ជាការពិត ការងារភារកិច្ចដូចជាអ្នកប្រៃសណីយ៍ អ្នកដឹកជញ្ជូន គឺត្រូវតែនាំយកបញ្ជើទៅកាន់ផ្ទះម្ចាស់របស់ ឬអ៊ីវ៉ាន់កុម្ម៉ង់ ដោយធ្វើដំណើរទៅគ្រប់កន្លែងទាំងអស់ក្នុងតំបន់ មិនថាផ្លូវនោះបែបណានោះទេ គឺត្រូវតែឆ្លងកាត់ ដោយប្រឈមនឹងបញ្ហាជាច្រើន។
យ៉ាងណាមិញ ថ្មីៗនេះ (ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣) គណនី TikTok មួយបានបង្ហោះវីដេអូដ៏គួរព្រឺឆ្អឹងខ្នង ខណៈបង្ហាញបុរសអ្នកដឹកជញ្ជូនម្នាក់ បានជិះម៉ូតូឆ្លងកាត់ផ្លូវផ្ទះខ្មោចដ៏ស្ងាត់ជ្រងំ ហើយនៅក្នុងវីដេអូគេបានឃើញស្រមោលដូចជាមនុស្សរត់លើផ្លូវកាត់ទឹកយ៉ាងច្បាស់ ប៉ុន្តែ ម្ចាស់ឃ្លីបបញ្ជាក់ថាពុំឃើញមានមនុស្សណាម្នាក់ឆ្លងកាត់ទីនោះទេ។
ថតវីដេអូឃ្លីបពេលជិះម៉ូតូចូលទៅក្នុងផ្លូវមួយកន្លែង ដែលត្រូវបានគ្របដណ្តប់ដោយទឹកខ្មៅ ខណៈបរិយាកាសដ៏ស្ងាត់ជ្រងំ មានតែដើមឈើ និងស្ទើរតែគ្មានផ្ទះ ប៉ុន្តែផ្ទះទាំងនោះជាផ្ទះដែលគេបោះបង់ចោលគ្មានអ្នកណារស់នៅ ម្ចាស់ឃ្លីបបានប្រាប់ថា «ខណៈពេលបន្តជិះរហូតដល់ផ្លូវបត់ស្តាំចូលទៅក្នុងផ្លូវផ្សេងទៀត ក៏ប្រទះឃើញអគារដែលគេបោះបង់ចោលពីរជាន់ខ្ពស់ ប៉ុន្តែមើលទៅមិនឃើញមនុស្សទេ។ លើសពីនេះទៅទៀត វាជាកន្លែងដែលអ្នកមិនគួរមកពេលយប់សោះឡើយ ព្រោះថាតំបន់នេះមើលទៅពិតជាស្ងាត់ជ្រងំខ្លាំងណាស់ និងល្បីមានខ្មោចទៀតផង។
អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន ដែលបានឃើញវីដេអូឃ្លីបនេះរួច ក៏បានមានចម្ងល់ថាតើទីនោះជាតំបន់អ្វី ហេតុអ្វីបានជាផ្លូវនេះស្ងាត់ម្ល៉េះ? ព្រោះមើលទៅទំនងខ្មោចលងណាស់! ចម្លើយគឺផ្លូវនេះស្ថិតនៅលើផ្លូវ Pracha Uthit ។ នៅខាងមុខផ្លូវនេះ គឺមានភោជនីយដ្ឋានមួយឈ្មោះថា Phochana 94។
រីឯជុំវិញបញ្ហាផ្ទះដែលគេបោះបង់ចោលនោះ ម្ចាស់ឃ្លីបបានចូលមកឆ្លើយថា តំបន់នេះមាន២ផ្នែក ម្ខាងមានមនុស្សរស់នៅខ្លះ និងម្ខាងទៀតមានផ្ទះតែគ្មានមនុស្សរស់នៅ។ ហើយមូលហេតុដែលអត់មានមនុស្សនៅទីនេះ? គឺដោយសារតែគម្រោងភូមិនេះបានដួលរលំនៅឆ្នាំ១៩៩៧ ទើបមានមនុស្សនៅសល់តិចតួច រួមទាំងផ្លូវដែលមិនបានរៀបចំឲ្យបានល្អ បណ្តាលឱ្យលិចលង់គ្រប់កន្លែងដូចឃើញក្នុងឃ្លីប។
តែជាមួយគ្នានេះផងដែរ អ្នកជិះផ្សេងទៀតបានប្រាប់ពីបទពិសោធន៍របស់ពួកគេ ពេលចូលទៅក្នុងផ្លូវនេះថា ប្រសិនបើមកនៅម៉ោងប្រហែល 9:00 យប់ ដល់ភូមិចុងផ្លូវ ខ្ញុំសូមប្រាប់អ្នកថា គឺដឹងតែត្រជាក់ខ្លួនស្រឹបតែម្តង។ មតិមួយទៀតដែលបានកត់សម្គាល់ឃើញ បានឲ្យដឹងថា នៅចុងបញ្ចប់នៃឃ្លីបនេះ មើលទៅហាក់ដូចជាគេឃើញមនុស្សរត់កាត់ទឹកនៅលើផ្លូវ ប៉ុន្តែម្ចាស់ឃ្លីបដែលមានអារម្មណ៍តក់ស្លុតនោះ បានឆ្លើយតបវិញថា៖ «ពេលនោះមិនឃើញមាននរណាម្នាក់ទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@jrlouis0 ยกให้หมู่บ้านนี้นัมเบอวัน #พนักงานจดแจ้งค่าไฟ #น่ากลัว #เรื่องสยอง #เรื่องผี ♬ Spooky, quiet, scary atmosphere piano songs – Skittlegirl Sound