Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ​.​ប​.​ព ផ្សាយពាក្យ​ប្តឹង​ចោទប្រកាន់​ឈ្មោះ​កែវ វណ្ណឌី ទិញ​ដី​ប្រជាពលរដ្ឋ មិន​ព្រម​ប្រគល់​ប្រាក់​គ្រប់​ចំនួន តាម​កិច្ចសន្យា និង​យកឈ្មោះ​ថ្នាក់ដឹកនាំ មក​សំឡុត​គំរាម​

​ភ្នំពេញ ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​) បាន​ផ្សព្វផ្សាយ​នៅ​លើ​គេ​ទំព័រ​របស់​ខ្លួន នូវ​ពាក្យ​ប្តឹង​មួយ​របស់​ជន​អ​នា​មិន​មួយ ដែល​បាន​ប្តឹង​ចោទប្រកាន់​ឈ្មោះ​កែវ វណ្ណឌី ទិញ​ដី​ប្រជាពលរដ្ឋ មិន​ព្រម​ប្រគល់​ប្រាក់​គ្រប់​ចំនួន តាម​កិច្ចសន្យា និង​យកឈ្មោះ​ថ្នាក់ដឹកនាំ មក​សំឡុត​គំរាម​ឈូសឆាយ​ដីធ្លី​ថែម​ទៀត​ផង​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​ពាក្យ​ប្តឹង​អនាមិក​របស់​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​អំពៅ​ព្រៃ ឃុំ​កណ្តោក ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ បាន​រៀបរាប់​ថា ឈ្មោះ​កែវ វណ្ណឌី បាន​ដឹកនាំ​បក្ខពួក មក​ទិញ​ដី​របស់​ពួកគាត់​ជាច្រើន​គ្រួសារ ដោយ​គ្រាន់តែ​កក់​លុយ​បន្តិចបន្តួច រួច​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិតមេដៃ មិន​បាន​ប្រគល់​លុយ​គ្រប់​ចំនួន​ទៅតាម​កិច្ចសន្យា​នោះទេ​។ នៅពេលដែល​ប្រជាពលរដ្ឋ​សួរនាំ ឈ្មោះ កែវ វណ្ណឌី បែរ​ជា​សំឡុត​គំរាម​ពួកគាត់ ដោយ​ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ​ធំៗ ថែម​ទៀត​។​

​ក្រោយ​បាន​ទទួល​ព័ត៌មាន​ពី អ​.​ប​.​ព លោកបុរ ណា​រ៉េត អភិបាល​នៃ​គណៈ​អភិបាលស្រុក​កណ្តាលស្ទឹង បាន​ប្រជុំ​និង​រៀបចំ​ក្រុម​ការងារ បន្ទាន់ ចុះ​ស្រាវជ្រាវ​ករណី​នេះ រួម​មាន​ថ្នាក់ដឹកនាំ​ស្រុក ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល ស្រុក អាជ្ញាធរ ភូមិ ឃុំ​កណ្តោក ហើយ​ជា​លទ្ធផល​គឺ​មិន​មាន​ករណី​ឈ្មោះ កែវ វណ្ណឌី ណា​មក​ធ្វើ​សកម្មភាព​នៅក្នុង​ភូមិ​អំពៅព្រៃ​ទេ​។ បន្ទាប់​ពី​បាន​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លេខ​ទូរស័ព្ទ​ដែល​ម្ចាស់​បណ្តឹង​ផ្តល់​មក ម្ចាស់​ទូរស័ព្ទ​នោះ​មាន ឈ្មោះ​ផ្សេង ហើយ​ជា​អ្នក​សម្របសម្រួល​ទិញ​ដី​ប្រជាពលរដ្ឋ​ឲ្យ​ក្រុមហ៊ុ​ន​ឯកជន​។ ចំណែក​ឯ​សកម្មភាព​នៅ​ចំណុច ៩៤ – ៩៥ របស់​ឃុំ មិនមាន​អ្វី​ពាក់ព័ន្ធ​ដល់​រដ្ឋ​អំណាច​ឃុំ​សង្កាត់ ក៏​ដូចជា​មេឃុំ មេភូមិ​អ្វី​ដែរ​។​

​អ​.​ប​.​ព សុំ​កោតសរសើរ និង​អរគុណ​ដល់​លោក បូរ ណា​រ៉េត អភិបាលស្រុក​ដែល​តែង​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​ជូន​ប្រជា​ពល​រដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×