អ្នកគ្រូខ្មែរក្រោមដ៏ស្រស់ស្អាតម្នាក់ និងក៏ជាតារា TikTok ដ៏ពូកែលេងសំដី បានទាក់ទាញការចាប់អារម្មណ៍អ្នកលេងបណ្តាញសង្គមដ៏ច្រើនលើសលប់ ជាពិសេសពីសំណាក់យុវវ័យតែម្តង ដែលបានតាមដានស្ទើរគ្រប់វីដេអូរបស់អ្នកគ្រូ ដើម្បីញ៉ោះលេងសើច និងផ្តោះផ្តងវាចាសុំស្នេហ៍មិនស្ទើរនោះទេ។
តែយ៉ាងណាមិញ វីដេអូមួយក្នុងចំណោមវីដេអូជាច្រើនទៀត ដែលទទួលបានការចូលទស្សនារាប់ៗK និងសូម្បីរហូតដល់ M បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយវីដេអូ TikTok នោះ ត្រូវបានដាក់ចំណងជើងថា «អ្នកគ្រូពេញក្រមុំហើយ»។ ហើយអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ គឺរូបសម្រស់របស់អ្នកគ្រូ ជាមួយសម្លៀកបំពាក់ដ៏សមសួន បានធ្វើឲ្យកំលោះៗជាច្រើន សួរនាំព្រោងព្រាតថាតើអ្នកគ្រូកូនខ្មែរសុទ្ធ ឬកូនកាត់!។
ជាក់ស្តែង គ្រាដែលគណនីមួយបានខមិនសួរថា៖ «តើអ្នកគ្រូកូនកាត់ ឬក៏ខ្មែរសុទ្ធ?» ស្រាប់តែអ្នកគ្រូបានឆ្លើយមិនដឹងលេងសើច ឬ ក៏មានទែនទេថា៖ «កូនកាត់បង ពុកខ្មែរ ម៉ែវៀតណាម»។ ក្រោយពីបានឃើញអ្នកគ្រូឆ្លើយបែបនេះ ក៏មានអ្នកតបថា៖ «អ្នកគ្រូកូនកាត់ ចឹងបានស្អាតម្ល៉េះ»។ លើសពីនេះ នៅពេលសួរថា ពេលបង្រៀននិយាយខ្មែរ ឬវៀតណាម? អ្នកគ្រូបានឆ្លើយថា «និយាយវៀតណាម»។
សូមបញ្ជាក់ថា អ្នកគ្រូដ៏ស្រស់ស្អាតរូបនេះ បើយោងតាមគណនី TikTok គឺមានឈ្មោះថា សុភា (Sophea) ជាអ្នកខ្មែរកម្ពុជាក្រោម ហើយអ្នកគ្រូបង្រៀនកំរិតថ្នាក់វិទ្យាល័យ ផ្នែក «គណិតវិទ្យា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@sohpea9596 អ្នកគ្រូពេញក្រមុំហើយ 😊😊😊
♬ original sound – kenna