Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយចេញទៅធ្វើការរោងចក្របាត់ ក្មេងប្រុសស្រីពីរនាក់បងប្អូនបង្កើត រួមនឹងមិត្តភក្តិម្នាក់ទៀត បបួលគ្នាទៅលេងទឹកស្រះ បណ្តាលឲ្យស្លាប់ម្នាក់

ភ្នំពេញ៖ ក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់បានលង់ទឹកស្រះស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ និង ០០ នាទីរសៀលថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២៣ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី ៣  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពក្មេងប្រុសខាងលើនេះមានឈ្មោះ ឡៅ ចិត្រា អាយុ៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរចំនុចកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលគាត់ហេតុឪពុកម្ដាយរបស់ក្មេងប្រុសរងគ្រោះខាងលើនេះ បានចេញទៅធ្វើការនៅរោងចក្របាត់អស់  ស្របពេលនោះបងស្រីរបស់ក្មេងប្រុសខាងលើនេះ និងក្មេងស្រីម្នាក់ទៀត បានជិះកង់បបួលគ្នាទៅលេងទឹកស្រះនៅចំណុចខាងលើ  ដោយស្មានថាទឹករាក់ហើយក៏បាននាំគ្នាចុះហែលទឹកលេងបណ្តាលឲ្យលង់ទាំង៣នាក់ ភ្លាមៗនោះក៏មានអ្នកភូមិជួយសង្រ្គោះក្មេងស្រី២នាក់ មកលើគោកបានភ្លាមៗ ចំណែកក្មេងប្រុសរងគ្រោះខាងលើ បានលិចចូលទៅក្នុងទឹកស្រះជំរៅប្រហែលជាង៣ម៉ែត្រ បណ្តាលឈ្លក់ទឹកស្លាប់តែម្តង។


ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចោមចៅ៣ សហការជាមួយនឹងកម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យសព ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្មេងប្រុសខាងលើនេះ ពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន។
ហើយសពក្មេងប្រុសខាងលើនេះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យម្ដាយឪពុក យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ រក្សាសិទ្ធដោយ ៖ សួង សាម

×