Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​រំជួលចិត្ត​ណាស់! កូនស្រី​ច្រៀង​ចម្រៀង​មួយ​បទ​នេះ នៅ​ចំពោះ​មុ​ខស.ពម្តាយ ដែល​គាត់​ចូលចិត្ត​ស្តា​ប់ មុន​ជូនដំណើរ​ម្តាយចុង​ក្រោយ​ឡើង «ផ្ទះ» ថ្មី

spot_img

គ្មានការជួបជុំណាដែលថាមិនបែកគ្នា​នោះទេ ហើយក៏គ្មានជីវិតសត្វលោកណា ជៀសផុតពីសេចក្តីស្លាប់ទៅវិញនោះដែរ។ ប៉ុន្តែ នៅពេលមនុស្សជាទីស្រលាញ់ ជាពិសេសអ្នកមានគុណ ដែលធ្លាប់បានផ្តល់ក្តីស្រលាញ់ដ៏ធំធេង លះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូនៗ បានលាចាកលោកទៅវិញនោះ គឺពិតជាធ្វើឲ្យសោកស្រណោះ និងក្តីអាឡោះអាឡៃខ្លាំងបំផុត គ្មានអ្វីមកប្រៀបបាននោះទេ។

យ៉ាងណាមិញ វីដេអូដ៏រំជួលចិត្តមួយ នៃទិដ្ឋភាពកូនៗប្រុសស្រី បង្ហាញក្តីអាឡោះអាឡៃ និងសេចក្ដីនឹករលឹកដ៏ជ្រាលជ្រៅ ចំពោះអ្នកម្តាយដែលបានលាចាក ជាពិសេសកូនស្រីម្នាក់ បានច្រៀងបទចម្រៀងមួយបទដែលអ្នកម្តាយរបស់នាង កាលពីនៅមានជីវិតចូលចិត្តស្តាប់បំផុត នៅចំពោះមុខសពម្តាយ​​ មុនពេលលើកដាក់មឈូស ជាមួយសំឡេងទ្រហ៊ោយំយ៉ាងខ្សឹកខ្សួលគ្រប់គ្នា បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម​កើតក្តីរំជួលចិត្ត មិនអាចទប់ទឹកភ្នែកបាន។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ រតនៈ អត្ថន័យជីវិត ដែលត្រូវជាកូនស្រី បានបង្ហោះវីដេអូពីទិដ្ឋភាពរូបនាងច្រៀងជូនដំណើរអ្នកម្តាយចុងក្រោយ និងភ្ជាប់សារយ៉ាងរំជួលចិត្តថា៖ «កូនហា ចម្រៀងនេះម៉ាក់ស្ដាប់កូនច្រៀងពិរោះណាស់ យប់ឡើងម៉ាក់គេងស្ដាប់រាល់យប់ មុនអ្នកម្ដាយចូលផ្ទះថ្មី កូនបានច្រៀងបំពេរអ្នកម្ដាយ១បទ ដែលអ្នកម្ដាយចូលចិត្តគឺបទ(វីយ៉ូឡុងស្នេហ៍)មុនពេលលើកតម្កល់ក្នុងមឈូស សូមវិញ្ញាណក្ខន្ធអ្នកម្តាយបានទៅកាន់ឋានស្ងប់សុខណាអ្នកម្ដាយដ៏ល្អរបស់កូន»។

ក្រោយពីបានឃើញបែបនេះ មហាជនអ្នកលេងបណ្តាញសង្គម ក៏បានបង្ហាញអារម្មណ៍រំជួលចិត្តផ្សេងៗយ៉ាងដូច្នេះថា៖ «ស្រណោះណាស់ ខ្ញុំយំតាមហើយ, ការបែកគ្មានថ្ងៃត្រឡប់នេះពិតជាសង្វេកណាស់, ពិបាកធ្វើបានណាស់ ខ្ញុំទើបបាត់បង់ប្អូនស្រីពៅ មិនទាន់បូជាដែរ ហើយគាត់មិនឲ្យចាក់បទស្មូតទេ, សរសើរគាត់អាចច្រៀងបាន បើខ្ញុំវិញច្រៀងមិនចេញទេ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង,..»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×