ចែករំលែកតៗគ្នាពេញបណ្តាញសង្គម, វីដេអូឃ្លីបនារីតាក់ស៊ី VIP ម្នាក់ បើកឡាន ស្ថិតក្នុងស្ថានភាពអាក្រាតកាយទាំងស្រុង ដោយគ្រាន់តែគ្របបិទបាំងអាវ នៅពេលនេះ ប៉ូលីសនៅក្នុងខេត្តឈុនបុរី បានកំពុងធ្វើការតាមដានស៊ើបអង្កេត។
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុក Chonburi-Rayong News បានរាយការណ៍ថា ពិភពអនឡាញបានចែករំលែក និងស៊ែរតៗគ្នាព្រោងព្រាតនូវវីដេអូឃ្លីបអ្នកបើកតាក់ស៊ី VIP ដ៏ស្រស់ស្អាតម្នាក់ បានបើករថយន្តឯកជនទៅទទួលអ្នកដំណើរប្រុស មុនពេលនារីរូបនេះបើកបរដោះសម្លៀកបំពាក់ ត្រៀមខ្លួនប្រាប់អតិថិជនថា ពួកគេអាចធ្វើអ្វីគ្រប់យ៉ាងបាន។
វីដេអូឃ្លីបបានបង្ហាញយន្តម៉ាក Honda Jazz ពណ៌ស ពាក់ស្លាកលេខបាងកក ខណៈមានបុរសម្នាក់ដែលមើលទៅដូចជាគាត់កំពុងហៅឡានតាមកម្មវិធីកក់ ហើយបញ្ជាក់ថា ជាតាក់ស៊ី VIP។ លុះពេលបើកមកដល់ ទើបដឹងថា បើកបើកតាក់ស៊ី គឺជានារីវ័យក្មេងរូបស្រស់ ពាក់អាវពណ៌បៃតងស្តើង គ្មានខោអាវទ្រនាប់នោះទេ។
បន្ទាប់មក អ្នកបើកបរបានដោះអាវរបស់នាងរហូតទទេស្អាត រហូតដល់អតិថិជនប្រុសនោះសួរថា តើចង់បង្ករឿងមែនទេ? ភ្លាមៗនោះ ស្ត្រីអ្នកបើកបរបានឆ្លើយថា៖ គាត់អាចធ្វើបានគ្រប់យ៉ាង មុនពេលឲ្យអតិថិជនស្ទាបសុដន់របស់នាង ហើយប៉ះផ្នែកឯកជន មុនពេលដែលឈុតខ្លីៗដ៏គួរឲ្យស្រើបស្រាលជាងនេះត្រូវបានកាត់ផ្តាច់។
របាយការណ៍បញ្ជាក់ថា ឃ្លីបនេះត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយនៅខេត្តឈុនបុរី ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថាវាកើតឡើងនៅទីណានោះទេ។ ប៉ុន្តែមុខអ្នកបើកបរជាស្ត្រីនោះ ត្រូវបានឃើញយ៉ាងច្បាស់។ ទោះជាយ៉ាងណាពេលនេះ នគរបាលភូមិភាគទី២ បានពន្លឿនការស៊ើបអង្កេតលើវីដេអូឃ្លីបនេះ ហើយរកឃើញថា នេះជាទង្វើប្រព្រឹត្តល្មើសនឹងច្បាប់អាសអាភាស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង