Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់ លោក ព្រាប សុវត្ថិ កំពុង​កាក់កប ស្រាប់តែ​កូនប្រុស ដូរ​មក​ជិះ​ថ​យន្ត​ទំនើប​កប់​ស៊េរី​

​មួយរយៈ​ចុងក្រោយ​នេះ កំពូល​តារាចម្រៀង ព្រាប សុវត្ថិ កំពុង​កាក់កប​ក្នុង​ជ​នួន ពុះ​ដី​ឡូ​តិ៍លក់ ដោយ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន ដូចនេះហើយ ទើប​កាលពីពេល​ថ្មីៗ​នេះ​ម្ចាស់​បទ «​មាន់​ស្រែ​បន្លែស្រស់​» រូបនេះ ក៏បាន​ចាប់ដៃគ្នា​ជាមួយ​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា បោះទុន ៥​លាន​ដុល្លារ ដើម្បី​រកស៊ី​ដី​ជាមួយគ្នា ។

​ងាក​មក​មើល​កូនប្រុស​ច្បង​របស់លោក ព្រាប សុវត្ថិ ឯនេះ​វិញ ក្រោយពី​របរ​ឪពុក​ទទួលបាន​ជោគជ័យ​ខ្លាំង ស្រាប់តែ​គេ​បានឃើញ សុវត្ថិ មុន្នី​វណ្ណ ជិះ​រថយន្ត​ទំនើប​ម៉ាក Mercedes ស៊េរី c63 AMG ហើយក៏​បានឃើញ​គេ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផងដែរ ។

​ភ្ជាប់​ជាមួយ​ការ​បង្ហោះ​រូប​រថយន្ត​នេះ សុវត្ថិ មុន្នី​វណ្ណ ក៏បាន​ភ្ជាប់​ជា​សំណេរ​ជា​ភាសារ​អង់គ្លេស​មួយ​ឃ្លា​ថា «Say hello to my new Mercedes c63 AMG (​សួស្ដី​ទៅកាន់​រថយន្ត​ថ្មី Mercedes c63 AMG របស់ខ្ញុំ​» ៕ សាវុធ

×