កំពង់ស្ពឺ ៖ ដោយបានទទួលបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេសបានដឹកនាំកម្លាំងជំនាញឯកទេសមុជទឹក និងសង្គ្រោះចំនួន២០នាក់ ចុះជួយរុករកសាកសពអ្នកលង់ទឹកក្នុងពិធីប្រណាំងទូកនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានរកឃើញសាកសពនៅវេលាម៉ោង១១ៈ០៩នាទីថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣នេះ នៅខាងក្រោមស្ពានរង្វង់មូលផ្លែត្នោតចម្ងាយ២០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ខេត្ត្តកំពង់ស្ពឺ។
ក្មេងប្រុសដែលលង់ទឹកស្លាប់មានឈ្មោះ វី សម្ភាស់ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាកីឡាករចំណុះទូកង។
សពយុវជនខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសាសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សួង សាម