Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ មាន​ជំងឺសរសៃប្រសាទ និង​ស្រវឹងស្រា បាន​លង់ទឹក​ស្លាប់​

​កំពង់ឆ្នាំង ៖ បុរស​ម្នាក់ បាន​លង់ទឹក​ស្លាប់ វេលា​ម៉ោង ១៣​រសៀល ថ្ងៃទី​២៦​ខែកក្កដា ឆ្នាំ ២០១៨ នៅ​ភូមិ​ក្បាល​កោះ ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ខណៈពេល​ដែល​ជនរងគ្រោះ នឹង​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ទៀត បាន​ទៅ​រក​ខ្យង​នៅ​ទីតាំង​កើតហេតុ​ខាងលើ ហើយ​បាន​រអិល​ជើង​ចូល​កន្លែង​ទឹក​ជ្រៅ ក៏​លង់​ស្លាប់​តែ​ម្ដង​។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ សរ សុផល ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ស្ថិតនៅ ភូមិ​ក្បាល​កោះ ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​។ ជនរងគ្រោះ​មាន​ជំងឺសរសៃប្រសាទ និង​ស្រវឹងស្រា​។​

បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×