Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​កេង​ចំណេញ​ការ​ចំណាយ​លើ​ថ្លៃឈ្នួល​សន្តិ​សុខ និង​ស្រួល​ចូល​មុង​ដេក មេការ​ក្រុមហ៊ុន និង​សន្តិ​សុខ​ម្នាក់ រួមគំនិត​គ្នា​ប្រើ «ល្បិ.ច» ដ៏​ហួសចិត្ត​មួយ​នេះ…

ក្រុមហ៊ុនមួយនៅក្នុងទីក្រុង Nantong ខេត្ត Jiangsu ប្រទេសចិន បានបង្កើតគំនិត «តែមួយគត់» ដើម្បីដោះស្រាយការខ្វះខាតបុគ្គលិក ប៉ុន្តែវាមានហានិភ័យសុវត្ថិភាពបំផុត នោះគេ​កំពុង​ប្រើ​តុក្កតា​​ធ្វើ​​ជា​សន្តិសុខ យាម​វេនយប់​ក្នុង​បន្ទប់​ត្រួតពិនិត្យ​សន្តិសុខ។

មជ្ឈមណ្ឌលត្រួតពិនិត្យបណ្តាញបង្ការអគ្គីភ័យ Nantong បានពិនិត្យ និងរកឃើញថា នៅក្នុងបន្ទប់ឃ្លាំមើលរបស់ក្រុមហ៊ុននេះដែលបំពាក់កាមេរ៉ា មាន «សន្តិសុខស្រី» ដែលកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដោយ​អង្គុយ​ត្រង់​លើ​កៅអី​ សម្លឹង​ត្រង់​ទៅ​មុខគ្មាន​កម្រើកនោះទេ។ នាងអង្គុយបែរខ្នងដាក់កាមេរ៉ា ដែលដោយមិនដឹងថាតើនាងកំពុងដេក? ប៉ុន្តែមើល​ទៅ​ដូចជាកំពុងងងុយដេកខ្លាំង ក្នុងអំឡុង​វេន​យប់នោះ!។

រូបភាពដ៏មិនធម្មតានេះ បានទាក់ទាញចំណាប់អារម្មណ៍របស់បុគ្គលិកត្រួតពិនិត្យ ហើយនៅទីបំផុត ពួកគេបានរកឃើញថា សន្តិសុខស្រីម្នាក់នេះគ្រាន់តែជាមនុស្សទីងមោង ឬជាតុក្កតាបំប៉ោងប៉ុណ្ណោះ។

តុក្កតានេះ កាត់សក់ខ្លី ពាក់មួក និងស្លៀកពាក់ខោអាវឯកសណ្ឋានជាសន្តិសុខ។ ក្រឡេក​មើល​ពី​ចម្ងាយ គ្មាន​នរណា​គិត​ថា ​នេះ​​ជា​ «សន្តិសុខ» ​ក្លែង​ក្លាយនោះ​ទេ។

បុគ្គលិកឃ្លាំមើលបានពិនិត្យមើលកាមេរ៉ា ហើយបានរកឃើញថា មុនពេលចូលដេក សន្តិសុខយាមទ្វារវ័យចំណាស់ម្នាក់ បានដាក់តុក្កតាសន្តិសុខស្រីនេះនៅលើកៅអី ហើយរៀបចំទីតាំងដើម្បីឱ្យ “នាង” អង្គុយយ៉ាងស្អាត និងថតរូប។ បើតាមឆែកមើលកាមេរ៉ាវិញ នោះគេអាចឃើញថាអាកប្បកិរិយានេះស្ទើរតែជាទម្លាប់ដែលធ្វើជារៀងរាល់ថ្ងៃ ហើយត្រូវបានរៀបចំទុកជាមុន។

ក្រោយករណីនេះ ត្រូវបានលាតត្រដាង អ្នកទទួលបន្ទុកអាជីវកម្មនេះ បានសារភាពថា ពិតជាមិនមាននរណាម្នាក់នៅក្នុងបន្ទប់បំពេញភារកិច្ចនោះទេ ប៉ុន្តែគាត់បញ្ជាក់ថា តែងតែមានអ្នកបំពេញភារកិច្ចនៅក្បែរនោះ។

អ្នកទទួលខុសត្រូវក្រុមហ៊ុន បានសារភាពថា ពិតជាមិនមាននរណាម្នាក់នៅក្នុងបន្ទប់កាតព្វកិច្ចនោះទេ ប៉ុន្តែសន្តិសុខ​យាម​ទ្វារនោះ​ គ្រាន់​តែ​ចង់ដាំទឹកក្តៅ ទើប​គាត់​ប្រើ​វិធី​នេះ។ ហើយគាត់នឹងចេញមកលើកទូរស័ព្ទនៅពេលណាទូរស័ព្ទរោទ៍។

តាមរយៈការចុះត្រួតពិនិត្យ មន្រ្តីបានរកឃើញថា បុរសវ័យចំណាស់ដែលធ្វើការជាសន្តិសុខវេនយប់ មិនមានអាជ្ញាប័ណ្ណវិជ្ជាជីវៈ មានន័យថា ក្រុមហ៊ុនបានជួលគាត់ជាសន្តិសុខដោយគ្មានកិច្ចសន្យាការងារ។

អ្នកទទួលបន្ទុកអាជីវកម្មបាននិយាយថា៖ «យើងក៏ដឹងដែរថា ការិយាល័យកាតព្វកិច្ចតម្រូវឱ្យបុគ្គលិកមានវត្តមាន ២៤ ម៉ោង ក្នុង១ថ្ងៃ ប៉ុន្តែដោយសារខ្វះបុគ្គលិក ពួកយើងជ្រើសរើសដំណោះស្រាយនេះ ប៉ុន្តែនឹកស្មានមិនដល់ ត្រូវបាននាយកដ្ឋានពន្លត់អគ្គីភ័យក្រុងចុះត្រួតពិនិត្យ។

អ្នកគ្រប់គ្រងបាននិយាយថា «ក្រុមហ៊ុននេះប្រាកដជាត្រូវបង់ការផាកពិន័យមួយចំនួន ដោយសារតែការធ្វេសប្រហែសរបស់ខ្លួនក្នុងការងារសន្តិសុខ និងអធិការកិច្ចអគ្គីភ័យ»។

នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ​ Nantong​ បាន​វិភាគ​ថា បច្ចុប្បន្ន​មាន​គ្រោះ​អគ្គិភ័យ​ទាំង​តូច និង​ធំ​ជាច្រើន​បាន​កើត​ឡើង។ សម្រាប់​អាជីវកម្ម​វិញ​ពេល​មាន​អគ្គីភ័យ​កើតឡើង​ការ​ខូច​ខាត​នឹង​អាច​ស្មាន​មិន​ដល់​។ អាជីវកម្មបង្កើតបន្ទប់ត្រួតពិនិត្យសន្តិសុខ និងបង្ការអគ្គីភ័យ មិនមែនដើម្បីដោះស្រាយជាមួយរដ្ឋាភិបាលទេ ប៉ុន្តែដើម្បីការពារសុវត្ថិភាពនៃទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ។ ការប្រើអត់ចេះសោះ ជំនួសមនុស្សពិត ដែលកំពុងបំពេញកាតព្វកិច្ច គឺបោកបញ្ឆោតភ្នាក់ងារត្រួតពិនិត្យ ហើយក៏បោកប្រាស់ខ្លួនឯងផងដែរ។ នៅពេលដែលមានអគ្គីភ័យកើតឡើង ការខូចខាតកាន់តែធ្ងន់ធ្ងរជាងអ្វីដែលអាជីវកម្មកំពុងធ្វើនោះគឺ «ការប្រើតុក្កតាដើម្បីជំនួសបុគ្គលិកដោយសន្សំសំចៃលើថ្លៃពលកម្ម»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×