Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង​ប្អូន​ស្រី​ៗ​សូម​ប្រយ័​ត្ន! គេ​ប្រាប់​ថា​ជា Filler សុទ្ធ តែ​ជាក់ស្តែង ចាក់​ច្រើន​ឆ្នាំ​ហើយ​អត់​រលាយ ថែម​ចេញ​ក្រហម ធ្វើទុក្ខ​មួ​យសា​ៗ លុះ​ទៅ​ចាក់​រំលាយ​វិញ ស្រាប់តែ​ជួប​រឿង​មួយ​នេះ​នឹកស្មាន​មិនដល់

spot_img

ដូចដែលបានដឹងស្រាប់ហើយ ការវះកាត់កែសម្ផស្ស និងការចាក់ Filler ទៅលើផ្ទៃមុខ បំបាត់ភាពជ្រីវជ្រួញ ដើម្បីបង្កើនភាពស្រស់ស្អាត បានកំពុងពេញនិយមសម្រាប់នារីនាពេលបច្ចុប្បន្ន។ តែទោះជាយ៉ាងណា ការកែសម្ផស្សនេះ មិនមែនទទួលបានលទ្ធផលជាទីគាប់ចិត្តសម្រាប់គ្រប់ៗគ្នានោះទេ ព្រោះថាអ្នកខ្លះក្រោយកែសម្ផស្សរួច ក៏ទទួលលទ្ធផលមិនត្រូវចិត្ត ឬ អាចដល់ថ្នាក់ធ្វើឲ្យមានវិប្បដិសារីអស់មួយជីវិតក៏ថាបានដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះ ស្រ្តីម្នាក់បានចេញមុខមកចែករំលែកបទពិសោធន៍នៃការចាក់ Filler នៅក្រោមភ្នែករបស់ខ្លួន ហើយលទ្ធផលក្រោយ៤ឆ្នាំ ស្រាប់តែលេចចេញសភាព «រឹង» នៅត្រង់ចំណុចដែលបានចាក់នោះ រហូតដល់ត្រូវវះកាត់យក Filler នោះចេញ ប៉ុន្ដែមិនអាចអស់១០០ភាគរយឡើយ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Mak Emma Fashion កាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចែករំលែកបទពិសោធន៍ផ្ទាល់របស់នាង ឲ្យបងប្អូនស្រ្តីៗដែលមានបំណងចង់ចាក់ Filler សូមមានការប្រុងប្រយ័ត្ន ដោយបានសរសេររៀបរាប់ឲ្យដឹងថា៖ «ឃើញប្អូន «Peypey Dy» ចែករំលែករឿងចាក់ Filler ដែលគេប្រាប់យើងថា វានឹងរលាយ ជា Filler សុទ្ធ តែជាក់ស្តែង គាត់ចាក់ច្រើនឆ្នាំហើយ អត់រលាយ ថែមទាំងក្រហម ហើយមានពេលខ្លះឈឺទៀត។ អ៊ីចឹង ខ្ញុំសុំចែករំលែកបទពិសោធន៍ខ្ញុំជួបផ្ទាល់ដូចគាត់ដែរ តែខ្ញុំបានចាក់នៅក្រោមភ្នែក អស់រយៈពេល៤ឆ្នាំហើយ មិនមានការឈឺចាប់ ឬធ្វើទុក្ខអីទេ តែវានៅរឹងៗអត់រលាយសោះ។ កាលពី៣ខែមុន ខ្ញុំក៏បានទៅចាក់រលាយ ហើយអត់រលាយ និងដុបៗខ្លាំង។ Dr ជំនាញ គាត់បានប្រាប់ខ្ញុំថា ប្រហែលជា Filler នោះជាស៊ីលីខូនហើយ ទើបវាចេញអ៊ីចឹង។ ខ្ញុំក៏ប្រញាប់ណាត់ពេទ្យនៅកូរ៉េ ដើម្បីឆាប់ទៅធ្វើការវះយកចេញ ហើយ Dr នៅកូរ៉េ បានបញ្ជាក់ដែរថា ការវះយកចេញ គឺមិនអាចអស់១០០ភាគរយទេ។ ឥឡូវនេះ ខ្ញុំវះយកចេញបាន១ខែហើយ ហើយនៅសល់តិចតួចដូចពេទ្យប្រាប់អ៊ីចឹង ដោយសារយូរឆ្នាំវាស្អិតក្លាយជាសាច់របស់យើង។ អ៊ីចឹងនៅពកក្រោមភ្នែកតិច វាអត់ស្មើសាច់យកដូចដើមទេ»។

