ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានធ្វើឲ្យក្រុមគ្រួសាររន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្រុមគ្រូពេទ្យ បានរកឃើញដុំសក់ទម្ងន់ ៣គីឡូកន្លះ នៅក្នុងពោះរបស់នាង ។ ដែលការវះកាត់នេះត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យមួយ នៅក្នុងតំបន់ Mangystau ប្រទេស Kazakhstan កាលពីថ្ងៃទី១៣ ខែកក្កដា ។
ក្មេងស្រីនេះត្រូវបានគេរាយការណ៍ឲ្យដឹងថា មានទម្លាប់ស៊ីសក់ខ្លួនឯង ដែលនាំឲ្យពួកវាប្រផ្តុំគ្នាកកកុញនៅក្នុងបំពង់រំលាយអាហាររបស់នាងតែម្តង ។
នាងបានបាត់បង់ទម្ងន់ និងចំណង់អាហារ ខណៈពោះរបស់នាងបន្តរីកធំ ដែលធ្វើឲ្យគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង ។
យោងតាមគ្រូពេទ្យវះកាត់ ប្រតិបត្តិការវះកាត់គឺល្អប្រសើរ ហើយនេះជាជាលើកទី២ហើយ ដែលគាត់បានឃើញករណីដ៏ធ្ងន់ធ្ងរបែបនេះបានកើតឡើង សម្រាប់រយៈពេល ៣០ ឆ្នាំ ក្នុងនាមជាអ្នកជំនាញខាងផ្អែកវេជ្ជសាស្ត្ររបស់គាត់ ៕ ឧត្តម (liveleak)