Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​ចង់​ទាក់ទាញ​ការចាប់អារម្មណ៍ ផលិត​វីដេអូ​សម្លា.ប់.សត្វ​ក្រពា ចម្អិន​អាហារ តែ​ក្រោយ​បង្ក​ឲ្យ​ផ្ទុះ​រល.ក​កំ​ហឹ.ង Vlogger ជនជាតិ​ចិន​រូប​ស្រស់ ឆ្លើយតប​បែបនេះ​ថា…

ជាការពិតណាស់ សព្វថ្ងៃនេះ មនុស្សធ្វើរឿងឆ្កួតៗ ស្ទើរគ្រប់បែបយ៉ាង នៅចំពោះមុខកាមេរ៉ា ចាប់តាំងពីការស៊ីត្រីដែលមានតេនញ៉ាគួរឲ្យខ្ពើម និងធ្វើរឿងដ៏ចម្លែកៗបង្កភាពចម្រូងចម្រាស់ ព្រោះតែដើម្បីឲ្យមានការចាប់អារម្មណ៍។

តួយាង ដូចស្រ្តីជនជាតិចិនជាអ្នកបង្កើតខ្លឹមសារវីដេអូ «ម្ហូបអាហារ» ដ៏ល្បីម្នាក់ បានកំពុងទទួលព្យុះរិះគន់ និងការខឹងសម្បារយ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីនាងបានបង្ហោះវីដេអូបង្ហាញសកម្មភាពដ៏គួរឲ្យឃោរឃៅ សម្លាប់សត្វក្រពាទម្ងន់ ៩០ គីឡូក្រាម ទាំងរស់ ដើម្បីចម្អិនជាអាហារ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Chu Niang Xiao He ដែលជា Vlogger ធ្វើម្ហូបអាហារ ដែលមានអ្នកតាមដានជាង 3.5 លាននាក់នៅលើ Douyin (កំណែ TikTok របស់ប្រទេសចិន) ថ្មីៗនេះ បានបង្ហោះឃ្លីបខ្លីមួយបង្ហាញពីវិធីរៀបចំ និងសម្លាប់សត្វក្រពានៅផ្ទះរបស់នាងផ្ទាល់ ក្នុងគោលបំណងធ្វើឱ្យមានការភ្ញាក់ផ្អើល និងទាក់ទាញការចាប់អារម្មណ៍ ប៉ុន្តែ ផ្ទុយទៅវិញ ទង្វើនេះបែរជាបានទាក់ទាញរលកនៃប្រតិកម្មអវិជ្ជមាន និងការចោទប្រកាន់ពីអំពើឃោរឃៅទៅលើសត្វ។

វីដេអូដ៏គួរឱ្យតក់ស្លុតដំបូង បានបង្ហាញឱ្យឃើញ Xiao He លាងសត្វល្មូនទម្ងន់ 90 គីឡូក្រាមនេះ ដោយប្រើជក់ដុះលាង ខណៈច្រមុះរបស់វាត្រូវបានចងជាប់ នៅក្នុងបន្ទប់ទឹក ប៉ុន្តែវាប្រែជាគួរឱ្យរន្ធត់ភ្លាមៗ ខណៈដែលនាងសម្លាប់សត្វក្រពើជាប់ចំណងទាំងរស់ មុនពេលកាត់យកស្បែកចេញ និងទម្លាក់ចូលឆ្នាំង ដើម្បីចម្អិនសាច់តាមរបៀបផ្សេងៗ។

វីដេអូរបស់ Xiao He បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ដោយមានអ្នកប្រើប្រាស់ Douyin ជាច្រើន បានស្នើសុំឱ្យមានការហាមឃាត់ជាអចិន្ត្រៃយ៍ពីវេទិការបស់នាង ដោយសារតែភាពឃោរឃៅជាក់ស្តែងនេះ។ ក្រោយរងព្យុះរិះគន់ អ្នកបង្កើតវីដេអូរូបនេះ បានព្យាយាមការពារខ្លួន ប៉ុន្តែវិធីដែលនាងធ្វើនេះ បានធ្វើឱ្យមនុស្សខឹងកាន់តែខ្លាំង។

នាង Xiao He បានពន្យល់ថា សត្វក្រពើនៅក្នុងវីដេអូនេះ ត្រូវបានបង្កាត់ដោយសិប្បនិមិត្ត ដើម្បីផលិតជាផលិតផលស្បែក ដូច្នេះវានឹងត្រូវបាន «សម្លាប់» តាមវិធីយ៉ាងណាក៏បានដែរ…។ នាងបន្តថា «សត្វក្រពាដែលបង្កាត់ដោយសិប្បនិម្មិតទាំងនេះ ត្រូវបានចិញ្ចឹមជាពិសេសសម្រាប់ក្រុមហ៊ុនស្បែក និងកាបូប។ នេះគឺជាបេសកកម្មរបស់ពួកគេ។ តើអ្នកនឹងនិយាយថាទេចំពោះថង់ក្រពើ Hermes? យើង​គួរ​តែ​មាន​ហេតុផល​ច្រើន​ជាង​នេះ»។

យោងតាមច្បាប់ការពារសត្វព្រៃរបស់ប្រទេសចិន ការចម្អិនសាច់សត្វក្រពា គឺខុសច្បាប់ដោយមិនបានស្នើសុំការអនុញ្ញាតពីអាជ្ញាធរ ដូច្នេះទង្វើរបស់នាង Xiao He ក៏អាចមានផលប៉ះពាល់ផ្នែកច្បាប់ផងដែរ។ សត្វក្រពារបស់ចិនត្រូវបានការពារដ៏តឹងរឹងនៅក្នុងប្រទេសចិន ដែលជាផ្នែកមួយនៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិនៃប្រភេទសត្វជិតផុតពូជ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×