ភ្នំពេញ ៖ យើងសង្កេតឃើញថា តម្រូវការនៃការប្រើប្រាស់រថយន្ត ក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ កត្តានេះគឺបណ្តាលមកពីកំណើនប្រាក់ចំណូល និងតម្រូវការយានជំនិះរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ដែលនាំមកនូវសុវត្ថិភាព និងផាសុកភាព។ ជាមួយគ្នានេះ ការផ្តល់កម្ចីរថយន្ត កំពុងមានភាពពេញនិយម និងកាន់តែមានភាពសម្បូរបែប ដែលមានការផ្តល់ជូនពីសំណាក់ធនាគារ និងស្ថាប័នផ្សេងៗ រួមមានក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុជាដើម។
ជារឿយៗ អតិថិជនតែងយល់ច្រឡំ អំពីជម្រើសកម្ចីរថយន្តខុសៗគ្នា ដែលពួកគេអាចជ្រើសរើសបាន។ អត្ថបទនេះនឹងពន្យល់លម្អិត ពីលក្ខណៈសម្បត្តិនៃប្រភេទកម្ចីរថយន្តផ្សេងៗគ្នា និងការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ ដែលអតិថិជនត្រូវទទួលយក ផ្អែកតាមតម្លៃរថយន្ត ដែលពួកគេចង់ទិញនោះ។
ការពិតណាស់ វាមានភាពខុសពីគ្នាតែម្តង រវាងផលិតផល «ឥណទាន» និង «ភតិសន្យាហិរញ្ញវត្ថុ»។ សម្រាប់ប្រភេទឥណទាន អតិថិជនគឺជាម្ចាស់រថយន្ត ទាំងក្នុងអំឡុងពេលបង់រំលោះ និងក្រោយបញ្ចប់ការបង់រំលោះរួចរាល់។ សម្រាប់ប្រភេទភតិសន្យាហិរញ្ញវត្ថុវិញ អតិថិជនត្រូវរៀបចំការផ្ទេរកម្មសិទ្ធិរថយន្ត ពីក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុនោះ បន្ទាប់ពីកិច្ចសន្យាជួលផុតកំណត់។ នៅធនាគា រស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) អតិថិជនមិនចាំបាច់រៀបចំការផ្ទេរកម្មសិទ្ធិរថយន្តឡើយ ព្រោះអតិថិជនបានក្លាយជាម្ចាស់រថយន្ត តាំងពីទទួលបានការអនុម័តឥណទានដំបូងមកម្ល៉េះ។
ក្រៅពីនេះ ការប្រាក់ក៏មានភាពខុសប្លែកគ្នាផងដែរ គឺរវាងអត្រាការប្រាក់ថេរ និងអត្រាការប្រាក់ថយតាមប្រាក់ដើម។ ជាទូទៅ ផលិតផលភតិសន្យាហិរញ្ញវត្ថុ ប្រើប្រាស់អត្រាការប្រាក់ថេរ ហើយឧទាហរណ៍ សម្រាប់ទំហំភតិសន្យាហិរញ្ញវត្ថុ $ 10,000 ជាមួយនឹងអត្រាការប្រាក់ 1.5% ក្នុងមួយខែ ឬ 18% ក្នុងមួយឆ្នាំ អតិថិជននឹងត្រូវបង់ប្រមាណ $ 1,800 ទៅលើអត្រាការប្រាក់ ជារៀងរាល់ឆ្នាំ រហូតដល់ផុតកំណត់ភតិសន្យាហិរញ្ញវត្ថុ។ យ៉ាងណាមិញ សម្រាប់សេណារេយ៉ូអត្រាការប្រាក់ថយតាមប្រាក់ដើម ក្នុងទឹកប្រាក់ $ 