ជឿជាក់ថា ប្រិយមិត្តអ្នកនិយមលេងបណ្ដាញសង្គម ប្រាកដជាបានស្គាល់ច្បាស់មកហើយ ពីកញ្ញា អាណា រ៉ូស ជាតារាដ៏សិចស៊ី ដែលសម្បូររឿងអាស្រូវឥតស្បើយ ពោលគឺអស់ពីរឿងមួយចូលដល់រឿងមួយដ៏គួរឲ្យអស់សំណើចតែម្តង ដែលក្នុងនោះសូម្បីតែរឿងដោយសារតែហ្វេនៗចំអកឲ្យក៏មានដែរ។
ជាក់ស្តែង ថ្មីៗនេះ អាណា រ៉ូស បានធ្វើឲ្យមហាជនជនភ្ញាក់ផ្អើលទៀតហើយ ក្រោយពីបានប្រតិកម្មមិនពេញចិត្តជាខ្លាំង ទៅនឹងបុរសម្នាក់ដែលបានបង្គាប់ «ផ្គូរផ្គង» ឲ្យរូបនាងរត់ទៅយកពូ ម៉ៅ ដែលជាអតីតស្វាមីលោកស្រី ទ្រី ដាណា ដែលទើបភ្ជាប់ពាក្យជាមួយបុរសរូបវ័យក្មេងរូបសង្ហាម្នាក់ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
យ៉ាងណាមិញ ដើមហេតុដែលឈានដល់ អាណា រ៉ូស ផ្ទុះការខឹងសម្បារឆេះដុំបែបនេះ គឺដំបូងឡើយ រ៉ូស បានស៊ែរវីដេអូគេកាត់ត ពូ ម៉ៅ យំសោកនឹកប្រពន្ធ ចង់ជួបមុខកូនប្រុសយ៉ាងខ្លាំង និងវីដេអូលោកស្រី ទ្រី ដាណា បង្ហាញភាពផ្អែមល្ហែមជាមួយគូដណ្តឹងក្នុងថ្ងៃភ្ជាប់ពាក្យ ដែលឃើញហើយស្ទើរលើសជាតិស្ករតែម្តង ហើយ អាណា រ៉ូស ក៏បានសរសេរ Caption រិះគន់អ្នកកាត់តថា៖ «អាអ្នកកាត់ត ធ្វើបាបធ្ងន់ណាស់ ហែលទឹកភ្នែកពូម៉ៅទៅ»។
តែអ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ គឺក្រោយពីបានឃើញ អាណា រ៉ូស ចែករំលែកវីដេអូហាក់បង្ហាញក្តីអាណិតដល់ពូ ម៉ៅ ខ្លាំង ក៏ស្រាប់តែបុរសម្នាក់បានចូលទៅខមិនថា៖ «ចែយកពូម៉ៅទៅ គាត់ឧកញ៉ាតើ»។ គ្រាន់តែឃើញបុរសនោះខមិនបែបនេះ ស្រាប់តែ អាណា រ៉ូស ឆេះដុំខ្លាំង បានឆ្លើយតបទៅបុរសនោះវិញ ដាក់រាងធ្ងន់សម្តីបែបនេះថា៖ «យកក្បាលហែងទៅ»។ ហើយបន្ទាប់មក បុរសនោះ ក៏បានឆេះដុំឆ្លើយតបទៅវិញថា៖ «ក្រែងហងចង់ធ្វើជាជំទាវ ហី?»។
ទោះជាយ៉ាងណា ក្រោយពីបានឃើញ អាណា រ៉ូស បោះសង្គ្រាមពាក្យសម្ដីជាមួយបុរសម្នាក់នោះបែបនេះ ស្រាប់តែមហាជនអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាហួសចិត្តយ៉ាងខ្លាំតែម្តង។ ក្នុងនោះ អ្នកខ្លះក៏បានដាក់ឲ្យបន្ថែមថា៖ «ហេតុអ្វីក៏បោះពាក្យសម្ដីធ្ងន់ៗខ្លាំងម្ល៉េះ គ្រាន់តែហ្វេនរបស់នាងនិយាយលេងសោះ, រ៉ូសឯងហ្នឹងបាបណាស់ ស៊ែរតែរឿងអញ្ចឹងៗ ឈប់បានឈប់ទៅ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង