នៅក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងកាន់តែខ្លាំង បេក្ខជនដែលមានសក្ដានុពល នឹងឈានដល់ដំណាក់កាលដ៏អស្ចារ្យ។ លើសពីជំនាញ និងសមត្ថភាព នោះរូបរាងរាងកាយ និងមុខមាត់ផ្ទាល់ខ្លួន ក៏ជាធាតុដ៏សំខាន់ក្នុងការធានាបាននូវការងារ ឬសូម្បីតែដៃគូជីវិតផងដែរ។
តួយ៉ាងដូចជានារីវ័យក្មេងម្នាក់ មកពីទីក្រុង Guangzhou ប្រទេសចិន គឺមានភាពលេចធ្លោក្នុងចំណោមបេក្ខជនទាំងអស់ ដោយសារតែរូបរាងដ៏ទាក់ទាញរបស់នាង និងអាកប្បកិរិយាប្រកបដោយទំនុកចិត្ត។ ថ្វីត្បិតតែនាងនៅក្មេងក៏ដោយ នាងបង្ហាញកាយវិការនិយាយដោយទំនុកចិត្ត និងមិនស្ទាក់ស្ទើរក្នុងពេលសម្ភាសន៍។ ភាពវិជ្ជមាន និងស្នាមញញឹមរបស់នាង នឹងធ្វើឱ្យនាងក្លាយជា «ទ្រព្យសម្បត្តិ» ដ៏មានតម្លៃនៅក្នុងសេវាកម្មអតិថិជន ឬមុខតំណែងរដ្ឋបាល។
តែទោះជាយ៉ាងណា អ្វីដែលធ្វើឱ្យអ្នកសម្ភាសន៍មានការហួសចិត្ត និងបារម្ភនោះ គឺការជ្រើសរើសសម្លៀកបំពាក់របស់នាង ដែលបែរជារ៉ូបពណ៌ខ្មៅ ហើយស៊ិចស៊ីដ៏លេចធ្លោ ប្រៀបដូចមកសម្ភាសន៍ក្នុងវិស័យកុនកូនជ្រូកជប៉ុន! ខុសពីអ្នកផ្សេងទៀតដែលស្លៀកពាក់សមនឹងឱកាសនោះ។ នៅក្នុងស្ថានភាពបែបនេះ ជាទូទៅ ត្រូវបានណែនាំឱ្យស្លៀកពាក់បែបអភិរក្ស ឬយ៉ាងហោចណាស់ក៏សមរម្យសម្រាប់ឱកាសនោះ។ ប៉ុន្តែការជ្រើសរើសរបស់នាង ក្នុងការស្លៀកសម្លៀកបំពាក់ដែល «បង្កហេតុ» បែបនេះ គឺពិតជាមិនស្របតាមពិធីការសម្ភាសន៍ការងារធម្មតាទេ ដែលបណ្តាលឱ្យចំណាប់អារម្មណ៍វិជ្ជមានដំបូងរបស់នាងថយចុះភ្លាមៗ។
នៅក្នុងស្ថានភាពនៃការសម្ភាសដែលមានមនុស្សច្រើនបែបនេះ បើទោះបីជាមនុស្សម្នាក់មានគុណសម្បត្តិផ្នែករូបរាង និងយុវវ័យក៏ដោយ ការមិនយកចិត្តទុកដាក់លើមុខជំនាញវិជ្ជាជីវៈទាំងមូល អាចនាំឱ្យបាត់បង់ឱកាសដ៏សំខាន់ៗ ព្រោះថានេះគឺជាពេលវេលាដ៏មានសារៈសំខាន់ ក្នុងការប្រកាន់ខ្ជាប់នូវបទដ្ឋានវិជ្ជាជីវៈ និងការរំពឹងទុក ជាពិសេសនៅក្នុងសេណារីយ៉ូផ្លូវការដូចជាការសម្ភាសន៍ការងារ។
ទាក់ទងនឹងព័ត៌មាននេះផងដែរ Queenie Hou ដែលជាគ្រូបង្រៀនភាសាជប៉ុនដ៏ល្បី និងជាតារាបង្ហាញម៉ូតនៅតៃវ៉ាន់ ថ្មីៗនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តជាខ្លាំង សម្រាប់ជម្រើសសម្លៀកបំពាក់របស់នាង ពេលកំពុងជិះរថភ្លើងក្នុងប្រទេសជប៉ុន។
ត្រូវបានគេស្គាល់ថាជាគ្រូបង្រៀនសិចស៊ីបំផុតនៅតៃវ៉ាន់ Hou បានស្លៀកពាក់អាវធំ ដោយចំហរបង្ហាញអាវទ្រនាប់បញ្ចេញដើមទ្រូងដ៏ញាក់សាច់ ដែលបានទាក់ទាញការចាប់អារម្មណ៍មិនត្រឹមតែនៅលើរថភ្លើងប៉ុណ្ណោះទេ គឺថែមទាំងតាមអ៊ីនធឺណិតផងដែរ ដែលធ្វើឲ្យអ្នកដើរតាមបានសម្តែងការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់នាង និងរិះគន់ចំពោះភាពមិនសមរម្យនៃការស្លៀកពាក់របស់នាងនៅកន្លែងសាធារណៈបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង