Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យទីតាំងរៀបចំប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តកែប

ខេត្តកែប ៖ នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ រួមជាមួយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប និងឯកឧត្តម លោកជំទាវអនុប្រធាន និងសមាជិកសមាជិកាគណ:កម្មការអន្តរក្រសួង បានចុះត្រួតពិនិត្យទីតាំងរៀបចំប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តកែប ដើម្បីវាយតម្លៃលើវឌ្ឍនភាពនៃការរៀបចំទីតាំងប្រារព្វពិធី និងពិនិត្យសម្រេចចុងក្រោយទៅលើដំណើរការរៀបចំកម្មវិធីទាំងមូល ដើម្បីធ្វេីយ៉ាងណាឲ្យការរៀបចំប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក ប្រកបដោយកិច្ចសហប្រតិបត្តិការជិតស្និត និងមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសមុទ្រនេះ គឺជាកម្មវិធីប្រចាំឆ្នាំដ៏ល្អមួយដើម្បីបង្ហាញភាពស្រស់ស្អាតនៃតំបន់ឆ្នេរកម្ពុជា ស្មារតីកីឡា និងវប្បធម៌ខ្មែរដ៏ប្រពៃទៅកាន់ពិភពលោក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×