កាលពីពេលថ្មីៗនេះ វីដេអូដ៏រន្ធត់មួយ ដែលគេថតបានពីខណៈពេលសត្វតោមួយក្បាល កំពុងដើរនៅលើដងផ្លូវទាំងយប់ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋនៅទីនោះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វតោមួយក្បាលនោះ ដែលកំពុងដើរដោយសេរីតាមដងផ្លូវមួយក្លែង នៅជិតរដ្ឋធានីរ៉ូម (ប្រទេសអ៊ីតាលី) បង្កឲ្យមានភាពភ័យខ្លាចក្នុងចំណោមអ្នកស្រុក គឺវាបានរត់ចេញពីកន្លែងសម្តែងសៀក។ ទោះជាយ៉ាងណា អ្នកស្រុកត្រូវបានប្រាប់ឱ្យនៅក្នុងផ្ទះរបស់ពួកគេ ខណៈអាជ្ញាធរព្យាយាមស្វែងរកសត្វសាហាវនេះ។
បន្ទាប់ពីការស្វែងរកយ៉ាងខ្លាំង រយៈពេលជាច្រើនម៉ោង សត្វតោនោះត្រូវបានរកឃើញ និងចាប់បានដោយជោគជ័យ។ ជាមួយគ្នានេះផងដែរ អភិបាលក្រុង Ladispoli លោក Alessandro Grando បានប្រកាសព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសម្តែងការដឹងគុណចំពោះភ្នាក់ងារផ្សេងៗដែលពាក់ព័ន្ធក្នុងប្រតិបត្តិការនេះ។
Grando បានចាប់យកឱកាសនេះ ដើម្បីតស៊ូមតិសម្រាប់ការផ្លាស់ប្តូរច្បាប់ ដោយសង្កត់ធ្ងន់ហាមឃាត់ការសម្តែងសៀកដែលប្រើប្រាស់សត្វរស់។ គាត់ក៏បានទទួលស្គាល់ផងដែរ នូវដែនកំណត់អាជ្ញាធររបស់គាត់ ក្នុងការរារាំងសៀកបែបនេះមិនឱ្យដំណើរការនៅក្នុងព្រំដែនរបស់ទីក្រុង។
អង្គការសប្បុរសធម៌អន្តរជាតិសុខុមាលភាពសត្វ បានគាំទ្រចំពោះគំនិតរបស់លោក Grando ដោយរំលឹកឡើងវិញនូវភាពបន្ទាន់ នៃការអនុវត្តបទប្បញ្ញត្តិ ដើម្បីហាមឃាត់ការសៀកជាមួយសត្វរស់។
អង្គការក៏បានគូសបញ្ជាក់អំពីកង្វល់ខាងសីលធម៌ ជុំវិញការកេងប្រវ័ញ្ចសត្វ សម្រាប់ការសម្តែងសៀក និងហានិភ័យសុវត្ថិភាព ដែលអាចកើតមានដោយការសម្តែងបែបនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
Il #leone a spasso tra le case di #Ladispoli.
— Michele Galvani (@MicheleGalvani) November 11, 2023
Incredibile quello che sta accadendo. pic.twitter.com/lW97h4sphQ