Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់​ឃាតក​រញី​ឈ្មោល កាត់​ក្បាល​ជនរងគ្រោះ ប្លន់​យក​ម៉ូតូ​

បាត់ដំបង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ឈាម​ស្រែក​ល្បែក​ហៅ ឃាតករ​ញី​ឈ្មោះ​ពីរ​នាក់ សម្លាប់​កាត់​ក្បាល​ជនរងគ្រោះ ប្លន់​យក​ម៉ូតូ​នៅ​ខេត្តតាកែវ អស់​រយៈពេល​១៤​ថ្ងៃ ត្រូវ​អស់លក្ខណ៍ មក​ជាប់អន្ទាក់​សមត្ថ​កិច្ច​នគរបាល​នៅ​ខេត្ត​បាត់ដំបង​។​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បានបញ្ជាក់​ថា អនុ​វត​តាម​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ដោយ​បាន​ការយល់ព្រម​ពី​លោក​នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ព្រមទាំង​មាន​ការចូលរួម​សហកា​រណ៍ ពី​សមត្ថកិច្ច​ជំនាញ​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចូលរួម​ដោយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ឃាតករ​ដៃ​ឆៅ​សម្លាប់​កាត់​ក្បាល​ជនរងគ្រោះ ប្លន់​យក​ម៉ូតូ​កាលពី​ថ្ងៃ​ទី​១៣ ខែ កក្កដា ឆ្នាំ​២០១៨​នៅ​ភូមិ​ស្មន់​មុន្នី ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​មូលដ្ឋាន​ស្រុក​កំរៀង ខេត្ត​បាត់ដំបង វេលា​ម៉ោង​៩​និង​៣០​នាទី​មុននេះ​តាម​ដីកា​បង្គាប់​របស់​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​តាកែវ ។​

​នគរបាល​បន្ថែមថា ជនសង្ស័យ​ទាំង​ពីរ​នាក់​រួមមាន ឈ្មោះ ផាន់ បញ្ញា​រិទ្ធ ហៅ​វ៉េវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃផ្តៅ​ខាងត្បូង ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ជា​ជនដៃដល់ និង​ឈ្មោះ​ហុន ធីតា ភេទ​ស្រី​អាយុ ១៧​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ចំបក់ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ជា​អ្នកផ្សំគំនិត​។​

​បច្ចុប្បន​ជនសង្ស័យ​ទាំង​ពីរ​នាក់ កំពុង​រៀបចំ​បញ្ជូន​ទៅ សមត្ថកិច្ច​នគរបាល​ខេត្តតាកែវ ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​ដោយ ​៖ ​កូឡាប​

 

×