Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយ:ពេល៣ថ្ងៃនៃមហោស្រព«បុណ្យភូមិមានជើង» នាំអ្នកមកលេងខេត្តក្រចេះប្រមាណជា៤ម៉ឺននាក់

spot_img

រយ:ពេលបីថ្ងៃនៃមហោស្រពបុណ្យភូមិជើង ដែលរៀបចំកាលពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅមាន មហាជនចូលរួមប្រមាណជា៤ម៉ឺននាក់ ក្នុងនោះបាននាំនូវភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិជូនខេត្តក្រចេះ ប្រមាណជា១១៤២០ នាក់ នេះបើតាមរបាយការណ៍របស់ភ្លើងគប់ និង មន្ទីរទេសចរណ៍ខេត្តក្រចេះ។

កញ្ញា រិទ្ធី លំអរពេជ្របានបង្ហាញពីអារម្មណ៍រីករាយ និង អរគុណសំរាប់វត្តមានមហាជនដែលបានចូលរួមបុណ្យភូមិមាន ជើងនៅខេត្តក្រចេះព្រោះនេះបានឆ្លើយតបទៅនឹងចក្ខុវិស័យរបស់បុណ្យភូមិមានជើង ដែលចង់អោយប្រជាជនខ្មែរចាប់ អារម្មណ៍ពីតំបន់ស្រស់ស្អាតរបស់ខេត្តក្រចេះ ដែលមានតំបន់ទេសចរណ៍បែបប្រពៃណី តំបន់ទេសចរណ៍បែបធម្មជាតិ តំបន់ទេសចរណ៍បែបប្រវិត្តសាស្រ្ត ដែលប្រជាជនខ្មែរមិនដែលបានចាប់អារម្មណ៍ពីមុនមក។

តាមរយ:កម្មវិធីនេះ គឺបានទាក់ទាញមនុស្សជាច្រើន អោយបានមកទស្សនា ផ្សោតដោយផ្ទាល់ភ្នែក ដែលជាសត្វកម្រនឹងមានតែនៅក្នុងខេត្តក្រចេះនៃប្រទេសកម្ពុជា។ ការទស្សនា ដោយផ្ទាល់នូវ សត្វផ្សោតក្នុងមហោស្រពបុណ្យភូមិមានជើងនេះ គឺជាកត្តាសំខាន់ព្រោះគាត់បានឃើញផ្ទាល់ និង បានផ្សព្ធផ្សាយលើ បណ្តាញសង្គម និង និយាយបន្តទៅកាន់ប្រជាជនខ្មែរ និង ពិភពលោក។

ក្រៅពីតំបន់ទេសចរណ៍ និង សិល្ប: មហោស្រពបុណ្យភូមិមានជើងក៏បានចូលរួមក្នុងយុទ្ធនាការណ៍ផ្សព្ធផ្សាយ ដល់អ្នកចូលរួមអោយចេះស្រឡាញ់បរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ដែលនេះជាគោលដៅសំខាន់របស់ កម្មវិធី ព្រមទាំងបានចូលរួមជាមួយពិភពលោក ដោយកាលពីរាត្រីថ្ងៃទី១៩ វិច្ឆិកា បុណ្យភូមិមានជើងបានបើកភ្លើង ព័ណ៌ខៀវនៅវិមានឯករាជ្យ ដើម្បីអបអរសាទប្រារព្ធ ទិវាកុមារពិភពលោក។

សូមបញ្ចាក់ថារយ:ពេលបីថ្ងៃនៃការប្រារព្ធមហោស្រពសិល្ប:បុណ្យភូមិមានជើង ភ្លើងគប់ ឡេឡេផ្សោត និង ស្ថាប័នគាំទ្រពាក់ព័ន្ធជាច្រើនបានបង្ហាញនូវទំរង់សិល្ប:ខ្មែរជាច្រើនប្រភេទ ហើយក៏មានការក្រាលកន្ទេលមើលល្ខោន នាពេលរាត្រី ក៏ដូចជាការប្រគុំតន្រ្តីដ៏ធំដែលមានសិល្បករ សិល្បការិនី ល្បីៗនៅក្នុងប្រទេសកម្ពុជា។

បើតាមការបញ្ចាក់កញ្ញារិទ្ធី លំអរពេជ្រក៏បានអោយដឹងដែរថា ភ្លើងគប់ក៏មានគម្រោងសម្រាប់បន្តដំណើរ រៀបចំបុណ្យភូមិមានជើងនូវ ខេត្តដទៃផងដែរដោយនឹងធ្វើប្រកាសជាផ្លូវការក្នុងមហោស្រពសិល្ប: បុណ្យភូមិលើក ទី១១ នៅខែមេសា ឆ្នាំ២០២៤ ខាងមុខ។

កម្មវិធីដ៏ធំសម្បើមនេះ រៀបចំដោយភ្លើងគប់ និង បុណ្យភូមិ រួមជាមួយកិច្ចសហការរៀបចំដោយយូនីសេហ្វ និងជំនួយអភិវឌ្ឍន៍ប្រទេសអូស្រ្តាលី ខបត្ថម្ភដោយ កម្ពុអ៊ែរ៉ា សហការជាមួយ បារមី គាំទ្រដោយកម្មវិធីមូលនិធិរុងរឿង ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការសហការរៀបចំពីយុវជនស្ម័គ្រចិត្ត «ឡេឡេ ផ្សោត» ប្រមាណជាង ១០០នាក់។

spot_img
×