ក្រោយពីតារាសម្ដែង ស្រីម៉ុច បានបង្ហាញខ្លួនជាមួយការស្លៀកពាក់សិចស៊ី បានធ្វើឱ្យទស្សនិកជនរិះគន់យ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ក្នុងពាក្យរិះគន់នោះ ក៏មានពាក្យពេជន៍ជាច្រើនអសុរស និងរាលដាលដល់សិល្បៈការិនីដទៃទៀត ដែលការរាលដាលនេះ បានធ្វើឱ្យតារាកំប្លែង អ្នកនាង ខ្ញុង ព្រឹត្តិកម្មយ៉ាងខ្លាំង ។
អ្នកនាង ខ្ញុង បានចេញមុខនៅក្នុងវីដេអូ Live ថា អ្នកនាងពុំបានខឹងក្រោធ រឺប្រើពាក្យមិនគប្បីណាមួយឡើង គឺគ្រាន់តែធ្វើការសំនូមពរឲ្យបងប្អូនទាំងអស់បើកចិត្តឲ្យទូលាយ ណាមួយគួរតែរិះគន់ស្ថាបនាចំៗ បុគ្គលណាមួយតែម្ដង ជៀសវាងប៉ះពាល់តារាដទៃទៀតដែលមិនដឹងរឿង ៕ សាវុធ
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុង ៖