លើសឈាមជាជំងឺមួយកំពុងបង្កការព្រួយបារម្ភធំចំពោះមនុស្សគ្រប់គ្នា ។ តាម WHO ជំងឺលើសឈាមដណ្តើមអត្រា ១២,៨% ក្នុងចំនួនករណីស្លាប់សរុបលើពិភពលោក ។
លើសឈាម ប្រសិនមិនបានព្យាបាល អាចបង្កស្ត្រូក ឬឈឺបេះដូង, ករណីអាក្រក់បំផុត ពេលសម្ពាធឈាមកើនខ្ពស់ប្រថុចញ៉ុចនឹងបណ្តាលឲ្យស្លាប់ ។
អ្នកជំងឺលើសឈាមត្រូវបានទូន្មានឲ្យយកចិត្តទុកដាក់ដល់របបអាហារប្រចាំថ្ងៃ ដោយគួរចៀសឲ្យឆ្ងាយពីអាហារចៀន, ផ្ទុកខ្លាញ់, ប្រេងច្រើន ឬអាហារប្រៃ ។ ការបំពេញផ្លែឈើសម្បូរប៉ូតាស្យូម ឬ វីតាមីន C អាចទប់ស្កាត់ហានិភ័យលើសឈាម ។
ខាងក្រោមនេះ ជាផ្លែឈើមួយចំនួនអាចទប់ស្កាត់ការលើសឈាម៖
១- ចេក
ចេកមានបរិមាណសូដ្យូមយ៉ាងទាប, ផ្ទុយមកវិញវាសម្បូរប៉ូតាស្យូម ។ ចូរបរិភោគចេក១ផ្លែរាល់ថ្ងៃ នៅពេលព្រឹក ឬ លាងមាត់ក្រោយពេលបាយ ។
២- ប៊័រ
ផ្លែប៊័រមានផ្ទុកអាស៊ីត Oleic អាចបន្ថយសម្ពាធឈាម និងកូឡេស្តេរ៉ូល ។ ប៊័រក៏សម្បូរប៉ូតាស្យូម និងហ្វូលេត, ទាំង២នេះសុទ្ធតែល្អបំផុតសម្រាប់សរសៃឈាមបេះដូង ។
៣- ឪឡឹក
ឪឡឹកមានផ្ទុកអាស៊ីតអាមីនមួយ ហៅថា L-oitrulline មានប្រសិទ្ធភាពបញ្ចុះសម្ពាធឈាម ។
៤- មើមយេន
មើមយេន ជាប្រភពផ្គត់ផ្គង់នីត្រាតធម្មជាតិ ។ នីត្រាតជួយសម្រួលសរសៃឈាម និងកែប្រែឲ្យប្រសើរបរិមាណចរាចរណ៍ឈាម ។ ទឹកមើមយេន អាចជួយបញ្ចុះសម្ពាធឈាមតែប៉ុន្មានម៉ោងក្រោយពេលផឹក ។
៥- ក្រូច
ក្រូចមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្មមួយចំនួន, វីតាមីនជាតិសរសៃមានប្រយោជន៍សម្រាប់បេះដូង ហើយក៏អាចធ្វើឲ្យចុះសម្ពាធឈាម ។ ចូរទទួលទានទឹកក្រូចរាល់ថ្ងៃ ដើម្បីបញ្ចៀសស្ថានភាពឈាមកើនខ្ពស់ប្រថុចញ៉ុច ៕
លីសា