Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកយឺត​ពេល សម្រាប់​ពិធី​បើក​ព្រឹត្តិ​ការណ៍​កីឡា និស្សិត​ស្រី​ដ៏​ស្រស់​ស្អាត ប្រញាប់​ប្រញាល់​រត់​​ទាំង​រ៉ូប​ឆែក​វា​ល​ខ្នង បង្កើត​រូបភាព​ដ៏​ក្តៅ​ភ្នែក

spot_img

ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិត ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះរូបរាងដ៏លេចធ្លោរបស់ «ទេពធីតា» ម្នាក់ នៅក្នុងព្រឹត្តិការណ៍មហោស្រពកីឡា នៃសាកលវិទ្យាល័យ Jiangxi Normal University (ខេត្ត Jiangxi ប្រទេសចិន)។ យោងតាមវីដេអូដែលបានចែករំលែក គឺមុនពេលពិធីបើកមហោស្រពកីឡាចាប់ផ្តើម សិស្សានុសិស្សស្ទើរតែទាំងអស់មកដល់ ស្រាប់តែមានសិស្សស្រីម្នាក់បានរត់ចេញពីខាងក្រៅក្លោងទ្វារយ៉ាងប្រញាប់ប្រញាល់។ ហើយភ្លាមៗនោះ សិស្សស្រីម្នាក់នេះ បានទាក់ទាញការចាប់អារម្មណ៍ពីគ្រប់គ្នាយ៉ាងខ្លាំង។

សិស្ស​ស្រី​រូប​នេះ​បានទាក់ទាញការចាប់​អារម្មណ៍ ជាមួយ​រាង​ខ្ពស់​ស្រឡះ និង​ស្បែក​ស​ភ្លឺ​ថ្លា​របស់នាង។ ពិសេស ​ស្លៀក​រ៉ូប​ពណ៌​ស្វាយ​វែង​ចំហរ​ខ្នង សិស្ស​ស្រី​រូប​នេះ​ពិត​ជា​មាន​មុខ​មាត់​ដូច​ទេពធីតា។ យ៉ាងណាមិញ ចំពោះមូលហេតុបង្កការភ្ញាក់ផ្អើលនេះ គឺដោយសារតែនាងមកយឺត ទើបនាងត្រូវរត់ចូលទៅក្នុងទីធ្លាតែម្តង ប៉ុន្តែសម្រស់របស់នាងមិនបានប៉ះពាល់អ្វីទាំងអស់។

ទន្ទឹមនឹងនេះ អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិសរសើរថា «ត្រឹមតែមួយជំហានដ៏ខ្លី នាងបានរត់មកចំបេះដូងសិស្សសាលាទាំងអស់, ហេតុអីក៏នាងស្អាតម្ល៉េះ គ្រាន់តែរត់ក៏ស្អាតដែរ, ស្អាតណាស់នាងត្រូវតែជារាជនីសម្រស់របស់សាលា, ហ៊ឺ នាងស្អាតដូចចេញពីកុនអញ្ចឹង រូបរាងនេះមុខនេះ ស្បែកនេះ មិនដឹងនិយាយអ្វីក្រៅពីពីរពាក្យសរសើរ…»។

ទោះជាយ៉ាងណា ក្រៅ​ពី​ការ​សរសើរ ការ​បង្ហាញ​ខ្លួន​របស់​និស្សិត​ស្រី​រូប​នេះ​ ក៏​បាន​បង្កការរិះគន់​ចម្រូងចម្រាស​ខ្លះ​ដែរ។ ក្នុងនោះអ្នក​និយម​លេង​អ៊ីនធឺណិត​មួយ​ចំនួន បាន​គិត​ថា​សម្លៀក​បំពាក់​របស់​នាង​បង្ហាញ​រាង​បន្តិចហើយ។ ទោះ​បី​ជា​ស្អាត ប៉ុន្តែ​វា​មិន​ស័ក្តិសម​នឹង​បរិយាកាស​សាលា​ឡើយ។ អ្នក​ខ្លះ​ទៀត​ក៏គិត​ថា សិស្ស​ស្រី​ម្នាក់​នេះ​​គ្រាន់​តែ​ឆ្លៀត​យក​រូប​រាង​ និង​សម្លៀក​បំពាក់​របស់​នាង ​មក​ទាក់ទាញ​ចំណាប់​អារម្មណ៍​ ក្នុង​គោល​បំណង​ចង់​ល្បីប៉ុណ្ណោះ។

ក្រោយមក គេ​បាន​ដឹង​ថា និស្សិត​ស្រី​ដែល​លេច​មុខ​ក្នុង​ឃ្លីប​នេះ​មានឈ្មោះ​ថា Yao Yao ដែល​ច្រើន​តែ​ហៅ Yeu Yeu។ ឃ្លីបវីដេអូនេះត្រូវបានថតដោយចៃដន្យដោយសិស្សស្រីម្នាក់ ហើយមិននឹកស្មានដល់ថា វាបានបង្កឱ្យមាន «ព្យុះ» នៅលើអ៊ីនធឺណិតសោះ។

Yao Yao មកពីទីក្រុង Guangzhou ខេត្ត Guangdong ហើយបច្ចុប្បន្នជានិស្សិតជាន់ខ្ពស់នៅសាកលវិទ្យាល័យ Jiangxi Normal ។ ឆ្នាំ​នេះ​ជា​ឆ្នាំ​ចុង​ក្រោយ​ដែល​បាន​ចូល​រួម​ក្នុង​មហោស្រព​កីឡា​របស់​សាលា ដូច្នេះ​ នាងពិតជារំភើប​ចិត្ត​ជា​ខ្លាំងណាស់។ នាងត្រូវបានគេពេញចិត្តផងដែរ ជាមួយនឹងភារកិច្ចដឹកនាំនាយកដ្ឋានអប់រំអន្តរជាតិ – នាយកដ្ឋានដែលនាងកំពុងសិក្សា។

ក្រៅ​ពី​ការ​សិក្សា Yao Yao ក៏​ជា​តារា​ម៉ូដែល​ឯករាជ្យ​ម្នាក់ ​ដែល​ជា​តារា TikTok ​មាន​អ្នក Follow រហូតជាង ៦៣០k៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×