នៅវេលាថ្ងៃត្រង់ ថ្ងៃទី ២៦ ខែកក្កដានេះ យន្តហោះយោធា Su-22 ចំណុះវរៈសេនាធំ ៩២១ កងពល ៣៧១ ទ័ពអាកាសវៀតណាម ដែលកំពុងហាត់សមវិញ្ញាសារបាញ់ និងទម្លាក់គ្រាប់ បានជួបគ្រោះថ្នាក់នៅតំបន់អាកាស នៃក្រុង ងៀដាង ខេត្តង៉េអាង ។
យន្តហោះ Su-22 វរៈសេនាធំ ៩៣៧ យោធាអាកាសវៀតណាម ។
ព័ត៌មានបឋមឲ្យដឹងថា នៅលើយន្តហោះ មានអ្នកបើកបរ ២រូប ។ ប្រភពពីគណៈកម្មាធិការជាតិ សង្គ្រោះគ្រោះមហន្តរាយ បានបញ្ជាក់ថា ពិតជាមានហេតុកាណ៍នេះមែន ។ ព្រឹត្តិការណ៍គ្រោះថ្នាក់នេះ កើតឡើងវេលាម៉ោង ១និង ៣៥នាទី ថ្ងៃទី ២៦ ខែកក្កដា ខណៈពេលយន្តហោះកំពុងហាត់សម ។
ពេលនោះប្រតិបត្តិការសង្គ្រោះកំពុងត្រូវបានអនុវត្ត ។
Su-22 ជាប្រភេទយន្តហោះប្រយុទ្ធត្រូវបានផលិតពីជំនាន់អតីតសហភាពសូវៀត ហើយបច្ចុប្បន្នវាត្រូវបានដាក់ឲ្យបម្រើការងារ នៅកងពលទ័ពអាកាសលេខ 370 , 371 និង 372 ៕ ចន្ទ្រា