(ព័ត៌មានបឋម) ÷ បើតាមការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការ របស់អ្នកនាង ខាត់ សុឃីម បានឱ្យដឹងថា អតីតតារាសម្តែងជើងចាស់ លោក ពេជ្រ ភារុណ កាលពីចុងទសវត្សឆ្នាំ៨០ និងដើមទសវត្សឆ្នាំ៩០ បានទទួលមរណភាពហើយដោយសារជំងឺ និងភាពទ្រុឌទ្រោម នៅប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
អតីតភរិយារបស់ លោក ពេជ្រ ភារុណ គឺ អ្នកស្រី អម្ពរ ទេវី ដែលជាតារាសម្ដែងជើងចាស់ក្នុងជំនាន់ជាមួយគ្នានោះ បានបង្ហោះលើហ្វេសប៊ុកពីក្រៅប្រទេសផងដែរថា «គ្រាន់តែបានទទួលដំណឹងភ្លាម ខ្ញុំសែនរន្ធត់ចិត្តណាស់ សូមឱ្យដួងវិញ្ញាណក្ឋន្ធរបស់បង បានទៅកាន់ទីឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
បើតាមប្រភពព័ត៌មានពីក្រុមអ្នកសិល្បៈ បានឱ្យដឹងថា ពិធីបុណ្យសពរបស់អតីតតារាសម្តែង និងជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ល្បីឈ្មោះជាច្រើនទសវត្សនោះ ត្រូវបានធ្វើឡើងមួយព្រឹកនៅវត្តទួលអស់លោកដោយបូជាភ្លាមៗ ដោយមានត្រឹមតែសាច់ញាតិ៣ទៅ៤នាក់ចូលរួមប៉ុណ្ណោះ ពីព្រោះតែកូនប្រុសស្រីរបស់លោកកំពុងរស់នៅសហរដ្ឋអាមេរិក មិនអាចចូលក្នុងមាតុប្រទេសទាន់ពេលវេលាក្នុងពិធីបុណ្យសពឪពុកបាន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN