កន្លងទៅច្រើនខែហើយ ដែលជើងស៊ុតបញ្ចូលទីរបស់ Barcelona គឺ Saurez បាន “ធ្លាក់ជើង”។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះ ពុំមានទាត់បញ្ជូលទីបានឡើយ ទោះបីជាតែងត្រូវបានចូលប្រកួតតាំងពីដើមទី។
ទោះយ៉ាងនេះក្តីការអត់ធ្មត់ បន្តផ្តល់ជំនឿចិត្តលើ Saurez របស់គ្រូបង្វឹកចាប់ផ្តើមបញ្ចេញឥទ្ធិពល។ ការប្រកួតទើបបញ្ចប់នៅប៉ុន្មានម៉ោងមុននេះ Saurez បានទាត់បញ្ចូលទីក្រុម Leganes ២គ្រាប់ ម្នាក់ឯងធ្វើឲ្យ Barcelona ឈ្នះ Leganes ៣ទល់នឹង០។
Barcelona 3-0 Leganes
ជាមួយជ័យជំនះនេះ Barcelona បានវ៉ាផ្តាច់ Real Madrid 11ពិន្ទុ ឈរនៅលំដាប់ដំបូង នៃតារាងរៀបលំដាប់ថ្នាក់ពាន La Liga