Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ស្រ្តី​ម្នាក់​ចូល​អុកឡុក​ពិធីមង្គលការ ចាប់ជើង​កូនកំលោះ ធ្វើជា «ចំណាប់ខ្មាំង» ដើម្បី​ទាមទារ​លុយ​ចំណង​ដៃ រហូត​ភ្ញៀវ​ចូលរួម​សម្រេច​ធ្វើ​រឿ​ង​នេះ

មង្គលការមួយនៅក្នុងប្រទេសចិន បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង នោះក៏ព្រោះថា ខណៈពិធីជប់លៀងកំពុងប្រព្រឹត្តយ៉ាងសប្បាយរីករាយ ស្រាប់តែស្រ្តីប្លែកមុខម្នាក់ បានចូលមកអុកឡុក ហើយអ្វីដែលញាក់សាច់នោះ គឺស្រ្តីរូបនោះបានចាប់កូនកំលោះធ្វើជា «ចំណាប់ខ្មាំង» ដើម្បីទាមទារលុយចំណងដៃ។

ជាក់ស្តែង តាមរយៈវីដេអូដែលត្រូវបានរីករាលដាលនៅលើបណ្តាញសង្គមចិន បានបង្ហាញស្រ្តីរូបនោះបានលុតជង្គង់ចាប់ជើងរបស់កូនកំលោះយ៉ាងណែន ហើយបដិសេធមិនព្រមទៅណាទេ លុះត្រាតែនាងទទួលបានស្រោមសំបុត្រក្រហម (លុយចំណងដៃ)។

ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ភ្ញៀវក្នុងការបញ្ចុះបញ្ចូលឱ្យចាកចេញក៏ដោយ ក៏ស្ត្រីរូបនោះបានទទូចឱ្យផ្តល់លុយ ទើបនាងចាកចេញ។ ហេតុនេះ ដោយគ្មានជម្រើសអ្វី គ្រួសារកូនកំលោះកូនក្រមុំ ក៏បានសម្រេចចិត្តផ្តល់លុយឱ្យ ហើយស្រ្តីរូបនេះក៏បានដោះលែងជើងកូនកំលោះ រួចដើរចាកចេញដោយមិនបង្កការរំខានបន្ថែមទៀតទេ។

យោងតាមសេចក្តីរាយការណ៍ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Suqian ខេត្ត Jiangsu ប្រទេសចិន។ ហើយស្ត្រី​ដែល​ចូល​រោងការ ​«តោង​» ជើង​កូន​កំលោះ​ ដើម្បីទាមទារ​លុយនោះ គឺមិនមែនជា​សាច់ញាតិ ឬ​មិត្តភក្តិ​របស់​កូនកំលោះ​ទេ​ ពោលគឺស្រ្តីរូបនេះគឺជាមនុស្សចម្លែកសម្រាប់មនុស្សគ្រប់គ្នា ដែលបានមកចូលរួមក្នុងពិធី។

សាក្សីម្នាក់បាននិយាយថា៖ «ភ្ញៀវផ្សេងទៀតបានព្យាយាមលួងលោមនាងឱ្យក្រោកឈរ ប៉ុន្តែនាងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា នាងនឹងមិនចាកចេញទេ រហូតទាល់តែនាងទទួលបានស្រោមសំបុត្រក្រហម។ ទី​បំផុត អ្នក​រាល់​គ្នា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ផ្តល់​ប្រាក់ 50 យន់ ដល់​នាង។ បន្ទាប់​មក​ នាង​បាន​យល់ព្រម​លែង​ជើង​កូន​កំលោះ​ហើយ​ចាកចេញ​»។

ទោះជាយ៉ាងណា ក្រោយពីបានឃើញបែបនេះ អ្នកនិយមលេងអ៊ីនធើរណែតជាច្រើន បានសម្តែងការហួសចិត្តថា៖ «៥០យន់មិនច្រើនទេ ប៉ុន្តែខ្ញុំស្អប់មនុស្សបែបនេះ, ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​ជំនួសកូនកំលោះណាស់, នេះគឺជាទម្លាប់ដ៏អាក្រក់, មនុស្សបែបនេះគួរតែរាយការណ៍ទៅប៉ូលីស,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×