Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ទីផ្សារអង្គរកម្ពុជានៅក្រៅប្រទេស គឺជាការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួង-ស្ថាប័នពាក់ព័ន្ធជាសនាធិការធ្វើការចរចា

spot_img

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បង្ហាញថា ការនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសកន្លងមកនេះ មិនមែនជារឿងចៃដន្យនោះទេ ដែលបរទេសទិញអង្ករពីប្រទេសកម្ពុជាយើងនោះ ពោលគឺកើតចេញពីខិតខំប្រឹងប្រែងស្វះស្វែងរកទីផ្សាររបស់រាជរដ្ឋាភិបាល រួមមាន ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការ បានខិតខំប្រឹងប្រែងធ្វើការចរចាតាមគ្រប់លទ្ធភាព ខណៈមានប្រទេសជាច្រើនកំពុងប្រកួតប្រជែងក្នុងការនាំចេញអង្ករនេះផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍លើកឡើងងអំពីផលិតផលអង្ករ ក៏ដូចជាការនាំចេញបែបនេះ ធ្វើឡើងនាព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី នយោបាយអាទិភាជាផ្លូវការរបស់រាជរដ្ឋាភិបាល, ដោយសម្ដេចធិបតី ពន្យល់ថា ពិតណាស់ទីផ្សារនៅក្រៅប្រទេស យើងខិតខំចរចានៅក្នុងការបើកច្រកតាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ប៉ុន្ដែកុំភ្លេចថា នៅលើពិភពលោកនេះ មានច្រើនប្រទេសណាស់ដែលធ្វើការប្រកួតប្រជែងដូចគ្នា ដូច្នេះ ទីផ្សារខាងក្រៅប្រទេស វាមិនស្វ័យប្រវត្តិទេ ហើយវាក៏មិនមែនជាកត្តាចៃដន្យដែលយើងអាចមានអតិរេក នៃផលិតផលកសិកម្ម ហើយអាចនាំចេញអង្ករ ៦០ម៉ឺនតោន ក្នុងរយៈពេល១០ខែនោះឡើយ, ហើយក៏មិនមែននៅស្ងៀមៗ ប្រទេសទាំងអស់នោះទិញផលិតផលពីកម្ពុជានោះដែរ។

បើតាមរបាយការណ៍ក្រសួងកសិកម្ម បានឱ្យដឹងថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥២៩,៩២៤តោន ដោយក្រុមហ៊ុននាំចេញអង្ករ ចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ដ ក្នុងនោះរួមមាន ៖

  • ប្រទេសចិន និងហុងកុង បានចំនួន ១៧៧.២៨៥តោន គិតជាទឹកប្រាក់បានចំនួន ១១៥.៣០លានដុល្លារសហរដ្ឋអាមេរិក,
  • ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២១៧.០៦៨តោន គិតជាទឹកប្រាក់បានចំនួន ១៥៥.៥៨លានដុល្លារសហរដ្ឋអាមេរិក , និង
  • នាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៦ ប្រទេស បានបរិមាណចំនួន ៦២ ៤៩២តោន គិតជាទឹកប្រាក់បានចំនួន ៤២.៣២លានដុល្លារសហរដ្ឋអាមេរិក,
  • នាំចេញទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈិមបូព៌ា ។ល។ ចំនួន ២៥ប្រទេស បរិមាណអង្គរនាំចេញ ៧៣ ០៧៩តោន គិតជាទឹកប្រាក់បានចំនួន ៦៤.៣០ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលនាំចេញរួមមាន អង្ករក្រអូបគ្រប់ប្រភេទ ចំនួន ៨១.៧៩% , អង្ករ.ស ចំនួនជិត ១៣.៣០% , អង្ករចំហ៊ុយចំនួន ៣.២៤% , អង្ករ.សរីរាង្គចំនួន ១.៦៥% និង អង្ករ.សគ្រាប់ខ្លីចំនួន ០.០១%។

សម្រាប់ខែតុលា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្គរបន្ថែមទៅកាន់ទីផ្សារថ្មីទៀត គឺប្រទេសឥណ្ឌូនេស៊ី ជាលើកដំបូង បានចំនួន ៦.៥០០តោន គិតជាទឹកប្រាក់មាន ចំនួន ៤.២២លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ចំនួន៣ ៥០០តោន បានដឹកទៅដល់កំពង់ផែប្រទេសឥណ្ឌូនេស៊ី ធ្វើការសម្ពោធបើកទ្វារកុងតឺន័ររួចហើយ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×