ក្មេងប្រុសតូចៗជនជាតិថៃមួយក្រុម ត្រូវបានកាមេរ៉ាឃ្លាំមើលថតបានពីសកម្មភាពពួកគេលួចម៉ូតូរបស់ស្ត្រីម្នាក់ នៅក្នុងតំបន់ Thonburi, ត្រើយខាងលិចនៃទន្លេ Chao Phraya ក្នុងទីក្រុងបាងកក ។
ស្ត្រីម្នាក់ឈ្មោះ Wanchana Arya ដែលជាអ្នកថតបានពីសកម្មភាពក្មេងតូចៗទំនើងទាំងនោះ បានបង្ហោះវីដេអូ អមជាមួយចំណងជើងថា៖ «យុវជនសម័យនេះ» និង «អនាគតប្រទេសជាតិ» នៅលើហ្វេសប៊ុករបស់នាង ។
ខ្សែវីដេអូឃ្លីបបានបង្ហាញឲ្យឃើញក្មេងប្រុសតូចៗ៤នាក់ លួចម៉ូតូ១គ្រឿង នៅផ្លូវ Wong Wiang 22 នៃតំបន់ Thonburi កាលពីរសៀលថ្ងៃទី២២ កក្កដា ។
ម្នាក់ក្នុងចំណោមក្មេងប្រុសទាំង៤ បានឡើងជិះម៉ូតូម៉ាក Honda Wave 110 ។
ឃ្លីបបន្ថែមបានបង្ហាញក្រុមក្មេងទំនើងទាំងនេះ ឡើងជិះម៉ូតូភ្លាមៗបន្ទាប់ពីលួចបាន ។
ម្ចាស់ម៉ូតូនិយាយថា នាងភ្លេចទុកកូនសោនៅនឹងម៉ូតូរបស់នាង ។ នាងក៏សូមអំពាវនាវរកជំនួយពីប៉ូលីស ដើម្បីតាមស្រាវជ្រាវចោរល្អិតៗទាំងនោះ ៕ ឧត្តម (The Nation)