Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន ចាប់ផ្ដើមបញ្ចេញនាវាចម្បាំងល្បាតចំនួន៥គ្រឿង ចំពេលមានភាពតានតឹងជាមួយនឹងមហាយក្សចិន

spot_img

រដ្ឋធានីម៉ានីល៖ ស្របពេលមានភាពតានតឹង នៅក្នុងសមុទ្រចិនខាងត្បូង កាន់តែខ្លាំងឡើងនោះ ហ្វីលីពីន បានចាប់ផ្ដើមដំណើរការនាវាឆ្មាំសមុទ្រ ចំនួន៥គ្រឿង មានតម្លៃកន្លះពាន់លានដុល្លារអាមេរិក តាមរយៈប្រាក់កម្ចី ពីរដ្ឋាភិបាលជប៉ុន ដើម្បីបង្កើននូវសមត្ថភាពល្បាតរបស់កងឆ្មាំសមុទ្រ នៅក្នុងដែនទឹកជម្លោះ។ នេះបើតាមមន្រ្ដីជាន់ខ្ពស់មួយរូបរបស់ហ្វីលីពីន បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ថា រដ្ឋាភិបាលក្រុងម៉ានីល បានប្រកាស អំពីគម្រោងនេះ ក្រោយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្ដីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) ដោយបានសន្យា នៅក្នុងសន្ទរកថាមួយ ថា ប្រទេសជប៉ុន នឹងបន្ដផ្ដល់វិភាគទាន សម្រាប់បង្កើនសមត្ថភាពសន្ដិសុខ ដល់ប្រទេសហ្វីលីពីន។

បច្ចុប្បន្ន ហ្វីលីពីន កំពុងតែធ្វើឲ្យកាន់តែទំនើបឡើង សម្រាប់ទ្រព្យសម្បត្ដិសន្ដិសុខកងទ័ពជើងទឹករបស់ខ្លួន។ បន្ថែមពីលើនេះ រដ្ឋាភិបាលក្រុងម៉ានីល ក៏កំពុងតែបង្កើនទំនាក់ទំនងជាមួយនឹងសម្ពន្ធមិត្តជាច្រើន ដើម្បីប្រឈមមុខជាមួយនឹងសកម្មភាពយ៉ាងគឃ្លើនរបស់ចិន នៅសមុទ្រចិនខាងត្បូង ដោយរាប់បញ្ចូលទាំងតំបន់ជម្លោះ រវាងប្រទេសជិតខាងទាំង២នេះ។

លោក អាសេនីញ៉ូ បាឡីសាកាន់ (Arsenio Balisacan) រដ្ឋមន្រ្ដីក្រសួងផែនការសេដ្ឋកិច្ចហ្វីលីពីន បានប្រាប់ដល់ក្រុមអ្នកកាសែត ថា នាវាចម្បាំង ប្រវែង៩៧ម៉ែត្រ ចំនួន៥គ្រឿង នឹងត្រូវបញ្ចេញ ចន្លោះពីឆ្នាំ២០២៧ និង ២០២៨ ជាមួយនឹងមូលនិធិ មានទំហំទឹកប្រាក់ ២៩,៣ពាន់លានផេសូ (Peso លុយរបស់ហ្វីលីពីន) ឬស្មើនឹង ៥២៥លានដុល្លារអាមេរិក ដែលជាប្រាក់កម្ចី មកពីប្រទេសជប៉ុន។ គម្រោងនេះ នឹងជួយដល់កងឆ្មាំឆ្នេរសមុទ្ររបស់ហ្វីលីពីន អាចធានាបាននូវខ្សែទំនាក់ទំនងសមុទ្រដ៏សំខាន់ នៅក្នុងសមុទ្រហ្វីលីពីនខាងលិច នៅក្នុងចំណោមបណ្ដាប្រទេសផ្សេងៗទៀត ដោយប្រើប្រាស់ឈ្មោះហ្វីលីពីន សម្រាប់តំបន់ដែលទាមទាររបស់ខ្លួន នៅសមុទ្រចិនខាងត្បូង។ គម្រោងនេះ ក៏នឹងជួយកងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់ និង ពង្រឹងច្បាប់ដែនសមុទ្រ នៅក្នុងដែនទឹកហ្វីលីពីន ផងដែរ។

រដ្ឋាភិបាលក្រុងប៉េកាំង តែងតែទាមទារសមុទ្រចិនខាងត្បូង ដែលមានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េ ស្ទើរតែទាំងស្រុង ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ចិន។ រីឯពាណិជ្ជកម្មឆ្លងកាត់ដែនសមុទ្រមួយនេះ មានទំហំទឹកប្រាក់ រាប់ពាន់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។

ការទារមទាររបស់ចិន បាននាំឲ្យមានជម្លោះ ជាមួយនឹងប្រទេសជិតខាង នៅក្នុងតំបន់ រួមមាន វៀតណាម ហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី និង តៃវ៉ាន់។ បើទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងប៉េកាំង នៅតែមិនអើពើនឹងសេចក្តីសម្រេចអន្តរជាតិ នាឆ្នាំ២០១៦ ដោយបានជំទាស់នឹងការអះអាងរបស់ចិន ដែលបានចាត់ទុកការអះអាងរបស់ចិន មិនមានមូលដ្ឋានសមស្របតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×