10,000 និងអត្រាការប្រាក់ 18% ក្នុងមួយឆ្នាំដូចគ្នា អតិថិជននឹងត្រូវបង់ប្រមាណ $ 1,700 ក្នុងឆ្នាំទីមួយ $ 1,430 ក្នុងឆ្នាំទីពីរ $ 1,110 ក្នុងឆ្នាំបី និងថយចុះបន្តបន្ទាប់ទៀតទៅតាមឆ្នាំ។ អត្រាការប្រាក់ដែលត្រូវបង់ បានថយចុះទៅតាមឆ្នាំ ព្រោះវាអាស្រ័យលើទំហំឥណទាន ដែលបានថយចុះ ទៅតាមការបង់រំលោះប្រចាំខែរបស់អតិថិជន។
យើងអាចស្វែងយល់លម្អិត ជាមួយនឹងតារាងខាងក្រោម សម្រាប់ការប្រៀបធៀបរវាងអត្រាការប្រាក់ភតិសន្យា និងអត្រាការប្រាក់ឥណទាន ដែលត្រូវបង់ក្នុងរយៈពេល 5ឆ្នាំ សម្រាប់ទឹកប្រាក់ $ 10,000 ជាមួយនឹងអត្រាការប្រាក់ប្រចាំឆ្នាំ 18% ដូចខាងក្រោម៖
ឥណទាន និងភតិសន្យា ប្រាក់ចំណូលប្រចាំខែ ទឹកប្រាក់សងប្រចាំខែ
ឆ្នាំទី១ ប្រហែល $ 1,700 ប្រហែល $ 1,800
ឆ្នាំទី២ ប្រហែល $ 1,430 ប្រហែល $ 1,800
ឆ្នាំទី៣ ប្រហែល $ 1,110 ប្រហែល $ 1,800
ឆ្នាំទី៤ ប្រហែល $ 730 ប្រហែល $ 1,800
ឆ្នាំទី៥ ប្រហែល $ 280 ប្រហែល $ 1,800
សរុបទឹកប្រាក់ ប្រហែល $ 5,229 ប្រហែល $ 9,000
យើងសូមផ្តល់យោបល់ដល់អតិថិជនផងដែរ ក្នុងការពិនិត្យដោយប្រុងប្រយ័ត្ន ទៅលើលក្ខខណ្ឌផ្សេងៗនៃកិច្ចព្រមព្រៀងឥណទាន ឬភតិសន្យាហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីកំណត់កម្រៃសេវាកម្ម ដែលត្រូវបង់សម្រាប់ពាក្យស្នើសុំឥណទាន ឬភតិសន្យាហិរញ្ញវត្ថុនោះ ក៏ដូចជាកម្រៃប្រចាំឆ្នាំនានាជាដើម។ សូមបញ្ជាក់ផងដែរថា ធនាគារ CIMB កំណត់កម្រៃសេវាកម្មតែម្តងប៉ុណ្ណោះ ក្នុងចំនួន 1% នៃទឹកប្រាក់ឥណទានសរុប ហើយពុំមានការគិតកម្រៃផ្សេងៗទៀតឡើយ ក្នុងអំឡុងពេលដំណើរការឥណទានរថយន្តទាំងមូល។
ដើម្បីឆ្លើយតបទៅនឹងសំណួរជាច្រើន អំពីទំហំប្រាក់ចំណូល ដែលអាចស្នើសុំឥណទានបាន យើងសូមលម្អិតអំពីចំណុចនេះ សម្រាប់អតិថិជនទាំងអស់ រវាងការសងត្រឡប់ប្រចាំខែ និងតម្លៃរថយន្ត ដែលពួកគេចង់ទិញនោះ។ វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការកំណត់ប្រាក់ចំណូលរបស់អ្នកណាម្នាក់ មុននឹងឈានដល់ការគិតគូកត្តាផ្សេងទៀត។ ធនាគារ ដែលមានទំនួលខុសត្រូវខ្ពស់ អាចជួយដល់អតិថិជន ក្នុងការគណនាបន្ទុកហិរញ្ញវត្ថុបន្ថែម មុននឹងអនុម័តការស្នើសុំឥណទាននោះ។ នៅធនាគារ CIMB យើងតែងតែផ្តល់ដំបូន្មាន និងកំណត់ឲ្យអតិថិជនរបស់យើង មានប្រាក់ចំណូលប្រចាំខែ 2ដង លើសពីទឹកប្រាក់ប្រចាំខែ ដែលត្រូវសងត្រឡប់ទៅធនាគារវិញ។