ម្ចាស់គណនីខាងលើ បានរៀបរាប់បន្ដថា៖ «អ៊ីចឹងបងប្អូនស្រីៗយើង មុននឹងធ្វើការចាក់អ្វីលើមុខ ត្រូវពិចារណា និងដឹងឲ្យច្បាស់សិន កុំឲ្យមានបញ្ហាដូចពួកខ្ញុំអ៊ីចឹង។ ប៉ុន្តែសុំបញ្ជាក់ប្រសិនបើជា Filler សុទ្ធ វារលាយពិតប្រាកដមែន ព្រោះច្រមុះខ្ញុំក៏ចាក់ Filler ដែរ។ តែខ្ញុំចាក់នៅគ្លីនិកផ្សេង មុនទៅកូរ៉េខ្ញុំចាក់រំលាយ ក៏រលាយអស់ ហើយខ្ញុំក៏ធ្វើនៅកូរ៉េតែម្តងទៅ ហើយពេលថតមុនការវះកាត់ ក៏មិនមានសល់ Filler ដែរ គឺរលាយអស់តែម្តង។ អរគុណ នេះគ្រាន់តែជាបទពិសោធន៍ដែលខ្ញុំជួបខ្លួនឯងផ្ទាល់ ចង់ចែករំលែកឲ្យបងប្អូនដឹងដែរ ពីដំបូងមិនហ៊ាននិយាយទេ ព្រោះមានអ្នកបន្ទោសច្រើនថាមកពីយើងចេះចុះ ទៅចាក់នេះចាក់នោះបានអ៊ីចឹង។ តែឃើញអ្នកជួបរឿងបែបនេះច្រើនពេក ហើយកន្លែងខ្លះចង់បានតែលុយ របស់មិនល្អ មិនសុទ្ធក៏ចេះតែចាក់យកលុយគេដែរ មិនគិតគូរគ្នាថ្ងៃក្រោយយ៉ាងម៉េចទេ»។

គួរបញ្ជាក់ថា ការចែករំលែកបទពិសោធន៍របស់ស្ត្រីខាងលើនេះ ត្រូវបានធ្វើឡើង គឺក្រោយពីលោក «Peypey Dy» ដែលតារាល្បីឈ្មោះនៅលើបណ្តាញសង្គម បានចែករំលែកបទពិសោធន៍របស់ខ្លួន ដែលបានទៅចាក់ Filler នៅត្រង់ចង្ការនៅ Clinic ដ៏ល្បីមួយនៅក្នុងទីក្រុងភ្នំពេញ គិតចាប់តាំងពីឆ្នាំ២០១៣ រហូតមកពេលបច្ចុប្បនេះ គឺមានរយៈពេលជាង១០ឆ្នាំហើយ ប៉ុន្តែ Filler ដែលបានចាក់នោះមិនរលាយសោះ ខណៈខាងគ្លីនិកបានអះអាងថា Filler មានប្រសិទ្ធភាពត្រឹមរយៈពេល២ឆ្នាំប៉ុណ្ណោះ វានឹងស្រកអស់ទៅវិញ។ ហើយនៅពេលដែលលោកទៅពិនិត្យមើល ទើបដឹងថា វាជាស៊ីលីខូន ត្រូវបានខាំស្អិតជាមួយសាច់បាត់ទៅហើយ។ តារាដ៏មានប្រជាប្រិយភាពរូបនេះ ក៏បានបញ្ជាក់ឲ្យដឹងថា នៅពេលត្រូវថ្ងៃម្ដងៗ គឺវានឹងឡើងក្រហមខ្លាំង ហើយធ្វើទុក្ខមួយសាៗផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×