ជាមួយនឹងការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាកាន់តែទំនើប នោះការប្រើប្រាស់កម្លាំង «គោ ក្របី» សម្រាប់ការងារស្រែចម្ការ គឺសឹងតែលែងមានតទៅទៀតហើយ ពោលគឺការប្រើប្រាស់ «នង្គ័ល» បានក្លាយជារឿងធម្មតា ខណៈកសិករសម័យនេះភាគច្រើន ប្រើប្រាស់គ្រឿងយន្តជំនួស។
យ៉ាងណាមិញ កសិករម្នាក់ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើរណែត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញកសិកររូបនេះ បានប្រើប្រាស់រថយន្តទំនើប Mercedes-Benz ជំនួសគោក្របី ឬ ត្រាក់ទ័រ។
វីដេអូដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម បង្ហាញពីកសិករម្នាក់ កំពុងភ្ជួរដីស្រែ ដោយមានជំនួយពីរថយន្តទំនើប Mercedes-Benz E-Class ។ ហើយបើក្រឡេកមើលស្លាកលេខ ទំនងជាឈុតនេះថតនៅប្រទេសចិន។
តម្លៃ E-Class នៅក្នុងប្រទេសចិនមិនថោកទេ គឺចាប់ពីជាង ៦ ម៉ឺនដុល្លារ ឡើងរហូតដល់ជិត ៣០ ម៉ឺនដុល្លារ ។ វាក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរូបភាពនៃពាណិជ្ជករ និងប្រធានាធិបតីផងដែរ។ មានមនុស្សតិចណាស់ដែលប្រើរថយន្ត Mercedes-Benz ដើម្បីបើកបរលើផ្លូវមិនល្អ ដែលអាចបង្កការខូចខាត និងកោសដល់រថយន្តតម្លៃរាប់ម៉ឺនដុល្លារបានយ៉ាងងាយ។
តែអ្វីដែលមិននឹកស្មាននោះ គឺមិនមែនកសិករក្នុងវីដេអូនេះតែម្នាក់គត់ទេ ដែលជាអ្នកប្រើឡានធ្វើស្រែ។ នៅលើបណ្តាញសង្គម គេក៏បានឃើញមានរូបភាពរថយន្ត Audi, Volkswagen… ត្រូវបានគេនាំយកទៅកាន់វាលស្រែផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@vondergraulsoots Professionals? Another genius 🍿VONDERGRAULSOOTS – 👈 #humor #fyp #vondergraulsoots #funnymoments #funnyvideos ♬ оригинальный звук – VON DER GRAUL-SOOTS