Jack Rusell Dally អាយុ ៩ឆ្នាំ បច្ចុប្បន្នជាសុនក១ក្បាលគត់ លើពិភពលោក អាចជិះសេស បានដោយពុំចាំបាច់មានខ្សែបង្ហៀរ ។
ចំណែកសេះឈ្មោះ Spanky អាយុ ១០ឆ្នាំ និងសុនក Dally វាគឺជាមិត្តភក្តិនិងគ្នាច្រើនឆ្នាំមកហើយ ។ ពួកវារស់នៅជាមួយគ្នាក្នុងកសិដ្ឋានមួយនៅ Spokane ក្រុងវ៉ាស៊ីនតោន អាមេរិក ។
ម្តងនេះជាការលេងកម្សាន្ត ម្ចាស់របស់ពួកវាគឺនាង Francesca បានសម្រេចចិត្តសាកល្បងមើលលើ Dallយ អាចជិះ Spanky បានដែរឬទេ ។ ប្រតិកម្មបន្ទាប់មករបស់ពួកវាពិតជាអស្ចារ្យណាស់ ។
មិត្តភក្តិ ១គូនេះ មានអ្នកគាំទ្ររាប់ពាន់នាក់លើបណ្តាញសង្គមនានា ។
រវាងពួកវាបានបង្ហាញនូវការជឿទុកចិត្ត យល់ដឹងជ្រាលជ្រៅ ពិសេសគឺសេះនោះតែងអនុញ្ញាតឲ្យសុនកមិត្តរបស់វាលោតឡើងលេងលើខ្នងស្រេចតែចិត្ត ។
Sauley ជាសុនកតែ១គត់លើពិភពលោក ដែលអាចជិះសេះ បានដោយពុំចាំបាច់មានខ្សែបង្ហៀរ ។
Francessca ជាម្ចាស់បាននាំពួកវានៅកន្លែងឲ្យគេមើលនៅពាសពេញប្រទេសអាមេរិក ដើម្បីរកមូលនិធិសប្បុរសជួយអ្នកលំបាក ហើយក៏ចង់ផ្ញើសារដល់មនុស្សទាំងឡាយថា អ្នកគប្បីសាងទំនាក់ទំនងឲ្យបានល្អជាមួយសត្វ ព្រោះពួកវាពុំមានអ្វីអាក្រក់ចំពោះមនុស្សទេ! ៕ ចន្ទ្រា