Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ដែល​កាប់​ឪពុក​បង្កើត​ខ្លួនឯង​៦​កាំបិត ស្លាប់ ​ត្រូវ​សមត្ថកិច្ច​តាម​ប្រ​ម៉ាញ់​បាន​ហើយ​ក្រោយ​គេចខ្លួន​បាន​មួយ​យប់​

​ខេត្ត​ស្វាយរៀង​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​បាន​ឱ្យដឹងថាៈ​ដោយ​មាន​ការចង្អុល​ដឹកនាំ និង​ដាក់បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់លោក ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត និង ស្រុក បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខ័ណ្ឌ​មានជ័​យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​លោក គង់ ចន្ទ័​ខេម​រិទ្ធ បាន​ធ្វើ​ការស្រាវជ្រាវ​ទីតាំង​លាក់ខ្លួន និង​ឈាន​ដល់​ការឃាត់ខ្លួន ជនសង្ស័យ​ជា​ឃាតករ​បាន​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ម៉ោង​២៣.៣០ នៅ​ចំណុច​ភូមិ ព្រែក​ទាល់​១ សង្កាត់ ស្ទឹង​មា​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​បញ្ជូន​ខ្លួន​មកកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ស្វាយរៀង ទាំងយប់ ។

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថាៈ​លុះដល់​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ នេស​ម​ត្ថ​កិច្ច បាន​អោយ​ជនសង្ស័យ​នាំ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​លាក់ទុក​វត្ថុតាង​(​កាំបិត​ក​កុក​) ជាក់ស្តែង​បាន​រកឃើញ​វត្ថុតាង ។ បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កសាង​សុំណុំរឿង​បញ្ជួន​ទៅ​សាលាដំបូង​ខេត្តចាត់​ការ​តាមច្បាប់​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖​កាលពី​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ​២០១៨ ម៉ោង​១៨.៣០​យប់ នៅ​ចំណុច​ភូមិ​ព្រៃ​តាធឹក ឃុំ​គគី​សោម​ស្រុក​ស្វាយ​ទាប មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង ដែល​បង្ក​ឡេីង​ដោយ​ជនសង្ស័យ ឈ្មោះ​ផល ឆាយ​យ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ត្រូវជា​កូន​របស់​ជនរងគ្រោះ បាន​យក​កាំបិត​កាប់ ទៅលើ​ឈ្មោះ សុខ មន ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត បណ្តាលអោយ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម មូលហេតុ ខឹង​ឪពុក​មកពី​ផឹកស្រា​ស្រវឹង​ជេរ​អ្នក​នៅ​ផ្ទះ​។ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់​តែ​ម្តង ៕ វ៉ៃកូ​

×