បាត់ដំបង៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដលាម៉ោង ១៥និង ១០នាទីនៅចំណុចភូមិស្រែជីពៅ ឃុំមានជ័យស្រុកសំឡូត ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯកសុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរ សេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានបាន ដឹកនាំកម្លាំងចុះប្រតិបត្តិការ បង្ក្រាបករណីជួញដូរដោយខុសឡាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើស ជាក់ស្តែង និងឃាត់ខ្លួនជន សង្ស័យបានចំនួន ០២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ កាយ ចន្ទី ហៅ ខួច ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
២-ឈ្មោះ សៀន នីតា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE)ចំនួន០១ដុំធំ ទម្ងន់ ១០០១,៦០ក្រាម (ទាំងសំបក)
-ថ្នាំញៀនប្រភេទកេតាមីន (KE TAMINE)ចំនួន០១កូនថង់ទម្ងន់ ០,៥៩ក្រាម (ទាំងសំបក)
- ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់) ។
ពេលនេះជនស័ង្សយនិងវត្ថុតាង បាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តទោសតាមផ្លូវច្បាប់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី