Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខំធ្វើការ​រក​ស៊ី​ត្រុក​ៗ​ជាង ១០ ឆ្នាំ រហូត​អាច​សង់ផ្ទះ​បាន១ខ្នង តែ​ចុងក្រោយ បែរ​ទទួល​បាន​ពាក្យសម្ដី​បែបនេះ ពី​មាត់​ម្តាយក្មេក​និង​ប្រពន្ធ បុរស​ជា​ប្តី​បង្ខំចិត្ត​ចាកចេញ​តែ​សំបក​ខ្លួន ជាមួយ​កូនប្រុស​ស្រី២នាក់​យ៉ាង​កំ​សត់

កាលពីពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណេតក្នុងខេត្ត Guizhou ប្រទេសចិន បានបង្ហោះវីដេអូដែលថតបានទិដ្ឋភាពបុរសជាកូនប្រសាម្នាក់ ត្រូវបានម្តាយក្មេក និងប្រពន្ធដេញចេញពីផ្ទះ ហើយគាត់បានបង្ខំចិត្តចាកចេញទៅជាមួយកូនប្រុសស្រី២នាក់របស់គាត់ ដែលឃើញហើយពិតជាគួរឲ្យសង្វេគជាខ្លាំង។

គេបាន​ដឹង​ថា បុរស​ម្នាក់​នេះ​បានរួមរស់នៅ​ជាមួយ​ប្រពន្ធ​អស់​រយៈពេល​១២​ឆ្នាំ​មក​ហើយ ។ ក្រោយ​រៀប​ការ​រួច គាត់​និង​ប្រពន្ធ​មាន​កូន​ប្រុស​ស្រី២នាក់​ជា​មួយ​គ្នា។ កូនស្រី​ពួកគេ​រៀន​ថ្នាក់​ទី​២ រីឯកូនប្រុស​ពៅ​អាយុ​ជាង​៣​ឆ្នាំ​។

ទោះ​បី​ជា​ពួក​គេ​បាន​រួម​រស់​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ ក៏​ជម្លោះ​នៅ​តែ​កើត​មាន​ក្នុង​គ្រួសារ​គាត់ជារឿយៗ។ ប្រពន្ធ និង​ឪពុក​ម្តាយ ​តែងតែ​និយាយ​ពាក្យ​ប្រមាថ​មើលងាយ​រូបគាត់ជាកូនប្រសា​ តាមតែ​អំពើ​ចិត្ត​ ដោយ​មិន​ទុក​ឱ្យ​បុរស​នោះ​មាន​ភាព​ថ្លៃថ្នូរសោះ​ឡើយ។

តាំង​ពី​ចូល​ផ្ទះ​ប្រពន្ធ​មក បុរស​នោះ​ខំ​ប្រឹង​ប្រែងធ្វើ​ការរកស៊ី​ខ្លាំងណាស់ ដែលធ្វើឲ្យ​អ្នក​ជិត​ខាង​ប្រៀបធៀប​គាត់​ថា​ធ្វើ​ការ​ដូច​ក្របី ឬ​សេះ អ៊ីចឹង។ បន្ទាប់ពីការខិតខំប្រឹងប្រែងធ្វើការរកស៊ីអស់រយៈពេលជាង ១០ ឆ្នាំ ដើម្បីប្រពន្ធកូន នៅទីបំផុតពួកគេបានសាងសង់ផ្ទះមួយ។ ដោយគិតថាជីវិតនឹងប្រសើរឡើងបន្តិចម្តងៗ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺម្តាយក្មេកចិត្តអប្រិយមិនជួយលើកទឹកចិត្តទេ តែបែរជាបាននិយាយពាក្យមើលងាយជាច្រើនបែបនេះថា គាត់ជា «កូនប្រសាគ្មានសមត្ថភាព»។

បុរសនោះមិនអាចស៊ូទ្រាំបានទៀតទេ ហើយទីបំផុត ក៏សម្រេចចិត្តចាកចេញពីផ្ទះ ដោយ​មិន​បាន​យក​ទ្រព្យសម្បត្តិអ្វី​មក​ជាមួយ​ទេ គឺសុំត្រឹមយក​កូន​ទៅ​ជាមួយប៉ុណ្ណោះ​។ នោះជាចេតនារបស់គាត់ ប៉ុន្តែគាត់ក៏គោរពទាំងស្រុងនូវគំនិតរបស់កុមារផងដែរ។ ពួកគេ​ទាំង​ពីរ​នាក់ ​ថា​ចង់​នៅ​ជាមួយ​ឪពុក ដូច្នេះ​គាត់​ក៏​ចាកចេញ​ទៅ​ជាមួយ​កូនៗដោយមិនមើលក្រោយ។ គាត់បានពរកូនប្រុសតូចរបស់គាត់ ខណៈកូនស្រីច្បងរបស់គាត់ដែលស្តាប់បង្គាប់ បានអូសវ៉ាលីចាកចេញពីផ្ទះ ដែលពួកគេរស់នៅអស់រយៈពេលជាច្រើនឆ្នាំ យ៉ាងកំសត់បំផុត។

