Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! តារាចម្រៀង​ជើងចាស់​លោ​ក ណយ វ៉ាន់​ណេត ប្រតិ-កម្ម​ខ្លាំង ក្រោយគេ​យក​រូបលោក​មក​កា-ត់​ត ប្រមា-ថ​ជីវិត​បែបនេះ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ហ្វេ​សប៊ុ​ក

spot_img

ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿសោះឡើយ ក្រោយពីបានឃើញមានការចែករំលែកតៗគ្នា ពីរូបភាពដំណឹងមរណភាព របស់កំពូលតារាចម្រៀងជើងចាស់លោក ណយ វ៉ាន់ណេត ដែលផុសផ្តើមចេញពីគ្រុបហ្វេសប៊ុកឈ្មោះថា Hong Meas HDTV II ដោយបានសរសេរ Caption ថា «ចូលរួមរំលែកទុក្ខផង តារាចម្រៀងជើងចាស់លោក ណយ វ៉ាន់ណេត បានទទួលមរណភាពហើយ»។

តែយ៉ាងណាមិញ ក្រោយពីបានឃើញគេបង្ហោះព័ត៌មានប្រមាថជីវិតរបស់លោក ដែលមិនមែនជាការពិតបែបនេះ បានធ្វើឲ្យសម៉ីខ្លួនលោក ណយ វ៉ាន់ណេត បង្ហាញអារម្មណ៍មួម៉ៅ ដោយលោកបានប្រញាប់ចេញមុខ Live មិនបង្អង់យូរ នៅឯខេត្តពោធិ៍សាត់ ខណៈកំពុងចុះទៅកម្មវិធីមួយនៅទីនោះ ទាំងអារម្មណ៍មិនសប្បាយចិត្តយ៉ាងខ្លាំង។

ទាក់ទងរឿងដ៏ហួសចិត្តនេះ លោក ណយ វ៉ាន់ណេត បានបង្ហាញឲ្យដឹងថា គេបានយករូបរបស់លោកដែលជួបគ្រោះថ្នាក់ចរាចណ៍នៅស្ទឹងឆាយ កាលពី ៥, ៦ ឆ្នាំមុន មកកាត់តជាមួយរូបមនុស្សស្រីម្នាក់យកភួយគ្របសពអ្នកផ្សេង ទៅបង្ហោះនៅលើគ្រុបហ្វេសប៊ុកឈ្មោះ Hong Meas HDTV II ដែលបានដាក់រូប Background រូបពិធីករលោក មាស រិទ្ធី និងដៃគូស្រីម្នាក់ និងរូប Profile ឌីហ្សាញ់ពណ៌ក្រហមដាក់អក្សរ «ស» ប៉ុន្តែលោកមិនហ៊ានសន្មត់ចោទប្រកាន់ថាជារបស់ រស្មីហង្សមាស នោះទេ។

តែអ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងទៀតនោះ គឺលោក ណយ វ៉ាន់ណេត ក៏បានបញ្ចេញមុខអ្នកបង្ហោះនៅលើគ្រុបខាងលើ គឺមានគណនីហ្វេសប៊ុកឈ្មោះ EEw9 & Beauty Online ដោយ Profile ដាក់រូបស្រីស្អាត «អ៊ីអ៊ី» កូនខ្មែរកាត់កូរ៉េដ៏ល្បីឈ្មោះតែម្តង ប៉ុន្តែ លោក ណយ វ៉ាន់ណែត ប្រហែលជាមិនស្គាល់យុវតីរូបនេះទេ ហើយលោកក៏មិនបានចោទប្រកាន់ដែរ ព្រោះទាំងនេះអាចជាទង្វើរបស់ពួកមនុស្សអាក្រក់ ដែលដើម្បីតែចង់បានចំនួន view ធ្វើផេករបស់ខ្លួនល្បី បំពុលសង្គមផ្សព្វផ្សាយព័ត៌មានមិនពិតប្រមាថជីវិតអ្នកដទៃដ៏គួរស្អប់បំផុត។

ទោះជាបែបណា ជាមួយទង្វើប្រមាថជីវិតមនុស្សចាស់បែបនេះ លោក ណយ វ៉ាន់ណេត ក៏បានផ្តាំទៅម្ចាស់គណនី EEw9 & Beauty Online ឲ្យប្រញាប់លុបចេញជាបន្ទាន់ និងសុំទោសជាសាធារណៈ បើពុំដូច្នោះទេ លោកនឹងចាត់ការទៅតាមផ្លូវច្បាប់តែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×