Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីសនី​ឆាបឆេះ​អាគារ​សិប្បកម្ម​កាត់ដេរ​ខោ​រអា​វ​មួយកន្លែង​នៅ​ខណ្ឌ ពោធិ​សែន​ជ័យ​

​ភ្នំពេញ ៖ អគ្គីភ័យ​ឆាបឆេះ​ក្រណាត់​អស់​ជាច្រើន​ដុំ ក្នុង​អាគារ​សិប្បកម្ម​កាត់ដេរ​មួយ​កន្លែង​តែ​មិន​បណ្ដាលឱ្យ​ឆាបឆេះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ កាលពី ម៉ោង​១១​យប់​ថ្ងៃ​ទី ២៧​ខែកក្កដា ឆ្នាំ​២០១៨​ត្រង់ចំណុច ខាងក្រោយ​ផ្សារ ត្រពាំង​ថ្លឹង នៅក្នុង​ភូមិ ត្រពាំង​ថ្លឹង ៤ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ ពោធិ៏​សែនជ័យ​។​

សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​៖​អាគារ​សិប្បកម្ម លេខ ៩២​និង​៩៤ ផ្លូវ​២៨ ទំហំ ៨​ម៉ែត្រ គុណ​និង​៣០​ម៉ែត្រ ធ្វើ​អ៉ពី​ថ្ម​មួយ​ជាន់​ដែល​ជា​របស់​ស្ត្រី​ឈ្មោះ ទី ចរិយា​ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធាន អ្នកគ្រប់គ្រង​សិប្បកម្ម​កាត់ដេរ​ខោ​រអា​វ​។​

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​លោកស្រី​ប្រធាន​សិប្បកម្ម​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុន​ដំបូង​គេ​ឃើញ​ផ្សែង​ហុយ​ចេញពី​អាគា​ជាន់​លើ ហើយក៏ មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​ក៏​នាំគ្នា​យក​ទឹ​កចះ ដោយសា​ភ្លើង​ឆេះ​ខ្លាំងពេក ក៏​បាន​ហៅ​សមត្ថកិច្ច​ឲ្យជួយ​ទាក់​ទង​ទៅ​ឡានទឹក​ឲ្យ​មក​បាញ់​ទឹក​ពន្លត់​។​សំណាង​ល្អ​ឡាន​ទឹក​មក​បាញ់​ទប់ស្កាត់​ទាន់​ត្រឹមតែ​ឆេះ​អស់​អាគា​ជាន់​លើ​មិន​បណ្តាល​ឲ្យ​ឆ្លង​ដល់​ផ្ទះ​ដ៏ទៃទៀត​។​លោកស្រី​បាន​បន្តទៀតថា​រូបគាត់​បាន​ឲ្យ​ពីនាក់​បងប្អូន​ស្រី​១ និង ប្រុស​១​ដេកចាំ​ក្នុង​អាគា​នេះ ដោយ​មិន​បាន​បិត​ប៉ា​រ៉ែត​ភ្លើង ហើយ​នៅ​ម៉ោង​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​ឆ្លង​ច​រន្ធ​អគ្គីសនី ឃើញ​ភ្លើង​ឆេះ​ខាងលើ​ជាន់​ទី​១ ពី​នាក់ បងប្អូន ក៏​ចេញមក​ខាងក្រៅ​ហៅ​គេ​ហៅ​ឯង​ឲ្យជួយ​រហូត​ដឹងដល់​សមត្ថ​កិច្ច​មក​ជួយ​អន្តរ​គម​ន៏​ក៏​ទាក់ទង​ទៅ​ឡានទឹក​ចុះ​មក​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា​។​

ក្រោយ​កើតហេតុ​ការខូចខាត​នូវ​ទ្រព្យសម្បត្តិ ឆេះ​អស់​ក្រណាត់​ប្រហែល ២០​ដុំ​ទៅ​៣០​ដុំ ការប្រើប្រាស់​ឡានទឹក​ចំនួន​១០ គ្រឿង​
​បាញ់​អស់​៨ គ្រឿង រលត់​ទៅ​វិញ​នៅ​ម៉ោង​ជិត​១២​យប់​នៅ​ថ្ងៃ​ដដែល ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

×