Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបការ​ជាមួយ​ប្រពន្ធ​អ្នកមាន ដោយ​គិតថា​នឹង​ក្លាយ​ជា «សេដ្ឋី» តែ​មិន​នឹកស្មានចុង​ក្រោយ ត្រូវ​ម្តាយក្មេក​​បណ្តេញ​ចេញ​ពី​ផ្ទះ ហើយ​ប្រពន្ធ​តាម​ឆែក​កាបូប​ទៀត…

យោងតាម ​​NetEase News បុរសម្នាក់មកពីគ្រួសារសាមញ្ញមួយនៅក្នុងប្រទេសចិន បានលង់ស្នេហ៍ និងរៀបការជាមួយនារីជាកូនអ្នកមានម្នាក់។ ពេល​អ្នក​ទាំង​ពីរ​នៅ​តែ​ស្រលាញ់​គ្នា នារី​រូបនោះ​បាន​និយាយ​ថា គាត់​នឹង​មិន​ត្រូវ​រង​សម្ពាធ​ក្នុង​ការ​ទិញ​ផ្ទះ ឬ​បង់​ថ្លៃ​មង្គលការ​ឡើយ។ នាង​គ្រាន់​តែ​ចង់​រៀប​ការ​ជា​មួយ​ប្តី​ដែល​ស្លូត​បូត និង​សាមញ្ញ។ ចំណែក​លុយកាក់ និង​ហិរញ្ញវត្ថុ ក៏មិនជាបញ្ហាចោទសម្រាប់នាងដែរ។

នៅក្នុងយុគសម័យដែលគូស្វាមីភរិយាជាច្រើន នៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការលំបាក ដោយសារតែតម្លៃកូនក្រមុំខ្ពស់ ឬតម្លៃអាពាហ៍ពិពាហ៍ នោះភាព «ធូររលុង» បែបនេះរបស់នាងគឺពិតជា “រំភើប” ណាស់។ ដោយសារតែនារីម្នាក់នេះមកពីគ្រួសារអ្នក ហើយនាងក៏មិនខ្វល់ខ្វាយរឿងហិរញ្ញវត្ថុឡើយ ដូច្នេះហើយ បុរសនោះយល់ព្រមរៀបការ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមក បុរសនោះបានរកឃើញថា គាត់ដូចជាអ្នកខាងក្រៅនៅក្នុងគ្រួសាររបស់ប្រពន្ធអ៊ីចឹង។ នោះក៏ព្រោះតែម្តាយក្មេករបស់គាត់មានអាកប្បកិរិយាមិនល្អខ្លាំងចំពោះគាត់ សូម្បីតែនៅដាច់ដោយឡែកពីគេក៏ដោយ។

ក្នុងនាម​ជា​កូនប្រសា ធ្លាប់​ត្រូវ​ម្តាយក្មេក​ស្តីបន្ទោស​ចោទប្រកាន់ថា​ «មិន​ធ្វើ​កិច្ចការ​ផ្ទះសោះ»​! មាន​ពេល​មួយ​​ខឹង​ខ្លាំង​ពេក គាត់ក៏​បាន​ឈ្លោះ​ជាមួយ​ម្តាយក្មេក ហើយ​គាត់​ក៏ត្រូវបានម្តាយក្មេក​បណ្តេញ​ចេញ​ពី​ផ្ទះ។ ដោយ​ខឹង​ខ្លាំង​ពេក ​ក៏​ចាប់​យក​កាបូប​ចាកចេញ​ទៅ។

ពេលមក​ដល់​ផ្ទះ​ឃើញ​ប្រពន្ធ​រត់​តាម​ក្រោយ គាត់បាន​គិត​ថា ​នាងប្រហែលជា​មាន​បំណង​ចង់​ដោះ​ស្រាយ ប៉ុន្តែ​នឹក​ស្មាន​មិន​ដល់​ប្រពន្ធ​រត់​ទៅ​សុំ​ឆែក​កាបូប​ក្នុង​ដៃ​ប្តី ដោយខ្លាចក្រែងប្តី​ចាកចេញយកមកជាមួយ​ទាំង​គ្រឿងអលង្ការ លុយ និង​ទ្រព្យសម្បត្តិផ្សេងទៀត ដូច្នេះ​ហើយ​ ត្រូវ​ចេញ​ទៅ​ពិនិត្យ​ដោយ​ប្រយ័ត្នប្រយែងបែបនេះ។

បុរស​នោះ​មាន​អារម្មណ៍​ខូច​ចិត្ត​ និងស្តាយក្រោយយ៉ាង​ខ្លាំង ព្រោះមិននឹកស្មានថា ​រៀបការ​ជាមួយប្រពន្ធ​អ្នក​មាន បែរជា​ជីវិតគ្មាន​ភាពសុខសាន្តបែបនេះ​។

យ៉ាងណាមិញ ពេល​រឿង​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ មាន​មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ខុស​ៗ​គ្នា។ មនុស្សមួយចំនួនគិតថា នេះជាមេរៀនដ៏អស្ចារ្យសម្រាប់ទាំងអស់គ្នា។ ខណៈអ្នកដទៃទៀតបានលើកឡើងថា «ពេល​ស្រលាញ់​គ្នា​ អ្វីៗស្រស់បំព្រង​ណាស់ ប៉ុន្តែ​ពេល​រៀបការរួច ​​ការពិតគឺបែបនេះ, មាន​តែ​មនុស្ស​ពីរ​នាក់​ដែល​មាន​ប្រវត្តិ​គ្រួសារ​ដូចគ្នា បំណង​ដូចគ្នា និង​ចក្ខុវិស័យ​ដូចគ្នាទេ ដែល​អាច​រួមរស់នៅជាមួយ​គ្នា​ដោយ​សន្តិវិធី និង​អាច​រក្សា​ទំនាក់ទំនង​ដ៏​ល្អ​យូរអង្វែង។ ម្យ៉ាងទៀត ទំនាក់ទំនង​ក្រោយ​រៀបការ មិនថាការងារ​ក្នុង ​និង​ក្រៅប្រទេស បើ​មិន​មានជំនាញ​ទេ ក៏​នឹង​ក្លាយជា​បញ្ហា​ធំដែរ។​ ដូច្នេះ​ កុំ​គិត​ថា​មាន​តែ​ស្នេហា​គ្រប់គ្រាន់​នោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×