Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ធ្វើការ​ឆ្ងា​យ តំឡើង​កាមេរ៉ា​មើល​សុវត្ថិភាព​ផ្ទះ តែ​បែរ​ឃើញ​ប្រពន្ធ​តែង​ចេញក្រៅយប់ជ្រៅ​ដ៏​ចម្លែក ក៏​សួរនាំ ប្រពន្ធ​ឆ្លើយ​ថា «រត់​ហាត់ប្រាណ» តែ​ទីបំផុត ស៊ើបដឹង​ការពិត​ ប្តីស្លុ.តចិត្ត

spot_img

បុរសជាប្តី​ម្នាក់​ដែល​ធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ បានភ្ញាក់ស្រឡាំងកាំង បន្ទាប់ពីបើក​កាមេរ៉ា​ឃើញ​ប្រពន្ធ​​ចេញ​ទៅ​ក្រៅ​​ស្ទើរ​រាល់​យប់។ ហើយទោះបីណែនាំយ៉ាងណា ក៏នារីជាប្រពន្ធមិនស្តាប់ដែរ ទី​បំផុត ​លេខ​ចម្លែកមួយបានខលប្រាប់ ​រហូត​ទាល់​តែ​ដឹង​ការពិត បុរសជាប្តី​លែងលះ​គ្នា​ភ្លាម មិនចាំស្អែក។

កាលពីបីឆ្នាំមុន លោក Zhang បានរៀបការជាមួយប្រពន្ធឈ្មោះ Yan ដែលមានអាយុ ២៧ ឆ្នាំ។ ប៉ុន្តែបន្ទាប់ពីរៀបការបានមួយរយៈពេលខ្លី គាត់ក៏ត្រូវធ្វើដំណើរទៅ Fujian ដើម្បីធ្វើការ ហើយអាចវិល​ត្រឡប់​មក​ផ្ទះ​បាន​តែ​ម្ដង​ក្នុង​មួយ​ឆ្នាំ ​ធ្វើ​ឱ្យ​គាត់​ព្រួយ​បារម្ភ​ដល់ប្រពន្ធ​​នៅ​ផ្ទះ​តែ​ម្នាក់​ឯងជាខ្លាំង។ ដូច្នេះ​ហើយ​បាន​ដំឡើង​កាមេរ៉ា CCTV ដើម្បី​ត្រួតពិនិត្យ​សុវត្ថិភាព​នៅផ្ទះ​។

ស្ថានភាពទាំងអស់ហាក់ដូចជាធម្មតា រហូត​មក​ដល់​ដើម​ខែ​តុលា​ឆ្នាំ​នេះ លោក Zhang ស្រាប់​តែ​ឃើញ​ប្រពន្ធ​គាត់​តែង​ចេញ​ទៅ​ក្រៅ​ស្ទើរ​រាល់​យប់។ ហើយ​មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញ​រហូត​ដល់​ព្រលឹម។ ពេល​សួរ​នាំ ​ប្រពន្ធ​គាត់បាន​ឆ្លើយ​ថា៖ មួយ​រយៈ​ចុង​ក្រោយ​នេះ នាងពិតជា​លង់​ទៅ​នឹង​ការ​រត់ហាត់ប្រាណយ៉ាងខ្លាំង។ ដូច្នេះ នាងក៏បានចេញ​ទៅ​រត់​នៅ​ពេល​យប់។

ដោយ​បាន​ឮ​ចម្លើយ​នោះ គាត់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​មិន​គាំទ្រ​ទេ ព្រោះ​វាមិន​មាន​សុវត្ថិភាព​ក្នុង​ការ​ចេញ​ពី​យប់​ជ្រៅបែបនេះ​ ហើយលោក Zhang ក៏បាន​ព្រមាន​តាម​ទូរស័ព្ទ​ជា​ច្រើន​ដង។ ប្រពន្ធ​សន្យា​ថា​មិន​ទៅ​រត់​យប់​ទៀត​ទេ។ ទោះជា​ណា​ វា​គ្រាន់​តែ​ជា​ការ​សន្យា​ដោយ​ពាក្យ​សំដី​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ការ​អនុវត្ត ​នាង​នៅ​តែ​មាន​អាកប្បកិរិយា​ដដែល ដោយតែងតែចេញទៅខាងក្រៅនៅម៉ោង 9:00 យប់។

ទោះជាយ៉ាងណា នៅថ្ងៃទី២៧ ខែតុលា លោក Zhang ស្រាប់តែបានទទួលទូរស័ព្ទពីស្ត្រីអាថ៌កំបាំងម្នាក់ដោយនិយាយថា «ឯងទៅផ្ទះប្រពន្ធឯងភ្លាមៗទៅ មានរឿងគួរឲ្យអាម៉ាស់នៅក្នុងភូមិ។ ខ្ញុំមិនចង់ ទើស ហើយ​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​គ្រួសារ​ទាំង​ពីរទេ តែពេល​ឯងមកដល់ផ្ទះ នឹងដឹងច្បាស់ហើយ»។ ក្រោយស្រ្តីរូបនោះនិយាយចប់ លោក Zhang ទូរស័ព្ទទៅប្រពន្ធ ប៉ុន្តែមិនអាចទាក់ទងបានទេ។

ពាក្យសម្ដីរបស់ស្រ្តីអាថ៌កំបាំងនោះបានធ្វើឱ្យលោក Zhang មានអារម្មណ៍នៅមិនស្រណុកសោះ ហើយគាត់ក៏សម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញនៅថ្ងៃទី២៩ ខែតុលា ហើយប្រញាប់ទៅពិនិត្យ និងសួរនាំអំពីរឿងទាំងមូល ហើយ​បាន​រក​ឃើញ​ការ​ពិត​ថា កន្លែង​ដែល​ប្រពន្ធ​គាត់​ទៅ​ជា​រៀង​រាល់​យប់នោះ គឺ​ផ្ទះ​របស់​បុរសម្នាក់ ដែល​រស់​នៅ​ផ្លូវ​ចូល​ភូមិ ដើម្បី​លួចលាក់​មាន​ស្នេហាជាមួយគ្នា។

ក្រោយ​ការ​ស៊ើបអង្កេត​រហូត​ទទួល​បាន​ភស្តុតាង​ច្បាស់លាស់ ​ដោយ​មិន​បន្ទន់​ចិត្ត លោក Zhang បាន​ប្តឹង​លែងលះ​ប្រពន្ធ​ភ្លាម​ៗ ទោះបីជាប្រពន្ធមិនព្រមលែងលះក៏ដោយ។

អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​បញ្ចេញ​យោបល់​លើ​បញ្ហា​នេះ «ស្ថានភាពនេះមិនធម្មតាទេ ស្ត្រីខ្លះពូកែនិយាយកុហកណាស់!, វាស្ទើរតែមិនអាចទៅរួចទេ ដែលស្ត្រីម្នាក់រត់ហាត់ប្រាណតែម្នាក់ឯងនៅពេលយប់ បើ​ខ្ញុំវិញ បើទោះជា​ស្ត្រី​អាថ៌កំបាំង​មិនប្រាប់ ក៏ខ្ញុំ​នៅ​តែ​សង្ស័យ​ប្រពន្ធ​ខ្ញុំដែរ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×