តាមទំនៀមទម្លាប់ប្រពៃណី នោះកូនច្បងក្នុងគ្រួសារ គឺត្រូវរៀបការមុនប្អូនបន្ទាប់។ តែទំនៀមទម្លាប់នេះ បានធ្វើឲ្យបុរសជាប្អូនដែលចង់រៀបការប្រពន្ធយ៉ាងខ្លាំង បានសម្រេចចិត្តបង្ហោះតាមអ៊ិនធរណេត ស្វែងរកគូសម្រាប់បងស្រីរបស់ខ្លួនដែលមិនទាន់រៀបការ ខណៈវ័យ ៣៥ ឆ្នាំ ទៅហើយ តែនាងមិននឹកនារឿងចង់បានប្តីសោះ។
របាយការណ៍ពីគេហទំព័រ sohu បានបង្ហាញរូបថតរបស់ស្ត្រីអាយុ ៣៥ ឆ្នាំ ដែលជាកូនច្បងនៃគ្រួសារ។ នាងមានប្អូនប្រុសអាយុ ២៨ ឆ្នាំ ម្នាក់ ដែលគាត់រំពឹងថា នឹងរៀបការជាមួយមិត្តស្រីរបស់គាត់។ ប៉ុន្តែ ដោយសារបងស្រីមិនទាន់រៀបការ គាត់ក៏ត្រូវជាប់គាំងក្នុងទំនៀមទម្លាប់ប្រពៃណីនេះ។ ទោះជាយ៉ាងណា ដើម្បីដោះស្រាយចំពោះហេតុផលនេះ គាត់ក៏បានសម្រេចិត្តបង្ហោះរូបបងស្រីនៅលើអ៊ីនធើរណែត ដើម្បីស្វែងរកស្វាមីឲ្យនាងបានរៀបការឆាប់ៗ។
បុរសជាប្អូនបាននិយាយថា បងស្រីអាយុ ៣៥ ឆ្នាំរបស់គាត់ នៅតែមិនខ្វាយខ្វល់ពីស្ថានភាពនៅលីវរបស់នាងទេ បើទោះបីជាគាត់បានពន្យារពេលផែនការផ្ទាល់ខ្លួនរបស់គាត់ក្នុងការរៀបការក៏ដោយ។
តែអ្វីដែលនឹកស្មានមិនដល់នោះ គឺក្រោយការបង្ហោះនេះបានសាយភាយ ឃើញថាមានបុរសៗជាច្រើនបង្ហាញចំណាប់អារម្មណ៍ចង់រៀបការជាមួយនារីជាបងស្រីនោះយ៉ាងខ្លាំង ព្រោះថាបើទោះជានាងស្ថិតក្នុងវ័យ ៣៥ ឆ្នាំ ក៏ដោយ តែនាងនៅតែមើលទៅស្រស់ស្អាតគ្រប់ជ្រុង។
ក្នុងការបង្ហោះដ៏ភ្ញាក់ផ្អើលនេះ អ្នកចង់បានប្រពន្ធជាច្រើន បានស្នើផ្តល់ថ្លៃបណ្ណាការដល់ក្រុមគ្រួសារនេះយ៉ាងច្រើនៗទៀតផង។ ក្នុងនោះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានផ្តល់ថ្លៃបណ្ណាការចំនួន 300,000 យន់ (ស្មើ ៤ ម៉ឺនដុល្លារ) ខណៈម្នាក់ទៀតសុខចិត្តឱ្យខ្ពស់រហូតដល់ 500,000 យន់ (2.5 លានបាត) ។
តែទន្ទឹងនេះ ក្រោយពីបានឃើញនារីជាបង ទទួលបានភាពទាក់ទាញពីក្រសែភ្នែករបស់មនុស្សជាច្រើនបែបនេះ ជាហេតុធ្វើឲ្យបុរសជាប្អូន បានពិចារណាថា ពួកគេសុខចិត្តដកចំនួនលុយដ៏ច្រើន ដែលខ្ពស់ជាងមិត្តស្រីរបស់គាត់ទាមទារពីចំនួន 200,000 យ័ន ទៅទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង