែបនេះ គ្រួសារខាងកូនក្រមុំ បានស្រងាក​ចិត្ត និងផ្ទុះកំហឹងយ៉ាងខ្លាំង​ដោយ​និយាយ​ថា «បើ​យក​តែ​មួយ​ម៉ឺនមក ​មិន​យក​ទេ គឺ​ចប់គ្នាត្រឹមទៅ!»។

ពេល​នោះ ម្ដាយ​ និងឪពុក​កូន​កំលោះ​ មិន​សប្បាយ​ចិត្ត ក៏​ស្រែក​ដាក់​មនុស្ស​នៅ​ក្នុង​ពិធី​ ហើយក៏ចាប់ផ្តើមកើតជម្លោះប្រកែកគ្នាខ្លាំងៗ រហូតឈានដល់មានការប្រើអំពើហិង្សាដាក់គ្នា ផ្អើលពេញក្នុងពិធីមង្គលការតែម្តង។

ក្រោយហេតុការណ៍កើតឡើង ម្តាយកូនក្រមុំ បាននិយាយថា ពួកគាត់ពិតជាមានការសោកស្ដាយណាស់ ដែលគ្រួសារកូនកំលោះធ្វើដាក់កូនស្រីរបស់គាត់បែបនេះ ហើយចង់ឱ្យកូនកំលោះចំណាយលើអ្វីៗដែលពួកគាត់បានធ្វើឡើង ព្រោះមង្គលការទាំងមូល ពួកគាត់បានចំណាយលើការរៀបចំទាំងអស់ ប្រហែល ៦៥,០០០ បាត។

ចំណែកកូនកំលោះ​វ័យ​ ៣០ ​ឆ្នាំ ​បាន​សារភាព​ដោយ​ចំហ​ថា ​ខ្លួន​ជា​កូន​កំលោះ​ដែល​លេច​មុខ​ក្នុង​ឃ្លីប​ពិតមែន។ ម្សិលមិញ​គាត់​មាន​បំណង​លើកជំនួន​ទៅ​សុំ​ភាគីខាងស្រី ព្រោះមិន​គ្រប់​តាម​ចំនួន​នោះ​ទេ គឺ​ត្រឹម​តែ ១០,០០០ បាត ប៉ុណ្ណោះ។ ប៉ុន្តែ​ពេល​ទៅ​ដល់​ពិធី​ គាត់ត្រូវ​រង់ចាំ​លុយ​ពី​ម្ដាយ​ដែល​ខ្ចី​លុយ​ប្អូន​ស្រី​នៅ​ប្រទេស​ជប៉ុន។ កូនកំលោះរូបនេះ ក៏បាននិយាយត្រង់ថា ដំបូង ​គាត់​មិន​ចង់​ចូល​ទេ ព្រោះ​អត់​មាន​លុយ។

កូនកំលោះដែលឈ្មោះ Pratu Thong បានបន្តថា នៅពេលដែលគាត់ត្រូវឆ្លងកាត់ច្រកទ្វារប្រាក់ គាត់គ្មានលុយទេ ដូច្នេះគាត់បានខ្ចីប្រាក់ចំនួន ១០០ បាត ពីមិត្តម្នាក់ ដាក់ក្នុងស្រោមសំបុត្រ តាមរយៈច្រកទ្វារប្រាក់។ ប៉ុន្តែ មិននឹកស្មានថា គាត់​ត្រូវ​បាន​សាច់​ញាតិ​របស់​កូនក្រមុំ​ដេញ​ចេញ ហើយ​មាន​អ្នក​និយាយ​ថា “ល្មម​ហើយ អ្នក​មិន​ចាំបាច់​រៀបការ​ទេ” និង​ត្រូវ​បាន​គេវាយបណ្តាលឲ្យរង​របួសផងដែរ។

គាត់​បាន​អះអាង​ថា គាត់​គ្មាន​ចេតនា​ទុក​ស្រោម​សំបុត្រ​ចោល​នោះ​ទេ ហើយគាត់​ពិតជា​ស្រឡាញ់កូនក្រមុំ​ណាស់ គឺ​ស្រឡាញ់​នាង​អស់ពី​ចិត្ត ហើយ​នៅ​តែ​ចង់​រៀបការ​ជាមួយ​នាង បើទោះជាមានរឿងហេតុនេះកើតឡើងបែបនេះដក៏ដោយ ដោយគាត់នឹងទទួលខុសត្រូវ​លើ​ការ​ខូចខាត​ទាំងអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×