Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន ។ លុយកាក់ ធូរធារ មាន​អ្នក​ជួយ​យក​អាសា​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​ប្រព្រឹត្ត​ឡើង​ទៅ​តាម​បំណង ជួប​បញ្ហា​រាំងស្ទះ​មួយចំនួន ។ លុយកាក់ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការស្វែងរក​ចំណូល ។ មនោសញ្ចេតនា រីករាយ​កក់ក្តៅ ។​

​ឆ្នាំ​ខាល ៖ ការងារ មិន​ត្រូវ​ប្រញាប់ប្រញាល់ គួរ​ធ្វើ​សន្សឹមៗ ទើប​មិន​ជួប​រឿង​ខកចិត្ត​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មិន​ត្រូវ​ជឿជាក់​ជ្រុល​ពាក្យសម្តី​អ្នក​ទៃ ។ មនោសញ្ចេតនា គួរ​លៃលក​ពេលវេលា​ដើរ​កំសាន្ត​ឲ្យបាន​ច្រើន​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​ថោះ ៖ ការងារ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​មុន​ពេល​សម្រេច​កិច្ចការ​អ្វីមួយ កុំ​ធ្វើ​ឲ្យ​ភា​ពតក់​ត្រ​ហល់​។ លុយកាក់ ថ្ងៃ​នេះ​ជួប​ឱកាស​រក​ប្រាក់​ច្រើន ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ដល់​អារម្មណ៍​របស់​គូស្នេហ៍​ខ្លះ​ផង កុំ​រវល់​តែ​នឹង​ការងារ​ជ្រុល ។​

​ឆ្នាំ​រោង ៖ ការងារ មិន​បាន​ដូច​ចិត្ត គ្រប់យ៉ាង​ប្រព្រឹត្តទៅ​មិន​តាម​ផែនការ ។ លុយកាក់ មិន​ត្រូវ​បោះទុន​វិនិយោគ​ថ្ងៃនេះ ។ មនោសញ្ចេតនា សុខភាព​ឥទ្ធិពល​ដល់​រឿង​ស្នេហា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មាន​ដំណឹង​ល្អ​អំពី​ការវិនិយោគ ។ មនោសញ្ចេតនា គួរ​ប្រយ័ត្ន​ពាក្យសម្តី បញ្ចៀស​ធ្វើឲ្យ​គូស្នេហ៍​ខូចចិត្ត ។​

​ឆ្នាំ​មមី ៖ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ ។ លុយកាក់ ចម្រុងចម្រើន មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​មមែ ៖ ការងារ គួរ​ប្រមូលផ្តុំ​ក្នុង​កិច្ចការ​របស់​ខ្លួន កុំ​ជ្រៀតជ្រែក​រឿង​អ្នកដទៃ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា​រីកចម្រើន​គួរ​ឲ្យ​ពេញចិត្ត ។​

​ឆ្នាំ​វក ៖ ការងារ ប្រយ័ត្នប្រយែង​ព្រោះ​មាន​អ្នក​ច្រណែនឈ្នានីស​ក្នុង​ការងារ ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ប្រាក់ចំណេញ​ពី​ខ្ទង់​វិនិយោគ ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ មិនល្អ​ជួប​រឿង​ស្មុគស្មាញ​ច្រើន​តម្រូវ​ឲ្យ​ដោះស្រាយ ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ដល់​សុខភាព​របស់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ ជួប​ការលំបាក​ច្រើន ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍​ប្រឈម​ទប់ទល់ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​កុរ ៖ ការងារ ៖ រីកចម្រើន​គួរ​ជាទី​មោទនៈ ។ លុយកាក់ ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​ប្រាក់កាស , បង្ការ​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា ល្អប្រសើរ គួរ​មាន​ភាព​រ៉ូមែ​នទិ​កខ្លះ​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ៕​

×