Sunday, January 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ចូលចិត្តគ្នា​មែនទេ! បន្ទាប់ពី​ថើ.ប កូនកំលោះ​ជូត​មាត់​យ៉ាង​រហ័ស ខណៈ​កូនក្រមុំ​​យកដៃ​ខ្ទប់មាត់​ធ្វើ​ដូច​ចង់​ក្អួ.ត ធ្វើឲ្យ​សាច់ញាតិ​ងឿងឆ្ងល់​គ្រប់គ្នា

ថ្មីៗនេះ រូបថតអាពាហ៍ពិពាហ៍មួយ បានធ្វើឲ្យភ្ញាក់ផ្អើល និងក្លាយជាប្រធានបទដ៏ក្តៅគគុក នៃការជជែកគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។ នោះគឺខណៈពេល​ដែល​រ៉ូមែនទិក​បំផុត​នៅ​ក្នុង​ព្រឹត្តិការណ៍​ ស្រាប់តែ​បានប្រែទៅជា​ស្ថានភាព​ឆ្គាំឆ្គង បន្ទាប់ពីកូនក្រមុំ និងកូនកំលោះថើបគ្នា ដើម្បីបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ប៉ុន្តែផ្ទុយទៅវិញ កូនកំលោះបែរជាប្រញាប់យកដៃជូតមាត់ ខណៈនោះ កូនក្រមុំក៏យកដៃរបស់នាងខ្ទប់មាត់ដូចគ្នា ធ្វើ​ដូចជា​ចង់​ក្អួត​អ៊ីចឹង។

យោងតាមសារព័ត៌មានក្នុងស្រុក ហេតុការណ៍នេះបានកើតឡើងនៅក្នុងពិធីមង្គលការមួយក្នុងទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន តាំងពីថ្ងៃទី២៧ ខែមករា មកម្ល៉េះ ប៉ុន្តែវីដេអូឃ្លីបទើបតែត្រូវបានចែកចាយយ៉ាងទូលំទូលាយនាពេលថ្មីៗនេះ។ តាម​ឃ្លីប​បានបង្ហាញ​ថា ​បន្ទាប់​ពី​​ថើប ​កូន​កំលោះ​បាន​ដក​ខ្លួន ងាក​ចេញ ហើយ​ជូត​មាត់​យ៉ាង​រហ័ស។ ចំណែកកូនក្រមុំវិញ ក៏បានបែរមុខទៅទិសផ្សេង និងយកដៃខ្ទប់មាត់ ហើយដើរឱនក្បាលយ៉ាងចម្លែក។

បន្ទាប់​ពី​វីដេអូ​ត្រូវបានរីករាលដាលនៅលើ​អ៊ីនធឺណិត អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​បញ្ចេញ​មតិ និង​ជជែក​គ្នា​ វិភាគអំពីហេតុផលផ្សេងៗឡើងក្តៅគគុក។ ក្នុងនោះ អ្នក​ខ្លះ​ជឿ​ថា នេះគឺ​ជា​ពិធី​មង្គលការ​ដែល​ធ្វើ​ឡើង​ប្រឆាំង​នឹង​ឆន្ទៈ​របស់​កូន​កំលោះ​កូនក្រមុំ វាអាចទៅរួចដែលថា គ្រួសាររបស់ពួកគេបានរៀបចំទាំងអស់ ខណៈពួកគេទាំងពីរ​មិន​បាន​ស្រឡាញ់​គ្នា ដូច្នេះ​ហើយ​បាន​បង្ហាញ​អារម្មណ៍​បែប​ហ្នឹង។

ខណៈពេលដែលមនុស្សផ្នែកមួយទៀត​គិត​ថា អ្នក​ទើប​រៀប​ការ​ប្រហែល​ជា​មិន​ចូល​ចិត្ត​គ្នា​ទាល់​តែ​សោះ ប៉ុន្តែ​វា​អាច​ដោយសារតែ​មាន​បញ្ហា​ក្លិនមាត់​មិនល្អ​។ ដោយ​សារ​តែ​អាហារ​ដែល​មាន​ក្លិន​ខ្លាំង​ដូច​ជា​ខ្ទឹម ពួក​គេ​បាន​បង្ហាញ​ការ​អាម៉ាស់​បែប​នេះ​ដោយ​ចៃដន្យ។ ​មតិមួយផ្នែក​​ទៀត​បាន​មើល​ឃើញ​ថា វា​អាច​ជា​រឿង​កំប្លែង​មួយ​ដែល​កូនក្រមុំ​ និង​កូនកំលោះ​ កំពុង​លេងសើច​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ។

ទោះជាយ៉ាងណា ក្រោយមក ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់មានឈ្មោះថា Liao បានចេញមុខបកស្រាយខុសពីការវិភាគរបស់អ្នកលេងអ៊ីនធឺណែត ដោយបានបង្ហើបថា នាងជាអ្នកថតវីដេអូក្នុងពិធីមង្គលការរបស់បងប្រុសនាង។ ឈុត​ដែល​ឃើញ​កូន​កំលោះ​កំពុង​ជូត​មាត់​នោះ គឺ​ព្រោះ​តែ​មាត់​កូនក្រមុំ​ប្រឡាក់ ហើយការដែលកូនក្រមុំយកដៃបិទមាត់ នាងមិនតក់ស្លុតទេ មាត់របស់នាងបើកចំហ ឬក្អួត ឬធុំក្លិនខ្ទឹមសតាមវិធីណា? ប៉ុន្តែនាងគ្រាន់តែខ្ទប់មាត់ ហើយសើច។

ក្រោយ​ពី​ការ​ពិត​នៅ​ពី​ក្រោយ​ពេល​រៀបការ​ដ៏​ចម្លែក​នេះ ត្រូវ​បាន​លាត​ត្រដាង អ្នក​និយម​លេង​អ៊ីនធឺណិត​ដទៃទៀត បានហួសចិត្ត​ថា ​ពួកគេ​មិន​គួរ​វិនិច្ឆ័យ​អ្វី​មួយ​ដោយ​ផ្អែក​លើ​រូបភាព​ដែល​ពួក​គេ​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម ព្រោះយើងក៏មិនដឹងការពិតអ្វីដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×