Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំ ពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន នៅពេល​មាន​គ្រោះទឹកជំនន់ និង​បង្ការ​នូវ​ផល​ប៉ះពាល់​សុខភាព​

​ភ្នំពេញ ​៖ លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ចេញ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ស្ដីពី ការត្រៀម និង​ឆ្លើយតប​នៅពេល មាន​គ្រោះ​ទឹកជំនន់ ដើម្បី​បង្ការ​នូវ​ផល​ប៉ះពាល់​សុខភាព របួស និង​ការស្លាប់​បាត់បង​អាយុជីវិត​ប្រជាជន​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា ក្នុង​អំឡុង​ពេល​មាន​ទឹកជំនន់​នេះ មិន​ត្រូវ​ចូល​ទៅក្នុង​ផ្ទះ​ចាស់ ឬ​អគារ​ទ្រុឌទ្រោម ព្រោះ​អាច​ស្រុត​បាក់បែក​បង្ក​ដើម្បី​ចៀសវាង​នូវ​ជំងឺ​ផ្សេងៗ ត្រូវ​សំរាន្ត​ក្នុង​មុង​គ្រប់ពេល ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុនចាញ់ និង​ជំងឺ​ផ្សេងៗ​។ ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តាមដាន​និង​ពិនិត្យ​ផ្ទៃពោះ​ជាប្រចាំ ត្រូវ​នាំ​កូនៗ​របស់​លោក​អ្នក​ទៅ​ចាក់​ថ្នាំ​បង្ការ​តាម​ការកំណត់​របស់​គ្រូពេទ្យ និង​ផ្តល់​អាហារ​ដល់​ពួកគេ​ឲ្យបាន​ត្រឹមត្រូវ ប្រុងប្រយ័ត្ន​ចំពោះ​កុមារី និង​ក្មេង​ស្រី នៅ​ទី​ទួល​សុវត្ថិភាព ក្រែង​មាន​អំពើ​ហិង្សា​ផ្លូវភេទ​។ មនុស្ស​ចាស់ ក្នុង​គ្រួសារ លោកអ្នក និង​មនុស្ស​ចាស់​ជិតខាង កុមារ​ពិការ ត្រូវ​ផ្តល់​ឈើច្រត់ រទេះរុញ ឬ​ថ្នាំពេទ្យ ឲ្យបាន​គ្រប់គ្រាន់ ត្រូវ​ប្រុងប្រយ័ត្ន​ចៀសវាង​នូវ​គ្រោះថ្នាក់​លង់ទឹក ត្រូវ​ការពារ​កុមារ​តូចៗ មិន​ឲ្យ​ចុះ​ទឹក ពន្យល់​កុមារ​ពី​គ្រោះថ្នាក់​នៃ​ការ​លង់ទឹក ។

ជំងឺរាក ជំងឺរាក​មួល ពុល ជំងឺ​រលាក​ផ្លូវដង្ហើម​ស្រួចស្រាវ និង​ជំងឺ​ដទៃទៀត ត្រូវ​បរិភោគ​ទឹកស្អាត ដោយ​ប្រើ​ធុង​ចម្រោះ​ឬ​ដាំទឹក​ឲ្យ​ពុះ ឬ​ប្រើប្រាស់​ទឹក​ដោយ​ប្រើ​ថ្នាំ​ក្ល​រីន ឬ​ក្លរ៉ាមីន (​ថ្នាំ​ក្ល​រីន ឬ​ក្លរ៉ាមីន ពីរ​គ្រា​ឲ្យបាន​ជិតប់​អាច​លាយ​ទឹក​២០​លីត្រ​)​។ ត្រូវ​លាង​សម្អាតបន្លែ និង​ផ្លែឈើ​ជាមួយ​ទឹកស្អាត អាហារ​ចម្អិន​ឲ្យបាន​ត្រឹមត្រូវ និង​ឆ្អិន​ល្អ គ្រប​អាហារ​ឲ្យបាន​ជិត​ដើម្បី​ការពាររុយ​រោម និង​ធូលី​ដី​ហុយ​ចូល ព្រមទាំង​សម្អាត​កន្លែង​ធ្វើ​ម្ហូប និង​សម្ភារៈ​ផ្ទះបាយ ដូ​ជា ចាន ឆ្នាំង ស្លាបព្រា​ប ខ្ទះ កាំបិត​ជ្រុញ ឲ្យបាន​ស្អាត លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឲ្យបាន​ញឹកញាប់ មុន​និង​ក្រោយ បរិភោគ​អាហារ និង​ក្រោយ​ចេញពី​បង្គន់​។ អនាម័យ​បរិស្ថាន​ជុំវិញ និង​ក្នុង​ផ្ទះ ព្រោះ​ក្រោយ​ពេល​ទឹក​ស្រក ទៅ​បាន​បន្សល់​នូវ​ភាពកខ្វក់ និង​មេរោគ​ជាច្រើន រស់នៅ​ក្នុង​ទឹក ចៀសវាង​នូវ​ការដក់​ទឹក​ជុំវិញ​ផ្ទះ និង​ក្នុងផ្ទហ នាំឲ្យ​មាន​ដង្កូវទឹក​កើតមូស​ខ្លា និង​មូស​ដែកគោល អាច​បង្ក​ឲ្យមាន​ជំងឺគ្រុនឈា​ម គ្រុនចាញ់ ស្តារ​និង​សំ​អាច​អណ្តូងទឹក​ឡើងវិញ មុន​នឹង​ប្រើប្រាស់ ព្រមទាំង​ជួសជុល​និង​សង់​បង្គន់​ឡើងវិញ ដោយ​ជានិច្ចកាល​ត្រូវការ​បន្ទោបង់​ក្នុង​បង្គន់​គ្រប់ពេល​។

ត្រូវ​ប្រុងប្រយ័ត្ន​គ្រោះថ្នាក់ ឮ​ដោយសា​រពស់​ចឹក ឬ​សត្វ​អសិរ្ពិ​ស​ផ្សេងៗ ដោយ​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ មុន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ឬ​មុន​ទៅ​ធ្វើការ​ជិត​គំនរ​អុស និង​គំនរ​ឈើ​។ ធ្វើដំណើរ​ពេលយប់ ឬ​ពេល​ធ្វើ​ការងារ​ត្រូវ​ស្លៀក​ខោជើងវែង និង​ស្បែកជើង​កវែង ចៀស​វាង​​កន្លែង​ដែល​មាន​ស្មៅ​ស៊ុបទ្រប់ និង​ដាច់ខាត​មិន​ត្រូវ​យក​ដៃ​ទៅ​ចាប់​ពស់ ឬ​សត្វ​អសិរ្ពិ​ស​។ ក្នុងករណី​មាន​សមាជិក​គ្រួសារ ឬ​នរណា​​ម្នាក់​មាន​គ្រោះថ្នាក់ ដោយសារ​ពស់​ចឹក ឬ​សត្វ​អសិរ្ពិ​សទិច​ឬ​ខាំ​ត្រូវ​បញ្ជូន​ជាប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​ទទួល​ការពិនិត្យ​និង​ព្យាបាល​ ៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

​សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​នៅ​ក្នុង​សេចក្ដីណែនាំ របស់​ក្រសួង​សុខាភិបាល ដែលមាន​ខ្លឹមសារ​ទាំងស្រុង​៖

 

×