ស្ទឹងត្រែង ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា មកដល់ម៉ោង ៩ ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១១,៩០ ម៉ែត្រ ហើយ ខណៈកម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម៉ែត្រ ។ ទឹកទន្លេបានបន្តជន់លិចផ្លូវ ផ្ទះប្រជាពលរដ្ឋ និងកំពុងបន្តគម្រាមកំហែងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតក្នុងស្រុកសៀមប៉ាង ។
ក្រសួង បានថ្លែងថា ពេលនេះទឹកបានបន្តលិចចូលផ្លូវ និងផ្ទះប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង មួយចំនួនបន្ថែមទៀត ខណៈប្រជាពលរដ្ឋជាងមួយពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបន្តបន្ទាប់ ។
ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្រុមការងារខេត្ត ដឹកនាំដោយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងប្រចាំការនៅមូលដ្ឋានផ្ទាល់ និងកំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។
នៅព្រឹកថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៨ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារ ជម្លៀសបងប្អូនប្រជាពលរដ្ ឋចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ លោក ម៉ុម សារឿន អភិបាលខេត្ត បានដឹកនាំក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ បានកំពុងបន្តចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ តាមដងទន្លេនៅស្រុកសៀមប៉ាង ហើយបានជូនដំណឹង ដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ត្រូវជម្លៀសប្រជាពលរដ្ឋ និងយកមធ្យោបាយផ្សេងៗឡើងទៅរកទីទួលសុវត្ថិភាព ។
ក្នុងឱកាសនោះដែរ លោក បានឧបត្ថម្ភម្ហូបអាហារជូនកងកម្លាំងដែលត្រៀមជួនអន្តរាគមន៍ផងដែរ ។ កងកម្លាំងទាំងអស់ បានចេញប្រតិបត្តិការជួយសង្គ្រោះ ប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង ដែលរងគ្រោះដោសារទឹកជំនាន់។
ពេលនេះទឹកបានបន្តលិចចូលផ្លូវ និងផ្ទះប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាងមួយចំនួនបន្ថែមទៀត ខណៈប្រជាពលរដ្ឋជាងមួយពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបន្តបន្ទាប់ ។
ក្រសួងធនធានទឹក បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ចំនួន ៤ ខ្នង បានរងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារពីខ្យល់កន្ត្រាក់ នៅចំណុចភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ។ ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៤ រសៀល ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ និងមិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ៕ ដោយ ៖ កូឡាប
ក្រសួងបានបង្ហាញ ពីកម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត និងព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ ៖