Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អាហារ​មួយ​នៅ​ចិន កំពុង​ជ្រើសរើស «អ្នកជំនាញ​ញ៉ាំ​ជើងមាន់» សំខាន់​អាច​ធ្វើការងារ​នេះ​រាល់ថ្ងៃ ទទួល​បាន​ប្រាក់ខែ​រហូត 3000$ ក្នុង​មួយ​ខែ

ក្រុមហ៊ុនអាហារមួយនៅចិន ជ្រើសរើស «អ្នកជំនាញការញ៉ាំ» ការងារសំខាន់គ្រាន់តែ «ភ្លក់ជើងមាន់» រាល់ថ្ងៃ ទទួលបានប្រាក់ខែរហូត 3000$ ក្នុងមួយខែ

ក្រុមហ៊ុន​អាហារ​មួយ​នៅ​ទីក្រុង Hangzhou ប្រទេស​ចិន បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ពីអ្នកនិយមលេងអ៊ីនធឺណិត បន្ទាប់ពីបានផ្សព្វផ្សាយពាណិជ្ជកម្ម​ជ្រើសរើស​ដោយ​ចំហ​កាលពី​ពេល​ថ្មី​ៗ​នេះថា «ត្រូវការ​អ្នក​ជំនាញផ្នែកអាហារ​» ដោយក្នុងអំឡុងពេលធ្វើការ ពួកគេគ្រាន់តែត្រូវទទួលខុសត្រូវចំពោះការបរិភោគជើងមាន់ និងអាចពិពណ៌នាបានយ៉ាងច្បាស់នូវរសជាតិ និងវាយនភាព។ ប្រាក់ខែប្រចាំខែសម្រាប់ការចាប់ផ្តើមការងារគឺប្រហែល 20,000 យន់ ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសាធារណៈដ៏ទូលំទូលាយបានឲ្យដឹងថា នៅពេលដែលអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួននៅទីក្រុង Hangzhou កំពុងស្វែងរកការងារនៅលើគេហទំព័រជ្រើសរើសបុគ្គលិកនាពេលថ្មីៗនេះ ពួកគេបានរកឃើញថា ក្រុមហ៊ុនអាហារមួយកំពុងស្វែងរក «អ្នកជំនាញការបរិភោគ» ជាមួយនឹងប្រាក់ខែប្រចាំខែប្រហែល 15,000 ទៅ 20,000 យន់ (ប្រហែល ២០០០ ដុល្លារ ទៅជិត ៣ ពាន់ដុល្លារ) ។ ការងារសំខាន់ គឺការភ្លក់ជើងមាន់នៅក្នុងការិយាល័យជារៀងរាល់ថ្ងៃ ហើយអាចពណ៌នាយ៉ាងច្បាស់អំពីវាយនភាព និងរសជាតិនៃជើងមាន់។

លក្ខខណ្ឌដែលក្រុមហ៊ុនទាមទាររួមមាន៖ ត្រូវតែមានបទពិសោធន៍យ៉ាងតិច ៥ ឆ្នាំក្នុង ការញ៉ាំជើងមាន់, ត្រូវតែចូលចិត្តជើងមាន់ ហើយពួកគេត្រូវតែចេះដោះស្រាយបញ្ហាផ្សេងៗ ជាពិសេសគឺ រសជាតិ។ អ្នក​ដែល​មិន​ចូលចិត្តអាហារ​ហឹរ ឬញ៉ាំជើងមាន់ ​នឹង​មិន​ត្រូវ​គេ​ជួល​ឡើយ។ លើសពីនេះ ក៏មានសមត្ថភាពខាំដ៏ល្អឥតខ្ចោះផងដែរ។ អ្នកដែលអាចធ្វើ «កាយសម្ព័ន្ធផ្ទាល់មាត់» និងមានប្រភេទ E (extroversion) ក្នុងការធ្វើតេស្តបុគ្គលិកលក្ខណៈប្រភេទ 16 (MBTI) នឹងត្រូវបានផ្តល់អាទិភាព។

លោក Wu តំណាងក្រុមហ៊ុន បានបញ្ជាក់ថា ពួកគេពិតជាកំពុងជួលសម្រាប់មុខតំណែងនេះប្រាកដមែន។ ក្រុមហ៊ុនបានទទួលប្រវត្តិរូបសង្ខេប (CV) ជិត 2,000 ហើយបានជ្រើសរើសបេក្ខជន ៤ នាក់ចុងក្រោយ។

លោក Wu បានពន្យល់បន្ថែមថា ការធ្វើជាអ្នកជំនាញការហូបចុក គឺជាមុខតំណែងដ៏ទូលំទូលាយមួយ។ បេក្ខជនដែលត្រូវបានជ្រើសរើសត្រូវតែអាចផ្តល់យោបល់ដើម្បីជួយក្រុមហ៊ុនឱ្យយល់ពីតម្រូវការអ្នកប្រើប្រាស់ និងប្រើប្រាស់ទិន្នន័យដែលប្រមូលបានដើម្បីកែលម្អ និងអភិវឌ្ឍផលិតផលនាពេលអនាគត។

តើដឹងទេ យោងតាមការិយាល័យស្ថិតិនៃបក្សកុម្មុយនិស្តចិន ប្រាក់ខែជាមធ្យមរបស់ប្រជាជនចិនគឺ 3,074 យន់ (ប្រហែល ៤០០ ដុល្លារ) ហើយប្រាក់ខែជាមធ្យមគឺ 8,001 យន់ (ប្រហែលជាង ១,០០០ ដុល្លារ) ។ ប្រសិនបើអ្នកអាចចុះឈ្មោះដោយជោគជ័យ សម្រាប់ការងារជា «អ្នកជំនាញការបរិភោគ» មួយនេះ អាចនិយាយបានថាជាមេក្នុងចំណោមប្រជាជនក្នុងតំបន់។

ហេតុនេះហើយ នៅពេលបានឃើញការផ្សព្វផ្សាយភ្លាមៗ ក៏មានអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន អន្ទះសារចង់សាកល្បងយ៉ាងខ្លាំង ព្រោះមើលទៅហាក់ដូចសាមញ្ញា ហើយទទួលបានប្រាក់ខែខ្ពស់ទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×