សម្រាប់ការវិភាគឆាប់រហ័ស នៃការបង់រំលោះប្រចាំខែ និងប្រាក់ចំណូលទាបបំផុត ដែលតម្រូវឲ្យមាន សម្រាប់ការស្នើសុំឥណទានរថយន្ត ដែលមានទំហំចន្លោះពី $10,000 ដល់ $ 50,000 យើងអាចពិនិត្យលម្អិត ក្នុងតារាងដូចខាងក្រោម៖
តម្លៃរថយន្ត ទំហំឥណទាន
៧០% រយៈពេលឥណទាន ទឹកប្រាក់សងប្រចាំខែ
(អត្រា 1.5% ក្នុង1ខែ) ប្រាក់ចំណូលប្រចាំខែ
$ 10,000 $ 7,000 5ឆ្នាំ ប្រហែល $ 170 ប្រហែល $ 340
$ 15,000 $ 10,500 5ឆ្នាំ ប្រហែល $ 260 ប្រហែល $ 520
$ 20,000 $ 14,000 5ឆ្នាំ ប្រហែល $ 350 ប្រហែល $ 700
$ 30,000 $ 21,000 5ឆ្នាំ ប្រហែល $ 530 ប្រហែល $ 1,060
$ 40,000 $ 28,000 5ឆ្នាំ
ប្រហែល $ 710 ប្រហែល $ 1,420
$ 50,000 $ 35,000 5ឆ្នាំ ប្រហែល $ 890 ប្រហែល $ 1,780
លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB បានឲ្យដឹងថា៖ «ដើម្បីជួយឲ្យអតិថិជនទទួលបានរថយន្ត ដែលពួកគេស្រឡាញ់ សម្រាប់ធនាគារ CIMB យើងផ្តល់ជូនអត្រាការប្រាក់ល្អប្រសើរ ប្រមាណ 1.5%ប៉ុណ្ណោះ ក្នុងមួយខែ (ការប្រាក់ថយ) ឬ 0.9% ក្នុងមួយខែ (ការប្រាក់ថេរ) រយៈពេលឥណទានរហូតដល់ 5ឆ្នាំ ទំហំឥណទានរហូតដល់ 70% នៃតម្លៃរថយន្ត។ មិនតែប៉ុណ្ណោះ យើងក៏ផ្តល់ដំបូន្មានដល់អតិថិជន អំពីទឹកប្រាក់សងត្រឡប់ដ៏សមស្របមួយ ដើម្បីប្រាកដថា ការបង់រំលោះនោះនឹងមិនប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ និងអនាគតក្រុមគ្រួសាររបស់ពួកគេ»។
ដើម្បីស្នើសុំឥណទានរថយន្ត ជាមួយធនាគារ CIMB អតិថិជនត្រូវមានប័ណ្ណបើកបររថយន្ត សេវាធានារ៉ាប់រងរថយន្ត និងលិខិតបញ្ជាក់ប្រាក់ចំណូលច្បាស់លាស់ ព្រមទាំងឯកសារផ្ទាល់ខ្លួនមួយចំនួនផងដែរ។ មិនតែប៉ុណ្ណោះ អតិថិជន អាចស្នើសុំឥណទានទាំងទៅលើរថយន្តថ្មី និងមួយទឹក តាមរយៈដៃគូក្រុមហ៊ុន និងយានដ្ឋានលក់រថយន្តធំៗ និងមានកេរ្តិ៍ឈ្មោះរបស់ធនាគារ CIMB នៅទូទាំងប្រទេស។ ហើយសម្រាប់រថយន្តមួយទឹក ធនាគារ CIMB អាចទទួលយកការស្នើសុំឥណទានរថយន្ត ដែលស៊េរីឆ្នាំ ឬអាយុកាលនៃរថយន្តច្រើនបំផុត គឺដក១៥ឆ្នាំ គិតចាប់ពីឆ្នាំដែលស្នើសុំឥណទាន៕ ដោយ ៖ កូឡាប