បើ​តាម​អ្នក​ដែល​បាន​ថត​រូប​នេះ​បាន​និយាយ​ថា បុរស​ម្នាក់​នេះ​មាន​ចិត្ត​ល្អ​គួរ​សម។ អ្នក​ជិត​ខាង​និយាយ​ជា​ទូ​ទៅ​ថា គាត់​ជា​មនុស្ស​ចិត្ត​ល្អ មិន​ដែល​មាន​ជម្លោះ​ជាមួយ​អ្នក​ជិត​ខាង​ឡើយ។ ពួកគេ​បាន​និយាយ​ថា មូលហេតុ​ដែល​គាត់​ត្រូវ​នៅ​ជាមួយម្តាយក្មេក ​គឺ​ដោយសារ​គ្រួសារ​គាត់​ក្រីក្រ។ គ្រួសារនេះមានបងប្អូន៤នាក់ ឪពុកម្តាយមិនអាចមានលទ្ធភាពមើលថែទាំកូនក្នុងបន្ទុកបាន ដូច្នេះក្នុងនាមជាកូនច្បង គាត់យល់ព្រមមកទីនេះដើម្បីរស់នៅផ្ទះខាងម្តាយក្មេក។

ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំមកនេះ គ្រួសាររបស់ប្រពន្ធគាត់ ហាក់ដូចជាមិនចាត់ទុកគាត់ជាគ្រួសារនោះទេ ទោះបីជាភាគច្រើនគាត់អ្នករកប្រាក់ផ្គត់ផ្គង់គ្រួសារក៏ដោយ។ កាល​ពី​ឆ្នាំ​មុន ប្តីប្រពន្ធពួកគាត់​ទើប​តែ​សង់​ផ្ទះ ហើយ​ម្ដាយ​ក្មេក និង​ប្រពន្ធ​បាន​ជេរ​ប្រមាថ​គាត់​ដោយ​ម្នាក់ៗ​ថា​ គាត់​អសមត្ថភាព។

ក្រោយ​ពី​រូបភាព​ឪពុក​និង​កូន​ត្រូវ​បាន​គេ​ចែក​រំលែក អ្នក​លេង​អ៊ីនធឺណិត​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ គ្រប់​គ្នា​មិន​អាច​ជួយ​អ្វី​បាន​ទេ ប៉ុន្តែ​អាណិត​ដល់​​បុរសជាកូន​ប្រសា​ម្នាក់​នេះយ៉ាង។ ក្នុងនោះ ពួកគេបានបញ្ចេញមតិផ្សេងៗគ្នាថា៖ “ទោះបីជាគាត់មិនមែនជាអ្នកខាងក្នុងក៏ដោយ ក៏កូនប្រសានេះពិតជាមិនមែនជាមនុស្សគ្មានតម្លៃនោះទេ។ បើ​គាត់​ជាមនុស្សដែលដូច​គ្រួសារ​ប្រពន្ធ​គាត់​និយាយមែន នោះអ្នកជិតខាង​មិន​ស្រឡាញ់​គាត់​ខ្លាំង​ទេ ហើយ​កូន​ៗរបស់គាត់ក៏​មិនជ្រើស​រើស​ទៅ​ជាមួយ​ឪពុក​ដែរ, គាត់​ត្រូវ​​រង​ទុក្ខ​ជា​ខ្លាំង គាត់​បាន​ព្យាយាម​​អស់​ពី​សមត្ថភាព ​ដើម្បី​ធ្វើ​ឱ្យ​គ្រួសារប្រសើរ​ឡើង ប៉ុន្តែ​នៅ​ទី​បំផុត​ លទ្ធផល​គឺបែបនេះ ពិតជាគួរឲ្យអាណិតគាត់ខ្លាំងណាស់!, កូនអាយុ ៣ ឆ្នាំ មិនដឹងអ្វីទេ ប៉ុន្តែកូនស្រីច្បងត្រូវតែមានហេតុផលសម្រាប់ជម្រើសរបស់នាង។ ការ​ដែល​ពួក​គេ​ទាំង​ពីរ​ចង់​ចាក​ចេញ​ជាមួយ​ឪពុក ​គឺ​គ្រប់​គ្រាន់​ដើម្បី​យល់​ច្បាស់ពី​ដំណើរ​រឿង​យ៉ាងម៉េចហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×